Saturday, January 15, 2011

1/16 Koh Santepheap Daily

     
    Koh Santepheap Daily    
   
សភាព​ការណ៍​ទុយ​នី​ស៊ីនៅ​តែ​ច្របូក​ច្របល់​ក្រោយ​ការ​ចាក​ចេញ​ពី​អំណាច​របស់​ប្រធានា​ធិ�
January 16, 2011 at 1:29 PM
 
ប្រធានសភាធ្វើសច្ចាប្រនិធានចូលកាន់តំណែងជាប្រធានាធិបតីស្តីទី
ការប្លន់ក្នុងហាងទំនិញមួយក្នុងរដ្ឋធានីទុយនីស៊ី
ភាពច្របូកច្របល់លើវិថីមួយនៅរដ្ឋធានីទុយនីស៊ី

ទោះ​បី​ជា​ប្រធានា​ធិបតី​ទុយ​នី​សីុ​លោក​បេន អាលី ចាក​ចេញ​ពី​អំណាច​ក៏​ដោយ ក៏​សភាព​ការណ៍​ក្នុង​ប្រទេស​នោះ​នៅ​តែ​តាន​តឹង​ដែរ។ ​ការ​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​អំណាច​របស់​លោក​ប្រធានា​ធិបតី​បេន​អាលី​ពុំ​ទាន់​ធ្វើ​ឱ្យ​សភាព​ការណ៍​ចលា​ចល​ក្នុង​ប្រទេស​ទុយ​នី​សីុ​ស្ងប់​ស្ថាត់​នៅ​ឡើយ​ដែរ​។ នា​ព្រឹក​ថ្ងៃ​ទី​១៥​ មករា ប្រជា​ជន​ក្រុង​ទុយ​នី​ស អាច​មើល​ឃើញ​ការ​ខូច​ខាត​រថ​យន្ត​ទាំង​ឡាយ​ត្រូវ​ដុត​បំផ្លាញ​ ហាង​ទំនិញ​នានា​ត្រូវ​គេ​លើក​គ្នា​ប្លន់​ហើយ​ស្ថានីយ​រថ​ភ្លើង​កណ្តាល​ត្រូវ​ភ្លើង​ឆេះ​។  ទោះ​បី​ជា​បំរាម​គោចរ​នៅ​តែ​ជា​ធរមាន​ក្នុង​រដ្ឋ​ធានី​ តែ​ការ​បំពាន​បំរាម​គោចរ​នេះ​នៅ​តែ​កើត​មាន​ បន្ទាប់​ពី​ការ​ប្រកាស​គេច​ខ្លួន​របស់​ប្រមុខ​រដ្ឋ​ទៅ​កាន់​ប្រទេស​អារ៉ា​ប៊ី សា​អ៊ូ​ឌីត។
ក្រុង​ទុយ​នីស​ស្ថិត​ក្នុង​ភាព​តាន​តឹង​ខ្លាំង​នា​ថ្ងៃ​ទី​១៥ មករា រីឯនៅ​ឯ​ទី​ក្រុង MONASTIR ឯ​ណោះ​វិញ​មាន​កើត​ឧប្បតិ្ត​ហេតុ​យ៉ាង​បង្ហូរ​​ឈាម​បំផុត​មួយ​តាំង​ពី​ចាប់​ផ្តើម​ចលា​ចល​ក្នុង​ប្រទេស​ទុយ​នី​សីុ​តាំង​ពីជាង​១​ខែ​មក​ហើយ​។ ក្នុង​ទី​ក្រុង​នេះ​អ្នក​ទោស​ចំនួន​៤០​នាក់បាន​ស្លាប់​ក្នុង​អគ្គី​ភ័យ​ឆេះ​ពន្ធនា​គារ​មួយ​។ សាក​សព​មនុស្ស​៣១​នាក់​​ត្រូវ​បាន​ដឹក​ទៅ​កាន់​កន្លែង​តំកល់​សព​ ហើយ​បន្ទាប់​មក​មាន​​ការ​បញ្ជូន​សាក​សព​មនុស្ស​១១​នាក់​ទៀត​ទៅ​កាន់​ទី​នោះ​។
យោង​តាម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​មួយ​នៅ​ ក្រុង​ MONASTIR ចំងាយ​១៦០​គីឡូ​ម៉ែត្រ​ខាង​ត្បូង​ទី​ក្រុង​ទុយ​នី​ស៊ី​ថា គ្រោះ​អគ្គី​ភ័យ​កើត​ឡើង​ពេល​ពួក​អ្នក​ទោស​នាំ​គ្នា​បះ​បោរ​ដុត​ពូក​ខ្នើយ​ក្នុង​ឃ្លាំង​មួយ​នៅ​ក្បែរ​អ្នក​ទោស​ជិត​៩០​នាក់​ពេល​មាន​ការ​ប៉ុន​ប៉ង​ទំលុះ​ចេញ​ពី​គុក ហើយ​ពេល​នោះ​មាន​ការ​ជ្រួល​ច្របល់​មក​ពី​ការ​បាញ់​ប្រហារ​នៅ​ក្បែរ​ពន្ធ​នា​គារ ​។
លោក​បេន​អាលី ដែល​រត់​ភៀ​ស​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ មករា មក​ទៅ​កាន់​អារ៉ា​ប៊ី សា​អ៊ូ​ឌីត ត្រូវ​បាន​ដក​ហូត​អំណាច​ចេញ​យោង​​តាម​ការ​សំរេច​ចិត្ត​មួយ​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ដែល​ប្រកាស​​ទុក​អំណាច​ឱ្យ​នៅ​ទំនេរ​។ អំណាច​នោះ​ត្រូវ​ជំនួស​ដោយ​ប្រធាន​សភា​ដែល​បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់តំណែង​​នា​រសៀល​ថ្ងៃ​ទី​១៥ មករា ។
ប្រធាន​សភា​លោក FOUAD MEBA- ZAA បាន​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់តំណែង​ប្រធានា​ធិបតី​ស្តី​ទី​។ ប្រធានា​ធិបតី​ស្តី​ទី​មាន​រយៈ​ពេល​យ៉ាង​យូរ​បំផុត​ត្រឹម​៦០​ថ្ងៃ​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​ថ្មី​មុន​កាល​កំណត់​។​ ប្រធា​នា​ធិបតី​ស្តី​ទី​បាន​ចាត់​ឱ្យ​នាយ​ក​រដ្ឋ​មន្ត្រី​ចប់​អាណត្ លោក MOHAMMED GHANNOUCHI បំពេញ​បេស​កកម្ម​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ​ ៕

   
   
កូរ៉េ​ខាង​ជើង​និយាយ​ថា ត្រៀម​ពិភាក្សា​ពី​អ្វី​គ្រប់​យ៉ាង​ជាមួយ​កូរ៉េ​ខាង​ត្បូង
January 16, 2011 at 1:29 PM
 

ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA រាយ​ការណ៍​ថា ប្រទេស​កូរ៉េ​ខាង​ជើង​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៤ មករា កន្លង​មក​នេះ​ថា ខ្លួន​ត្រៀម​ពិភាក្សា​ពី​រឿង​គ្រប់​យ៉ាង​ជាមួយកូរ៉េ​ខាង​ត្បូង​។
ដោយ​ដក​ស្រង់​សំដី​របស់​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​គណៈ​កម្មា​ធិការ​​​បង្រួប​បង្រួម​កូរ៉េ​ដោយ​សន្តិ​វិធី​ KCNA និយាយ​​ថា កូរ៉េ​ខាង​ជើង​យល់​ថា​ កូរ៉េ​ខាង​ត្បូង​ត្រូវ​សំរេច​ចិត្ត​​ធ្វើ​ការ​ចរចា​ និង​ពិភាក្សា​គ្នា​លើ​គ្រប់​បញ្ហា​​ទាំង​អស់​​នៅ​តុ​ចរចា​​ ដោយ​កុំ​ធ្វើ​ការ​កត់​សំគាល់​នានា​ផ្សេង​។ ទ្វារ​នៃ​ការ​ចរចា​បាន​បើក​ចំហ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​អំពាវ​នាវ​ដល់​កូរ៉េ​ខាង​​ត្បូង​ឱ្យ​ប្រកាន់​យក​ជំហរ​ច្បាស់​លាស់​មួយ​ហើយ​ឆ្លើយ​តប​ដោយ​ស្មោះ​ត្រង់​ចំពោះ​សំណើ​របស់​កូរ៉េ​ខាង​ជើង​ឱ្យ​មាន​ការ​ចរ​ចា​ ហើយ​បង្ហាញ​ពី​ទឹក​ចិត្ត​ស្មោះ​សរ​។
អាជ្ញា​ធរ​កូរ៉េ​ខាង​ត្បូង​ដែល​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​ថា ខ្វះ​ភាព​ស្មោះ​ត្រង់​នោះ​បាន​ប្រកាន់​យក​ជំហរ​អវិជ្ជ​មាន​មួយ​ចំពោះ​ការ​ចរចា​ដែល​ស្នើ​ឡើង​​ផ្ទួនៗ​ដោយ​កូរ៉េ​ខាង​ជើង​។ កាល​ពី​ថ្ងៃ​​ទី​៥ មករា កន្លង​មក​នេះ កូរ៉េ​ខាង​ជើង​បាន​ស្នើ​ដល់​កូរ៉េ​ខាង​ត្បូង​ឱ្យ​មាន​ការ​ចរ​ចា​ដើម្បី​លុប​បំបាត់​ចោល​ការ​ស្តាប់​គ្នា​មិន​ច្បាស់​ និង​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​ ហើយ​បង្កើត​សន្តិ​ភាព​ និង​ភាព​រុង​រឿង​។ កាល​ពី​ថ្ងៃ​ទី​១០ មករា ក្រុង​ព្យុង​យ៉ាង​បាន​បញ្ជូន​សារ​ផ្លូវ​ការ​ទាំង​ឡាយ​ដល់​កូរ៉េ​ខាង​ត្បូង​​ដើម្បី​ស្នើ​រៀប​ចំ​​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​ទី​ក្រុង​កា​អឺ​សុង​ ជាប់​ព្រំ​ដែន​នា​ថ្ងៃ​ទី​២៧​ មករា ហើយ​ពិភាក្សា​​ពី​ទី​កន្លែង និង​កាល​បរិ​ច្ឆេទ​សំរាប់​ការ​ចរចា​ថ្នាក់​រដ្ឋា​ភិ​បាល​នា​ពេល​ខាង​មុខ​។
ដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​ឆន្ទៈ​របស់​ក្រុង​ព្យុង​យ៉ាង​ ក្រុង​សេ​អ៊ូល​​បាន​ស្នើ​ដល់​កូរ៉េ​ខាង​ជើង​ឱ្យ​​ប្រកាន់​យក​ជា​បឋម​នូវ​ឥរិយាបថ​​ទទួល​ខុស​ត្រូវ​មួយ​ចំពោះ​ការ​បង្ក​ហេតុ​ទាំង​ឡាយ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ ៕

   
   
ប្លន់​​អារ.ក​សំលាប់​មិត្ត​ភក្តិ​​​​ក្នុ​ងចំការ​កៅ​ស៊ូ​​​ជប់ ត្រូវ​​ចាប់ខ្លួន​​ឃាតក​ប�
January 16, 2011 at 11:48 AM
 

ខេត្តកំពង់ចាម​ ៖ ​សេចក្តីរាយការណ៍​​​ចុង​ក្រោយ​​ពី​​ខេត្ត​កំពង់ចាម​​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​​ដែល​រឹត.ក​​​សំលាប់​យុវជនម្នាក់​​​ជាមិត្ត​​ភក្តិ​ប្លន់​យក​ម៉ូតូម៉ាក​​ឌ្រីម​​ ស៊េរី​​​២០០៨ ​កាល​ពីយប់ថ្ងៃ​ទី​​១៤ មករា ២០១១ ​នៅក្នុង​ព្រៃ​ចំការ​កៅស៊ូ​​ជប់ ​កន្លង​មក​នេះ ​​ត្រូវ​សមត្ថកិច្ច​​​ចាប់ខ្លួន​​បានទាំង​​​​២នាក់​ហើយ បន្ទាប់​ពី​ស្រាវជ្រាវ​​យ៉ាង​ញាប់​ដៃ​ញាប់ជើង​អស់​រយៈ​ពេល​​២​ថ្ងៃ ។


សកម្មភាព​​អារ.ក​សំលាប់​នេះ គឺ​ឃាត​ជន​បាន​ល្បួង​មិត្ត​ភក្តិ​​ពី​ផ្ទះ​​ថា ទៅដើរ​លេង​នៅម្តុំ​​ចំការ​កៅស៊ូ​​ជប់ ព្រោះ​នៅទីនោះ​​មាន​កម្មវិធី​​ជួបជុំ​​ផឹកស៊ី​​ផងដែរ ។ លុះ​ពេលជិះ​​​ដើរ​​លេង​​​ដល់​ព្រៃ​​កៅស៊ូ​​​ស្ងាត់ (ចំការកៅស៊ូ​​ជប់) ​ពួកគេទាំង​​២នាក់​ព្រួត​គ្នា​​​​វាយ​សំពង​​ និងចាប់រឹត.ក​​យុវជន​​ម្ចាស់​​​ម៉ូត​តែម្តង ដោយ​​ប្រើ​ខ្សែ​​ហ្វ្រាំង​កង់​ទាញ​​រឹត​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​​ដាច់រយះ​​​​.ក​​ដូច​គេ​ប្រើ​​កាំ​បិត​​​អារ​ដូច្នេះ​​ដែរ។


យុវជន​​រងគ្រោះ​ឈ្មោះ​សុន សុធា អាយុ​​​១៨​ឆ្នាំ ​ស្នាក់នៅ​​ភូមិ​ចុង​ថ្នល់​​ សង្កាត់​បឹងកុក ក្រុង​កំពង់ចាម ​ចំណែក​ជន​ល្មើស​​ទាំង​​២ឈ្មោះ​​ស្រេង ផានិត ​អាយុ​​​១៨​ឆ្នាំ រស់នៅ​ភូមិ​​តូង សង្កាត់​​សួង ក្រុង​សួង និងម្នាក់ទៀត​ឈ្មោះ​​​សុខ សុផារិទ្ធ ​អាយុ​​​១៩​ឆ្នាំ ភូមិ​​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់​​ចាម ឥឡូវ​​កំពុងត្រូវ​​បាន​សមត្ថ​កិច្ច​​កសាង​សំណុំ​រឿង​​​បញ្ជូនទៅកាន់​តុលាការ​​ចាត់ការ​​តាមច្បាប់។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និង​នៅលើទំព័រកាសែតកោះសន្តិភាព ៕

   
   
ស្នង​ការ​​ថ្មីខេត្តបន្ទាយមានជ័យ​​​ចូល​កាន់​តំណែង​​នៅវេលាម៉ោង​​២​និង​​៣០នាទី​​ថ្ងៃទី�
January 16, 2011 at 11:31 AM
 

ខេត្ត​បន្ទាយមានជ័យ ៖ ​អ្នក​យក​ព័ត៌មាន​​កោះសន្តិភាព​​ប្រចាំ​ខេត្ត​​បន្ទាយមានជ័យ ​​បាន​ឱ្យ​​ដឹង​​​នៅមុននេះ​បន្តិច​​ថា ​​ស្នងការ​​រង​នគរបាល​ខេត្ត​​សៀម​រាប លោក​ខេង ស៊ុំ ​នឹងត្រូវ​​ចូលកាន់​តំណែង​​ជា​ស្នងការ​​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​​ជំនួសលោក​ឧត្តមសេនីយ៍​​​ហ៊ុន ហ៊ាន ​ដែល​កំពុង​ឃុំខ្លួន​​នៅក្នុងខេត្ត​សៀមរាប​​​ពាក់ព័ន្ធ​​នឹង​បទល្មើស​​មួយចំនួន... ។


សេចក្តី​រាយការណ៍​បានបន្ត​​ថា​ ​ពិធីចូល​កាន់​តំណែង​​ស្នងការ​​នគរបាលខេត្ត​​បន្ទាយ​មាន​ជ័យ​​​នេះ​នឹង​ត្រូវប្រារព្ធ​ធ្វើឡើង​​​​​នៅវេលាម៉ោង​​​២​និង​​​៣០នាទីរសៀល​ថ្ងៃ​​ចន្ទ ទី​១៧ ​មករា ​២០១១ ស្អែ​កនេះ ។ ​អ្នកនាំពាក្យ​​​​ក្រសួងមហា​ផ្ទៃ​​​​លោក​ឧត្តមសេនីយ៍​​​​ឯក​ខៀវ ​​សុភក្រ ​មិនបាន​ឆ្លើយ​​តប​ទៅនឹង​​សំណួរ​ទាក់ទង​ទៅនឹង​ពិធី​ចូលកាន់​​តំណែង​ថ្មី​​​នៃស្នង​​ការ​នគរបាល​ខេត្ត​​បន្ទាយមាន​ជ័យ​​នោះទេ ដោយ​ថ្លែង​​ប្រាប់​​កោះសន្តិភាព​​តាមទូរស័ព្ទ​​​ដោយខ្លី​ថា ជាការ​ងារ​​ចាត់តាំង​​ផ្ទៃ​ក្នុង​​​​របស់​ក្រសួង ។

   
   
នាវា​កាហ្គោ​​កូរ៉េ​ខាងត្បូង​​​ត្រូវ​ចោរ​សមុទ្រ​​សូម៉ាលី​​ប្លន់​​នៅ​មហា​សមុទ្រ​​ឥណ្ឌ�
January 16, 2011 at 10:45 AM
 

ទីភ្នាក់​​ងារ​សារព័ត៌មាន​​យ៉ុន​ហាប​​របស់​កូរ៉េ​​ខាងត្បូង​​រាយការណ៍​​ថា នាវាកាហ្គោ​​មួយគ្រឿង​​របស់កូរ៉េ​ខាង​ត្បូង​ត្រូវ​ពួក​ចោរ​​សមុទ្រ​ប្លន់​នៅក្នុង​មហា​សមុទ្រ​ឥណ្ឌា​​កាលពីថ្ងៃទី​១៥ មករា ​កន្លង​មក ។ នាវា​​នោះ​​ចំណុះ​១០.០០០​​តោន ​មាន​សមា​​ជិក​​​ក្រុម​នាវិក​២១​នាក់​​ ក្នុងនោះ​​៨​នាក់​ជា​ជនជាតិកូរ៉េ​ខាង​ត្បូង ​២នាក់​​ជនជាតិ​​ឥណ្ឌូណេស៊ី​​ និង​​១១​នាក់ ទៀត​​ជា​ជនជាតិ​ភូមា​ ដឹក​គ្រឿង​គីមី ធ្វើដំណើរ​ពីប្រទេស​​​អារ៉ាប់រួមទៅកាន់​ស្រីលង្កា ​ហើយ​ត្រូវ​ពួក​​​ចោរសមុទ្រ​​សូម៉ាលី​​ប្លន់ក្នុង​​មហា​សមុទ្រ​​​ចន្លោះ​រវាង​​ប្រទេស​​អូម៉ង់ ​និង​ប្រទេស​ឥណ្ឌា ។​
នាវា​នោះជា​របស់ក្រុម​ហ៊ុន​​ដឹកជញ្ជូន​​តាម​សមុទ្រ​​ Somho មាន​មូលដ្ឋាន​​នៅកំពង់​ផែ​ភាគ​ខាងត្បូង​​ទីក្រុង​​​​ប៊ូសាន ប្រទេស​កូរ៉េ​ខា​ងត្បូង ៕

   
   
រលកអំពើហិង្សា​​ថ្មីនៅ​ទីក្រុងការ៉ាជី​ ប្រទេស​ប៉ាគីស្ថាន​ស្លាប់​17នាក់
January 16, 2011 at 10:38 AM
 

ប៉ូលិស​និយាយ​​​ថា ខ្មាន់កាំ​ភ្លើង​​​​ដែលមិន​ស្គាល់​​អត្តសញ្ញាណ​​បានបាញ់សំលាប់​មនុស្ស​​​​១៧​នាក់ ក្នុង​រល​ក​អំពើ​ហិង្សា​​ថ្មីមួយ​នៅក្នុងទីក្រុង​​មជ្ឈ​​មណ្ឌល​​ពាណិជ្ជ​កម្ម​ការ៉ាជី​របស់ប៉ាគីស្ថាន​ ។​
នាយប៉ូលិស​​ក្រុងការ៉ា​ជី​ លោក Fayyar Leghari បានប្រាប់​ទីភ្នាក់ងារ​​សារ​ព័ត៌​មាន​​​​រ៉យ​ទ័រ​ថា ​មនុស្ស​​យ៉ាងហោច​ណាស់​​១៧​នាក់​​បាន​ត្រូវ​ស្លាប់​​​​​ក្នុង​ការបាញ់ប្រហារ​​ដោយ​ពួកខ្មាន់​កាំ​ភ្លើង​​​នៅ​តំបន់​​នានា​នៃ​​ទីក្រុង​ការ៉ាជី ។​
អ្នក​​យកព័ត៌មាន​​ទូរទស្សន៍​​ក្នុងស្រុក​ម្នាក់​ក៏​ស្ថិត​​​ក្នុងចំណោម​អ្នកស្លាប់​​ទាំងនោះដែរ ៕

   
   
រថយន្ត​វ៉ុល​វ៉ា​ហ្គេន តំលៃ​ជាង​​១ម៉ឺន​ដុល្លារ ​​ត្រូវក្រុម​​អ្នក​លេង​​វាយ​កំទេច​​គួរ�
January 16, 2011 at 10:38 AM
 
​រថយន្តស្ព័រទំនើប​​​ម៉ាក​វ៉ុល​វ៉ា​ហ្គេនមួយគ្រឿង​​ត្រូវយុវជន​​​ស្ទាវ​ចំនួន​៣នាក់វាយកំទេច​
​រថយន្តស្ព័រទំនើប​​​ម៉ាក​វ៉ុល​វ៉ា​ហ្គេនមួយគ្រឿង
​រថយន្តស្ព័រទំនើប​​​ម៉ាក​វ៉ុល​វ៉ា​ហ្គេនមួយគ្រឿង

រាជធានីភ្នំពេញ ៖ ​រថយន្តស្ព័រទំនើប​​​ម៉ាក​វ៉ុល​វ៉ា​ហ្គេនមួយគ្រឿង​​ត្រូវយុវជន​​​ស្ទាវ​ចំនួន​៣នាក់ ​ប្រដាប់ដោយ​ដុំ​​ថ្ម ​ជើង​ឆ័ត្រ ​និង​កាំ​ភ្លើង​​ខ្លី​បាញ់​គំរាម​​វាយកំទេច ​កាលពី​​វេលាម៉ោង​​៥​និង​​៣០នាទី​ព្រឹកថ្ងៃទី​​១៦ មករា ២០១១ ​​គឺក្រុម​​អ្នកលេង​​ទាំង​​នោះ​បើក​រថយន្ត​​របស់ពួកគេ​​​តាម​កៀរ​​​ឱ្យ​​រថ​យន្តស្ព័រ​ទំនើប​​​​ឈប់នៅ​ចំណុច​​កែង​ផ្លូវ​លេខ​​១៥៤​ និង​​៥៣ ​ស្ថិត​​​​ក្នុងសង្កាត់​ផ្សារ​ថ្មីទី​៣ ​ខណ្ឌដូនពេញ ​រួចហើយ​​ចាប់ផ្តើម​វាយកំទេច​តែ​ម្តង ។ នៅក្នុង​អំពើ​ហិង្សា​នេះ​​​ពុំ​មានអ្នក​ណា​ម្នាក់​​របួស​នោះទេ គ្រាន់តែ​រថយន្ត​​ស្ព័រទំនើប​​ម៉ាក​វ៉ុល​វ៉ា​ហ្គេន​ត្រូវ​​បែក​កញ្ចក់​​មុខក្រោយ ហើយ​ជនដៃ​ដល់​បាញ់គំរាម​ពីរគ្រាប់​​មុនពេល​ចាក​ចេញ​ ​។

សាក្សី​នៅកន្លែង​កើត​ហេតុ​​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើត​​ហេតុ​​ គេ​បានឃើញ​​រថយន្ត​​ស្ព័រមួយ​គ្រឿង​​ស៊េរី​​​​ទំនើប​ ពណ៌​​​ក្រហម​ ម៉ាក​វ៉ុលវ៉ា​ហ្គេន ​ពាក់ស្លាកលេខ​ ប៉ៃលិន 2A-0314 បើក​បរ​ដោយ​​បុរសម្នាក់ ហើយ​មាន​​នារី​​ស្រស់ស្អាត​​ម្នាក់​​រួមដំណើរ​​បើក​តាម​បណ្តោយ​ផ្លូវ​​លេខ​​១៥៤ ​ឆ្ពោះ​ទៅទិស​ខាង​​លិច លុះ​មក​ដល់​​​កែង​ផ្លូវ​​លេខ​៥៣ ​ស្ថិត​ក្នុង​​សង្កាត់​ផ្សារ​ថ្មីទី​៣ ខណ្ឌ​​​ដូនពេញ ស្រាប់តែ​​​មានរ​ថយន្ត​ពីរគ្រឿង​​មួយគ្រឿង​​​ គឺ​ម៉ាក​​ឡិចស៊ីស​ស៊េរី​​​៤៧០ ពណ៌ស្លែ ​និង​មួយ​គ្រឿង​​​ទៀត​ម៉ាក​​កាមរី​​ឆ្លាម​​ពណ៌ស បើក​តាម​​​ពី​ក្រោយ​​​កៀរ​រថយន្ត​​ឱ្យឈប់​ ហើយមាន​​យុវជន​ទំនើង​​​៣​នាក់​ចុះពី​​​លើ​រថយន្ត​​​មាន​ម្នាក់​ប្រដាប់​ដោយ​​កាំ ភ្លើងខ្លី​​​មិន​ចាំម៉ាក​​បញ្ជា​​ឱ្យ​​ភាគី​​ម្ចាស់​រថ​យន្ត​​​​ស្ព័រ និង​នារី​ស្រស់ស្អាត​ម្នាក់ទំនង​​ជាស្រី​ស្នេហ៍ ចុះ​ចេញ​​​ពី​ក្នុង​​រថយន្ត ។ រួច​​ក្រុម​​​អ្នក​លេង​ទាំងនោះ​​យក​ដុំ​ថ្ម​​​​ និង​ជើង​ឆត្រ​​​គប់​សំពង​វាយ​បំបែក​កញ្ចក់​​​រថយន្តស្ព័រ ​បណ្តាល​ឱ្យ​​បែក​កញ្ចក់​ខ្ទេច​​​មុខ​ក្រោយ​​​ ព្រមទាំង​​ស្រែក​គំរាម​​មិន​ឱ្យ​​តប​ត​ទៀត​​ផង ៕​

   
   
កូរ៉េ​ខាង​ជើង​និយាយ​ថា ត្រៀម​ពិភាក្សា​ពី​អ្វី​គ្រប់​យ៉ាង​ជាមួយ​កូរ៉េ​ខាង​ត្បូង
January 16, 2011 at 10:38 AM
 

ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA រាយ​ការណ៍​ថា ប្រទេស​កូរ៉េ​ខាង​ជើង​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៤ មករា កន្លង​មក​នេះ​ថា ខ្លួន​ត្រៀម​ពិភាក្សា​ពី​រឿង​គ្រប់​យ៉ាង​ជាមួយកូរ៉េ​ខាង​ត្បូង​។
ដោយ​ដក​ស្រង់​សំដី​របស់​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​គណៈ​កម្មា​ធិការ​​​បង្រួប​បង្រួម​កូរ៉េ​ដោយ​សន្តិ​វិធី​ KCNA និយាយ​​ថា កូរ៉េ​ខាង​ជើង​យល់​ថា​ កូរ៉េ​ខាង​ត្បូង​ត្រូវ​សំរេច​ចិត្ត​​ធ្វើ​ការ​ចរចា​ និង​ពិភាក្សា​គ្នា​លើ​គ្រប់​បញ្ហា​​ទាំង​អស់​​នៅ​តុ​ចរចា​​ ដោយ​កុំ​ធ្វើ​ការ​កត់​សំគាល់​នានា​ផ្សេង​។ ទ្វារ​នៃ​ការ​ចរចា​បាន​បើក​ចំហ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​អំពាវ​នាវ​ដល់​កូរ៉េ​ខាង​​ត្បូង​ឱ្យ​ប្រកាន់​យក​ជំហរ​ច្បាស់​លាស់​មួយ​ហើយ​ឆ្លើយ​តប​ដោយ​ស្មោះ​ត្រង់​ចំពោះ​សំណើ​របស់​កូរ៉េ​ខាង​ជើង​ឱ្យ​មាន​ការ​ចរ​ចា​ ហើយ​បង្ហាញ​ពី​ទឹក​ចិត្ត​ស្មោះ​សរ​។
អាជ្ញា​ធរ​កូរ៉េ​ខាង​ត្បូង​ដែល​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​ថា ខ្វះ​ភាព​ស្មោះ​ត្រង់​នោះ​បាន​ប្រកាន់​យក​ជំហរ​អវិជ្ជ​មាន​មួយ​ចំពោះ​ការ​ចរចា​ដែល​ស្នើ​ឡើង​​ផ្ទួនៗ​ដោយ​កូរ៉េ​ខាង​ជើង​។ កាល​ពី​ថ្ងៃ​​ទី​៥ មករា កន្លង​មក​នេះ កូរ៉េ​ខាង​ជើង​បាន​ស្នើ​ដល់​កូរ៉េខាង​ត្បូង​ឱ្យ​មាន​ការ​ចរ​ចា​ដើម្បី​លុប​បំបាត់​ចោល​ការ​ស្តាប់​គ្នា​មិន​ច្បាស់​ និង​ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​ ហើយ​បង្កើត​សន្តិ​ភាព​ និង​ភាព​រុង​រឿង​។ កាល​ពី​ថ្ងៃ​ទី​១០ មករា ក្រុង​ព្យុង​យ៉ាង​បាន​បញ្ជូន​សារ​ផ្លូវ​ការ​ទាំង​ឡាយ​ដល់​កូរ៉េ​ខាង​ត្បូង​​ដើម្បី​ស្នើ​រៀប​ចំ​​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​ទី​ក្រុង​កា​អឺ​សុង​ ជាប់​ព្រំ​ដែន​នា​ថ្ងៃ​ទី​២៧​ មករា ហើយ​ពិភាក្សា​​ពី​ទី​កន្លែង និង​កាល​បរិ​ច្ឆេទ​សំរាប់​ការ​ចរចា​ថ្នាក់​រដ្ឋា​ភិ​បាល​នា​ពេល​ខាង​មុខ​។
ដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​ឆន្ទៈ​របស់​ក្រុង​ព្យុង​យ៉ាង​ ក្រុង​សេ​អ៊ូល​​បាន​ស្នើ​ដល់​កូរ៉េ​ខាង​ជើង​ឱ្យ​​ប្រកាន់​យក​ជា​បឋម​នូវ​ឥរិយាបថ​​ទទួល​ខុស​ត្រូវ​មួយ​ចំពោះ​ការ​បង្ក​ហេតុ​ទាំង​ឡាយ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ ៕

   
   
ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ចែក​កូន​ត្រី​ឱ្យ​ប្រជា​ជន​​ស្រុក​បាកាន​ចិញ្ចឹម​ក្នុង​ស្រះ​តាម​គ�
January 16, 2011 at 10:25 AM
 
​
​
​

ខេត្ត​ពោធិ៍​សាត់ ៖ កាល​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១១ លោក​សេង ស៊ុន​ហ៊ួត នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ពោធិ៍​សាត់ បាន​នាំ​យក​កូន​ត្រី​ទៅ​ផ្តល់​ជូន​ប្រជា​​​ពល​រដ្ឋ​​ចិញ្ចឹម​​តាម​របៀប​គ្រួសារ​ចំនួន​៤៦​គ្រួសារ​ នៅ​ឃុំ​រំលេច ​ស្រុក​បា​កាន បន្ទាប់​ពី​ក្រុម​ការ​ងារ​របស់​គណ​បក្ស​ប្រជា​ជន​​ចុះ​ជួយ​ខេត្ត​ពោធិ៍​សាត់ ជីក​ស្រះ​ជូន​គ្រួសារ​ពល​រដ្ឋ​​រួច​មក ។ ​លោក​សេង ស៊ុន​ហ៊ួត ​បាន​ឱ្យ​ដឹង​ថា ការ​ចែក​កូន​​ត្រី​ឱ្យ​ប្រជា​ជន​ចិញ្ចឹម​នេះ​ជា​លើក​​ទី​​២​ហើយ សំរាប់​​ឃុំ​រំលេច ។ លើក​ទី​១​មាន​ចំនួន​​៥២​គ្រួសារ​ស្មើ​នឹង​៥២​ស្រះ និង​លើក​ទី​២​នេះ​​មាន​ចំនួន​​៤៦​គ្រួសារ​​ទៀត​ស្មើ​នឹង​៤៦​ស្រះ ដែល​មួយ​ស្រះ​ផ្តល់​​​កូន​ត្រី​៤៥០​​ក្បាល ។ មន្ត្រី​បច្ចេក​ទេស​​ បាន​​ណែ​នាំ​ដល់​ប្រជា​ជន​ជា​អ្នក​​ចិញ្ចឹម​ថា រង់​ចាំ​ទឹក​ក្នុង​ស្រះ​មាន​ពណ៌​បៃតង​ខ្ចី​សំបូរ​ប្លុង​តុង​ជា​ចំណី​សិន ទើប​លែង​កូន​ត្រី​ចូល​បាន ។ មុន​នឹង​លែង​ត្រូវ​យក​កូន​ត្រី​ទៅ​ត្រាំ​ក្នុង​ស្រះ​បាច​ទឹក​លើ​ថង់​ពី​១៥​ទៅ​​២០​នាទី​ ដើម្បី​ឱ្យ​សីតុណ្ហ​ភាព​ប្រហាក់​ប្រហែល​គ្នា​​ដើម្បី​កាត់​បន្ថយ​​ការ​ងាប់​កូន​ត្រី ។

ពេល​លែង​មិន​ត្រូវ​ឱ្យ​ចំណី​ភ្លាមៗ​ទេ បើ​លែង​ពេល​ព្រឹក​ឱ្យ​ចំណី​ពេល​​ល្ងាច ។ ការ​ប្រើ​ប្រាស់​ជី​​ ​​បើ​ទឹក​ឡើង​ពណ៌​បៃតង​ចាស់​ត្រូវ​ឈប់​បង្ហូរ​​ចូល ​ដែល​ជា​កង្វះ​អុក​ស៊ី​សែន​ បណ្តាល​ឱ្យ​ត្រី​ងាប់​បាន​ ។ ការ​បង្ហូរ​ទឹក​ជី​ត្រូវ​រក​ពេល​មាន​ពន្លឺ​គ្រប់​គ្រាន់ ហើយ​​មុន​ភ្លៀង ឬ​ក្រោយ​ភ្លៀង​ មិន​ត្រូវ​បង្ហូរ​ទឹក​​ជី​​ចូល​ទេ ។ ការ​ផ្តល់​​ចំណី​ត្រូវ​ធ្វើ​នៅ​ម៉ោង​៩​​ទៅ​ម៉ោង​​១០​ព្រឹក និង​ម៉ោង​៤​ទៅ​ម៉ោង​៥​ល្ងាច ដែល​ពេល​វេលា​​នេះ​អាកាស​ធាតុ​​មាន​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ធ្វើ​ឱ្យ​​ត្រី​ឆាប់​ធំ​ធាត់​លឿន ។ ពេល​មេឃ​ត្រជាក់​ត្រូវ​កាត់បន្ថយ​ចំណី ហើយ​កណ្តៀរ​ក៏​ជា​ចំណី​​ល្អ​សំរាប់​ត្រី​ដែរ ។ បើ​​សិន​​ប្រជា​ពល​រដ្ឋ​​អនុ​វត្តន៍​​តាម​ការ​ណែ​នាំ​ ឬក្នុង​សៀវ​ភៅ​​ ការ​ចិញ្ចឹម​ត្រី​នឹង​ទទួល​បាន​​​ជោគ​ជ័យ​ ហើយ​រយៈ​ពេល​​តែ​៣​ខែ​ប៉ុណ្ណោះ អាច​ចាប់​ត្រី​លក់​បាន​ជា​បណ្តើរៗ ។

​លោក​សៅ ដា​រឿន អភិ​បាល​ស្រុក​បា​កាន ​បាន​ឱ្យ​ដឹង​ថា ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​​ដឹក​នាំ​ដោយ​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ជា​អ្នក​ជីក​ស្រះ​ ឯ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ជា​អ្នក​ផ្តល់​កូន​ត្រី​ឱ្យ​ប្រជា​ជន​ចិញ្ចឹម ។ មក​ដល់​ថ្ងៃ​នេះ នៅ​ស្រុក​បាកាន​ជីក​ស្រះ​បាន​ចំនួន​៥៧៧​ស្រះ​ហើយ ។​ ​ជំហាន​ទី​២នេះ ឃុំ​ដែល​ទទួល​​បាន​១០០​ស្រះ​មាន ​ឃុំ​រំលេច ខ្នារ​ទទឹង តាលោ បឹង​​បត់​កណ្តោល និង​ត្រពាំង​ជង ។ ​បច្ចុ​ប្បន្ន​ក្រុម​ការ​ងារ​កំពុង​តែ​សំរុក​​ជីក​ស្រះ​ជូន​​ប្រជា​ជន​​យ៉ាង​​មមា​ញឹក​ដែល​នៅ​ច្រើន​ឃុំ និង​ច្រើន​គ្រួសារ​ទៀត ។

​លោក​អភិ​បាល​ស្រុក​បាន​​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​ដែល​បាន​ផ្តល់​កូន​ត្រី និង​បង្រៀន​បច្ចេក​ទេស​ឱ្យ​ប្រជា​ជន​​ចេះ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង ។ លោក​សង្ឃឹម​​ថា ប្រជា​ជន​ស្រុក​បាកាន​ក៏​ដូច​ជា​​ប្រជា​ជន​ទាំង​អស់​​នៅ​ទូទាំង​ខេត្ត​ពោធិ៍​សាត់ ទាំង​មូល​​នឹង​កាត់​បន្ថយ​​​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​ចិញ្ចឹម​​ត្រី​តាម​ស្រះ​ជា​លក្ខណៈ​គ្រួសារ​​ និង​ការ​ធ្វើ​ស្រែ​ប្រាំង​បន្ត​ពី​ស្រែ​វស្សា​តាម​តំបន់​មាន​ប្រភព​ទឹក​​ស្រេច​ដែល​នេះ​គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏​​​ប្រពៃ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​រាជរដ្ឋា​ភិបាល​​ដែល​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​ដ៏​ឈ្លាត​វៃ ៕

   
   
សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី ​​ជួប​​សន្ទនា​ជាមួយអគ្គ​នាយក​សាជីវ​កម្ម​​ចិន
January 16, 2011 at 10:16 AM
 
សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី ​​ជួប​​សន្ទនា​ជាមួយអគ្គ​នាយក​សាជីវ​កម្ម​​ចិន​

រាជធានីភ្នំពេញ ៖ នៅក្នុង​ជំនួប​សំដែង​ការ​​គួរសម​​​ជាមួយ​សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នា​រសៀល​ថ្ងៃទី​​​១៣ មករា ឆ្នាំ​​២០១១ នៅ​ភូមិគ្រឹះ​​ក្បែរ​វិមាន​ឯករាជ្យ លោក LU WENJUN អគ្គ​នាយក​​​សា​ជីវ​កម្ម China National Heavy Machinery ប្រទេស​ចិន ​បាន​​មាន​ប្រសាសន៍​​​​ថ្លែងអំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​​​សម្តេច​​តេជោ​​នាយករដ្ឋ​មន្ត្រី​​ដែល​បាន​​ចំណាយ​​ពេល​ដ៏​មាន​​តំលៃ​អញ្ជើញ​​​ផ្តល់​​​ជា​កំលាំង​​លើកទឹកចិត្ត​​​​ និងគាំទ្រ​​យ៉ាង​ពេញទំហឹង​​ដល់​ដំណើរ​​ការ​បិទស្ទឹង​​​សាង​សង់​​ទំនប់​​​វារីអគ្គិ​សនី​​​ស្ទឹង​តាតៃ​​ អនុភាព​​២៤៦​មេហ្គាវ៉ាត់ កាល​ពី​ថ្ងៃ​ទី​​១២ មករា ​ប្រកប​ដោយ​​លទ្ធ​​ផល​ត្រចេះ​ត្រចង់​​បំផុត ។​

លោកអគ្គនាយកសាជីវកម្មមានប្រសាសន៍ បន្តថា គំរោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹង តាតៃនឹងបញ្ចប់ដំណើរការសាងសង់នៅឆ្នាំ២០១៣ ដើម្បីផ្តល់ថាមពលអគ្គិសនីដល់ប្រជា ពលរដ្ឋកម្ពុជា។ ទាក់ទិនទៅនឹងការវិនិយោគ សាងសង់បណ្តាញចែកចាយថាមពលអគ្គិសនីនៅជុំវិញរាជធានីភ្នំពេញ​របស់​សាជីវកម្ម​ China National Heavy Machinery លោកអគ្គ​នាយកមានប្រសាសន៍​បន្តថា ក្រុមហ៊ុនរបស់លោកកំពុងតែខិតខំប្រឹងប្រែង សាងសង់​ប្រព័ន្ធ​​ចែកចាយថាមពលអគ្គិសនីឱ្យ​បានលឿនបំផុត​ដើម្បីផ្តល់ប្រភពថាមពលដល់ប្រជាពលរដ្ឋកម្ពុជា ។      

                     
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេច​តេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជាគោល ការណ៍រាជរដ្ឋាភិបាលកម្ពុជាមាននយោបាយរបស់ខ្លូនធ្វើយ៉ាងណាលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន​ឯក​ជនចូលរួមចំណែកក្នុងការដំឡើងប្រព័ន្ធ​ចែកចាយថាមពលអគ្គិសនីឱ្យ​បានដល់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ទាក់ទិននឹងគំរោងសាងសង់ប្រព័ន្ធចែកចាយ ថាមពល​អគ្គិសនីដ៏មានសារសំខាន់នេះ សម្តេច​តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ដោយ​ឱ្យ​តំណាងក្រុមហ៊ុនធ្វើការពិភាក្សាជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ដើម្បីឱ្យ​ដំណើរការសាងសង់​ទទួល​បានលទ្ធផលជោគជ័យ ៕

   
   
ចំនួនអ្នកស្លាប់​​ដោយសារ​ទឹកជំនន់​​​ និង​ការបាក់ដី​​នៅប្រេស៊ីល​​ឡើង​ដល់​​ជិត​600នាក់
January 16, 2011 at 10:09 AM
 
ទិដ្ឋភាពនៃការខូចខាត​ដោយសារទឹកជំនន់​និង​បាក់ដី

ទីភ្នាក់ងារ​​សារព័ត៌មាន​ផ្លូវ​ការ​​របស់​ប្រេ​ស៊ីល​​​រាយការណ៍​​ថា ចំនួនអ្នកស្លាប​់​ដោយ​សារ​គ្រោះ​ទឹក​​ជំនន់​​ និង​ការបាក់ដី​​បង្កឡើង​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​​​ខ្លាំង​វាយប្រហារ​​រដ្ឋ​រីយ៉ូ​ដឺហ្សា​ណេរ៉ូ កើនឡើង​​​​ដល់​​៥៩១​នាក់ហើយ ។ ​ភាគ​ច្រើន​​​នៃអ្នកស្លាប់​​គឺ​នៅក្នុងទីក្រុង​ Nova Friburgo និង​នៅក្នុង​ទីក្រុង​ Teresopolis ស្ថិត​នៅ​​តំបន់​ភ្នំ​​ភាគឦ​សាន​​ទីក្រុង​​រីយ៉ូ ។​
ទីភ្នាក់ងារ​​​ព័ត៌​មាន Agencia Brasil ឱ្យ​​ដឹង​ទៀត​ថា ​បុគ្គលិក​​ជួយសង្គ្រោះ​​មិនអាច​​​ចូល​ទៅ​ដល់​​​​​កន្លែង​មួយ​ចំនួន​​ដែលរងគ្រោះ​​ធ្ងន់​​ធ្ងរ​នោះទេ ​ដូច្នេះ​​ចំនួន​​​អ្នកស្លាប់​អាច​កើនឡើង​​ថែមទៀត ។​
ពលរដ្ឋ​ជា​ច្រើន​​ពាន់គ្រួសារ​កំពុងរស់នៅ​​​តាម​ចង្កេះ​ភ្នំ​​ និងនៅ​​តាម​មាត់​ទន្លេ ប្រឈម​មុខ​នឹង​​គ្រោះថ្នាក់​​ត្រូវ​ទឹក​ភក់​ហូរ​កប់ ឬ​កួច​នាំ​​​ទៅ
ឆ្ងាយ។​
កាលពីថ្ងៃទី​​១៥ មករា ​កន្លង​មក ​​ប្រធានា​ធិប​តី​​​ប្រេស៊ីល​​ លោកស្រី​​​​ឌីលម៉ា ​រ៉ូសេ​ហ្វ ​បានជិះ​យន្តហោះ​កាត់​​​ពីលើ​​​តំបន់​​​រងគ្រោះ​​​ដោយ​ទឹក​ជំនន់​​​​​​ដើម្បី​ពិនិត្យ​​​តំបន់​នេះ​​​​ជាលើក​ដំបូង​​ក្រោយ​ពី​លោក​ស្រី​​​ធ្វើសច្ចា​ប្រណិធាន​​ចូលកាន់​តំណែង ។​ ដោយ​ការ​ព្យាករណ៍​​ឃើញ​ថា នឹង​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​ទៀត​​អាជ្ញាធរ​ប្រេស៊ីល​​បាន​បញ្ជា​​ឱ្យ​ជំលៀស​​​មនុស្ស​​​​៥.០០០​គ្រួសារ ​ដែលរស់នៅ​​​តំបន់​​ងាយរងគ្រោះ​​ដោយទឹកជំនន់ និងការ​បាក់​ដី ៕

   
   
ទាហានអាមេរិក​3​នាក់ស្លាប់​នៅអ៊ីរ៉ាក់
January 16, 2011 at 10:07 AM
 

កង​ទ័ពអាមេរិក​​រាយការណ៍​​ថា ទាហាន​អាមេ​រិក​​៣នាក់​បានស្លាប់ក្នុង​​ឧប្បត្តិ​​ហេតុ​​២ ដែល​​កើតឡើង​កាលពីថ្ងៃទី​​១៥ មករា នៅ​អ៊ីរ៉ាក់។
ក្នុងសេចក្តី​​​ប្រកាសមួយ​កង​ទ័ពអាមេរិក​​បញ្ជាក់​ថា ​ទាហាន​​​២នាក់ស្លាប់​​ និង​​ម្នាក់ទៀត​​​ត្រូវរបួស​ក្នុង​ពេលធ្វើ​​ប្រតិបត្តិ​ការ​​​​នា​ភាគខាង​​ជើង​អ៊ីរ៉ាក់ ។ ​ក្នុង​ឧប្បត្តិ​ហេតុ​​​មួយទៀត ទាហាន​​អាមេរិក​​ម្នាក់​បានស្លាប់​ក្នុង​ប្រតិបត្តិ​ការ​​​នា​ភាគ​​​កណ្តាលអ៊ីរ៉ាក់ ។​ នេះ​គឺជា​ឧប្បត្តិហេតុ​​​ដំបូង​ បណ្តាល​ឱ្យ​​ទាហានអាមេរិក​​ស្លាប់នៅ​អ៊ីរ៉ាក់​​ក្នុង​ឆ្នាំ​​​២០១១ ដែលធ្វើ​​ឱ្យ​ចំនួន​ទាហាន​​​អាមេរិក​​ស្លាប់​នៅ​​ប្រទេស​នេះ​ចាប់តាំង​ពី​​អាមេរិក​ចូល​ធ្វើ​អន្តរាគមន៍​​មកឡើង​​ដល់​​​៤.៤៣៣នាក់ ។​
នាពាក់កណ្តាល​ឆ្នាំ​២០១០ ​កង​ទ័ពអាមេរិក​​ដែល​ដាក់​ពង្រាយ​​នៅអ៊ីរ៉ាក់​​​បាន​កាត់​បន្ថយ​​​​មក​នៅត្រឹម​​​​​ចំនួន​៥០.០០០​នាក់ ។ សហរដ្ឋអាេមរិក​​ថ្លែង​​ថា ​កង​ទ័ព​​អាមេរិក​​ដែលស្ថិតនៅ​អ៊ីរ៉ាក់​​គឺ​ដើម្បី​​​បំពេញ​​បេសកកម្ម​​ជួយទ្រទ្រង់​ និងបណ្តុះ​បណ្តាល។ កងទ័ពអាមេរិក​​នឹង​ដក​​ចេញ​​អស់​​ពី​អ៊ីរ៉ាក់ ​នាដំណាច់​ឆ្នាំ​​២០១១ យោ​ងតាម​​កិច្ច​ព្រម​ព្រៀង​​​​​មួយ​​ដែល​ចុះហត្ថលេខា​​កាលពី​ឆ្នាំ​​​២០០៨ ​រវាង​​អ៊ីរ៉ាក់​​ និង​សហរដ្ឋអាមេរិក ៕

   
   
យុទ្ធ​សាស្ត្រ​​​ទេសចរណ៍​​អាស៊ាន គឺ​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​​ មន្ត្រី និង​ការ​តភ្ជាប់�
January 16, 2011 at 10:02 AM
 

រាជធានីភ្នំពេញ ៖ ​​​កិច្ច​ប្រជុំ​​ទេស​ចរណ៍​​អាស៊ានបានលើក​​យកប្រធាន​​បទ​យុទ្ធ​សាស្ត្រ​​​ទេសចរណ៍សំរាប់ឆ្នាំ​​២០១១ ដល់​​២០១៥ កាលពីព្រឹក​​ទី​១៥ មករា​ ២០១១ ​នៅ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ ភូគី​ត្រា ​អតីត​​សណ្ឋាគារ​ភ្នំពេញ ​ស្ថិត​ក្នុង​​សង្កាត់​​ទន្លេ​បាសាក់ ​​រាជធានី​ភ្នំពេញ ដោយ​មាន​​ថ្នាក់អគ្គ​នាយក​ទេសចរណ៍​​គ្រប់បណ្តា​​ប្រទេស​​អាស៊ាន ទាំង​​អស់​ចូលរួម​ជជែក​​ពិភាក្សា​ ​ដើម្បី​ជំរុញ​​វិស័យនេះ​ឱ្យក្លាយ​​ជា​កំលាំង​ចលករ​ដ៏ខ្លាំង​​ក្លា​ថែមទៀត ​ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​ ស្វែង​រក​​ប្រាក់​ចំណូល​​សេដ្ឋ​កិច្ច​ និងអភិវឌ្ឍន៍​​​ប្រទេស​ជាតិ ។​

កិច្ចប្រជុំ​​ថ្នាក់​​​អគ្គ​នាយក និង​​បន្តទៅ​​ថ្នាក់​រដ្ឋ​មន្ត្រី​​​ក្រសួងទេសចរណ៍​​អាស៊ាន​នេះគឺ​ធ្វើ​យ៉ាង​ណា​កែលំអ​ប្រព័ន្ធ​​​អេកូ​ទេសចរណ៍​​ក្នុង​បណ្តា​ប្រទេស​​អាស៊ានទាំងអស់​​ឱ្យ​មានការ​ទាក់​ទាញ និង​ស​ន្ទុះ​កាន់តែ​ខ្លាំង​ក្លា​​លើ​កំណើនទេស​ចរ​... ជាពិសេស​​ធ្វើយ៉ាង​ណា​ឱ្យ​អាស៊ាន​​ក្លាយ​​ជា​គោលដៅ​​ទេសចរណ៍​របស់​ពិភពលោក មិន​​​ចាញ់អឺរ៉ុប​​ និង​ទ្វីប​ដទៃទៀត ។​ ក្នុងកិច្ច​ប្រជុំ​​បានផ្តោត​​លើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​​​​ និង​​សំរេច​​ឱ្យ​មាន​​ថ្នាក់​អគ្គនាយក​​ ឬ​មន្ត្រី​​ជាន់ខ្ពស់​​ទៅសិក្សា​​ស្វែង​យល់​ពី​តំបន់​​​ទេស​ចរណ៍​ និង​កិច្ច​ការ​ទេសចរណ៍​​រវាង​គ្នា​នឹងគ្នា​​ទៅ​វិញទៅមក​​ ដើម្បី​​បានទុន​មកកែ​លំអ​ និងអភិ​វឌ្ឍន៍​​​ប្រទេស​រៀងៗ​ខ្លួន ។​

កិច្ចប្រជុំ​​ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃ​ទី​​១៥ ដល់​​២១ មករា ​២០១១ នេះ នឹង​លើកឡើង​​ផង​ដែរ ​ពីការ​ត​ភ្ជាប់​​​បណ្តាញ​​ធ្វើដំណើរ​​ទាំង​ផ្លូវគោក ​អាកាស និង​ទឹក​ ពោលគឺ​​នឹងធ្វើ​ការតភ្ជាប់​​គ្រប់​​​មធ្យោ​បាយ​​ទាំងអស់ ដើម្បី​​ឱ្យ​វិស័យ​ទេស​ចរណ៍​អាស៊ាន​​​​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ក្លាយ​​ជា​គោល​ដៅ​​ទេសចរណ៍ដ៏​​ពិសេស​​របស់​មនុស្ស​​​​ក្នុង​ពិភព​លោក ។ ​​ដល់ពេល​នោះ​ទេសចរណ៍​នឹង​ក្លាយ​​ជា​ចលករ​​ផ្តល់​​អត្ថ​ប្រយោជន៍​​ប្រាក់ចំណូល​​សេដ្ឋ​កិច្ច​​ដល់ប្រទេស​ជាតិ​ដ៏​សំខាន់​បំផុត កាត់បន្ថយ​​ភាព​ក្រី​​ក្រ​ ជំរុញ​​​ការអភិវឌ្ឍន៍​​ប្រទេស​ជាតិ​នីមួយៗ​ឱ្យ​​​កាន់តែ​មានភាពជឿនលឿន​​ទៅមុខ ។

សូម​​បញ្ជាក់​ថា នៅថ្ងៃទី​​១៨ មករា ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​​នឹង​អញ្ជើញ​​​ចូល​រួម​ជា​អធិបតី​ក្នុងកិច្ចប្រជុំ​នោះ​ផងដែរ ​ដើម្បី​​ផ្តល់​​អនុ​សាសន៍​​លើវិស័យ​​ទេសចរណ៍​​សំរាប់​បណ្តា​​ប្រទេស​​អាស៊ាន​ទាំងអស់ ។ ​បច្ចុប្បន្ន​​វិស័យ​ទេសចរណ៍​​​ជា​វិស័យ​​សំខាន់មួយ​រកប្រាក់​​ចំណូល​​សំរាប់​​សេដ្ឋកិច្ច​​​ជាតិ​លំដាប់ទី​២ និង​ផ្តល់​​ការងារ​កំលាំង​​ពលកម្ម​​ប្រមាណ​​៤០​ម៉ឺន​នាក់ ៕​

   
   
សមត្ថកិច្ចឃាត់ខ្លួនក្រុមជនលួចគាស់កំណល់ផ្លូវដែកចំនួន៦ដើម
January 16, 2011 at 9:33 AM
 
សមត្ថកិច្ចបង្ហាញដែកកំណល់រថភ្លើងដែលបានរឹបអូស

ខេត្ត​ព្រះ​សីហនុ ៖ ​បុរស​ចំនួន​២​នាក់​ ​ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​នប់​​ឃាត់​ខ្លួន​​ ខណៈ​ពេល​​ដឹក​ដែក​កំណល់​ផ្លូវ​រថភ្លើង​​ជា​ច្រើន​​ដើម​តាម​ម៉ូតូ​អូស​រ៉ឺម៉ក​១​គ្រឿង​បំរុង​យក​ទៅ​លក់។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ មករា វេលា​​ម៉ោង​៦​និង​៣០​នាទី​ល្ងាច តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ស្ថិត​ក្នុង​ភូមិ​សំរ៉ុង ឃុំ​សំរ៉ុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ។ តាម​លោក​អនុ​សេនីយ៍​ឯក ញ៉ែម ចំរើន មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ព្រៃ​នប់​​ឱ្យ​ដឹង​ថា ​បុរស​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​អ៊ុត ប្រុស ​អាយុ​៣១​ឆ្នាំ និង​ឈ្មោះ​ថេវ តឹង អាយុ​៤៣​ឆ្នាំ ​រស់​នៅ​ភូមិ​វាល​មាស ឃុំ​វាល​​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ជា​អ្នក​ទិញ​របស់​អេត​ចាយ។ អ្នក​ទាំង​២​​ត្រូវ​​កម្លាំង​របស់​លោក​ឃាត់​ខ្លួន​ រួម​ទាំង​វត្ថុ​តាង​​ដែក​កំណល់​ផ្លូវ​រថ​ភ្លើង​​ចំនួន​៦​ដើម ​ដែល​ពួក​គេ​ដឹក​តាម​ម៉ូតូ​អូស​រទេះ​១​គ្រឿង​​បំរុង​យក​ទៅ​លក់។ ពេល​ពួក​គេ​ទៅ​ដល់​ចំណុច​ខាង​លើ​​​ត្រូវ​កម្លាំង​របស់​លោក​​ចាប់​​តែ​ម្តង។

លោក​អនុ​សេនីយ៍​ឯក​បន្ត​ទៀត​ថា បន្ទាប់​ពី​​ឃាត់​​បាន​ជន​សង្ស័យ​ទាំង​២ លោក​​ស្រាវ​ជ្រាវ​បន្ត​ រួម​ទាំង​មាន​ចំលើយ​សារ​ភាព​ពី​ជន​សង្ស័យ​ផង​នោះ លោក​​ដឹក​នាំ​កម្លាំង​​ទៅ​ផ្ទះ​អ្នក​ទទួល​ទិញ​​ក្នុង​ភូមិ​បន្ទាយ​ប្រីយ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ហើយ​​រក​ឃើញ​​ដែក​កំណល់​ផ្លូវ​រថ​ភ្លើង​ដែល​ត្រូវ​​កាត់​​ក្នុង​១​ដើម​ជា​២​កំណាត់ ចំនួន​២២​កំណាត់ ចំណែក​ឯ​ម្ចាស់​ផ្ទះ​ដែល​ទទួល​ទិញ​​ដែក​កំណល់​រទេះ​ភ្លើង​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នាក់​ការ​កង​រាជ​អាវុធ​ហត្ថ​​ស្រុក រួច​បញ្ជូន​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់។

ទាក់​ទិន​នឹង​រឿង​នេះ​លោក​ទិត វុទ្ធី អភិ​បាល​ស្រុក​ព្រៃ​នប់​ដែល​​ទៅ​ពិនិត្យ​មើល​វត្ថុ​តាង​ និង​ជន​សង្ស័យ​នៅ​ស្នាក់​ការ​កង​រាជ​អាវុធ​ហត្ថ​​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​បទ​ល្មើស​មួយ​ដែល​សង្គម​ជាតិ​ស្អប់​ខ្ពើម​​បំផុត។ បច្ចុ​ប្បន្ន​ផ្លូវ​រថ​ភ្លើង​មួយ​ខ្សែ​នេះ​​រាជ​រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ​បាន​និង​កំពុង​តែ​ដំឡើង​​​យ៉ាង​រលូន។ លោក​អភិ​​បាល​ស្រុក​​បាន​កោត​សរ​សើរ​​​​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​នប់ ដែល​​តាម​​​ចាប់​​បាន​ទាំង​ចោរ​លួច​សម្បត្តិ​ជាតិ​ ទាំង​អ្នក​ទិញ​៕ 

   
   
រត់ជាន់គ្នា​​នៅ​រដ្ឋ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​​ស្លាប់ជាង​100នាក់
January 16, 2011 at 9:24 AM
 
ទិដ្ឋភាពក្រោយរត់ជាន់គ្នានៅឥណ្ឌា
ទិដ្ឋភាពប្រមូលផ្តុំនៃមនុស្សមុនមានការរត់ជាន់គ្នា

មនុស្ស​យ៉ាង​ហោ​ចណាស់​​១០៩​នាក់បាន​ស្លាប់​បាត់​បង់ជីវិត​​យ៉ាង​អាណោច​អាធ័មនៅ​ក្នុង​ហេតុការណ៍​​​រត់ជាន់គ្នា​ដែលកើតឡើង​​កាលពី​យប់​​ថ្ងៃទី​​១៥ មករា កន្លង​មក នៅ​រដ្ឋកឺរ៉ាឡា​ភាគខាង​ត្បូង​​ប្រទេស​ឥណ្ឌា ។ ការ​រត់ជាន់គ្នា​​នេះ​ជា​​សោក​នាដ​កម្ម​យ៉ាង​អាក្រក់​​មួយក្នុង​ប្រវត្តិ​សាស្ត្រ​​​របស់​រដ្ឋកឺរ៉ា​ឡា​ ក្នុង​រយៈ​​ពេល​​​៦០​ឆ្នាំ ​កើតឡើង​ក្នុង​អំឡុងពេលនៃ​​ការ​ប្រារព្ធ​ពិធី​បុណ្យ​​Maravilakku រំលឹក​ការបញ្ចប់​នៃការធ្វើ​​ធម្ម​យាត្រា​ទៅកាន់​វត្ត Lord Ayyappa ដោយ​សារ​​ក្នុងអំឡុង​ពេល​​នោះ​អ្នក​ធ្វើ​​ធម្ម​យាត្រា​​ក្នុង​ចំនួន​ដ៏ច្រើន​​ប្រមូល​ផ្តុំ​គ្នា​​បន់ស្រន់​​បួង​សួងនៅបរិវេណ​​ទល់​មុខ​ចេតិយ​មួយ ។
លោក Jai Kumar រដ្ឋ​មន្ត្រី​​ក្រសួង​សន្តិសុខ​​​រដ្ឋកឺរ៉ា​ឡា​​ឱ្យ​​​​ដឹង​​ថា ពួក​​អ្នក​ធ្វើ​​ធម្ម​យាត្រា​​វិល​ត្រឡប់​មក​​ចូលរួម​​ពិធីបុណ្យ​​សាសនា​​ហិណ្ឌូ​​នៅ​វិហារ​​មួយ​ ហើយ​នៅ​​ពេលនោះ​រថយន្ត​​អ្នក​ធ្វើ​​ធម្ម​យាត្រា​​​មួយគ្រឿង​បាន​ក្រឡាប់​បណ្តាល​ឱ្យ​រត់​ជាន់គ្នា​​តែម្តង ។​
តាម​ប្រភពព័ត៌មាន​​​ថា អភិបាល​រដ្ឋកឺ​រ៉ា​ឡា នឹង​ទទួលខុសត្រូវ​​សំរាប់ការ​ចំណាយ​លើ​ការ​ព្យា​បាល​ជនរងគ្រោះ​ទាំង​អស់ ។​
ក្នុង​ឧប្បត្តិហេតុ​​រត់ជាន់គ្នា​​នោះ​ក៏​មាន​មនុស្ស​​​៥០​​នាក់ទៀត​រង​របួស​ផងដែរ​ក្នុង​នោះ​​៧​នាក​់​របួស​ធ្ងន់ធ្ងរ ៕

   
   
ឈើគ្រញូង​នៅ​តែ​មាន​សកម្មភាព​ដឹក​យកទៅ​លក់នៅ​ប្រទេស​វៀ​តណាម
January 16, 2011 at 9:20 AM
 
មន្ត្រីប៉ូលិសប្រគល់ឈើគ្រញូងឱ្យមេព្រៃរក្សាទុក

ខេត្តកំពង់​ចាម​ ៖ នារសៀល​​ថ្ងៃទី​​១៣ មករា ​​ឆ្នាំ​២០១១ ​លោកវរសេនីយ៍​ឯកជឹម សេង​ហុង ស្នងការ​​រង​នគរបាល​​ខេត្ត​​ទទួល​ផែន​​កណ្តាល​​យុត្តិធម៌​​​ បាន​សំរេច​​ប្រគល់​ឈើគ្រញូង​​ដែលរឹប​អូស​បាន​​ពីរថយន្ត​​កាមរី​​ពណ៌ស​មួយ​គ្រឿង ដែលបង្ក​គ្រោះថ្នាក់​​​​ចរាចរណ៍​​នា​ពេល​កន្លង​​ទៅ​​ថ្មីៗ​នេះ​​ ឱ្យ​​ទៅ​កំលាំង​រដ្ឋបាលព្រៃ​ឈើ​កំពង់ចាម ​តាមរយៈ​លោក​​វរសេនីយ៍ត្រី​​ចាន់ ហោ ​នាយ​រង​​ការិយា​ល័យ​​កណ្តាលយុត្តិធម៌ ដើម្បី​​កសាង​សំណុំ​រឿង​បញ្ជូនទៅកាន់សាលា​ដំបូង​ខេត្ត​ធ្វើការ​ស្រាវ​ជ្រាវ​​​រកម្ចាស់​ ។ លោកសឿង សុផន ​នាយ​រង​ផ្នែក​រដ្ឋបាល​​ព្រៃ​ឈើ​​ត្រើយស្តាំ បានប្រាប់​​ឱ្យ​​ដឹង​ថា ​រថយន្ត​ដឹក​​ឈើ​​នេះ​បាន​បង្កគ្រោះថ្នាក់​​​ចរា​ចរណ៍​នៅ​លើ​កំណាត់​​​ផ្លូវ​​ជាតិលេខ​​៧ ត្រង់​ភូមិ​​​​អំពិល​លើ ឃុំ​អំពិល ស្រុកកំពង់​សៀម ​កាលពី​វេលាម៉ោង​​១០​និង​​៣០នាទី​យប់​​ថ្ងៃទី​​​៦ មករា កន្លង​ទៅ ​ហើយ​ត្រូវ​បាន​កំលាំង​​​នគរបាល​​នាំ​យក​ឈើ​ទាំង​​នោះ​មក​រក្សាទុក​នៅស្នងការ​​ដ្ឋាន​នគរបាល​​ខេត្ត​ជា​បណ្តោះ​អាសន្ន ។​

លោកសឿង សុផន បានប្រាប់បន្តថាបន្ទាប់ មករូបលោកបានធ្វើការទំនាក់ទំនង​តាមរដ្ឋ​បាលដោយស្នើសុំយកឈើ​ទាំងនោះ ក្រោយពី​មន្ត្រីរដ្ឋបាលព្រៃឈើក្រោមឱវាទបានមករាប់វាស់វែងឃើញមាន​ឈើចំនួន៣ប្រភេទក្នុង​នោះ​រួមមានឈើគ្រញូង ផ្ចិក និងគ្រើល មាន​ចំនួន​​៥​ផ្លាន​ ។ ​ឈើ​ទាំងអស់​​នោះត្រូវ​បាន​លើកដាក់លើ​រ៉ឺម៉កម៉ូតូដឹកយកទៅរក្សា​ទុកនៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើកំពង់ចាម ​ដើម្បី​​កសាងសំណុំរឿង​បញ្ជូន​ទៅកាន់សាលាដំបូងខេត្តធ្វើការ​ស្រាវជ្រាវតាម​រកម្ចាស់ឈើ​ ឱ្យ​មកទទួលខុសត្រូវ ។ មន្ត្រីនគរបាលស្រុកកំពង់សៀមមួយរូបបាន ប្រាប់ឱ្យ​ដឹងដែរថា ក្រោយពីមានឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍​នៅម្តុំមុខរោង​ចក្រកាត់ដេរ ស្រុកកំពង់សៀម ​បង្កឡើងដោយ​រថយន្ត​ដឹក​ឈើ​គ្រញូង ​បានបើកបោះពួយយ៉ាងលឿនចេញ​មក​ពីទិសខាងលិចក្នុងគោលបំណង​ឆ្ពោះ​ទៅព្រំ ដែនវៀតណាម បាន​បុក​​​ជាមួយ​រថយន្ត​កាមរី​មួយ​គ្រឿង​ម៉ាកដូចគ្នា​ជិះគ្នា​​​​២នាក់​ (ប្តី​ប្រពន្ធ) ធ្វើ​​ដំណើរ​បញ្រ្ចាស​ទិសគ្នា​លាន់ដូច​រន្ទះ ​ខណៈ​​ដែល​រថយន្តដឹក​​ឈើ​គ្រញូងបានព្យា​យាម​វ៉ា​រថយន្ត១គ្រឿងនៅ​ខាង​មុខទើបបង្កឱ្យ​មាន​គ្រោះ​ថ្នាក់​​កើត​ឡើង​ ។

ក្រោយ​ពេលកើត​​ហេតុ គេឃើញ​អ្នក​ជិះ​នៅ​ក្នុង​​រថយន្ត​​ទាំង​​២គ្រឿង​រង​របួស​ធ្ងន់​ទាំង​អស់​គ្នា ។ ​អ្នកបើកបររថយន្ត​ដឹក​ឈើ​គ្រញូង​ត្រូវ​បានគេនាំទៅសង្រ្គោះនៅ​មន្ទីរ​ពេទ្យ តែដោយ​​របួស​​ធ្ងន់ធ្ងរពេក​ទើបត្រូវ​បាន​បញ្ជូនបន្តទៅ​សង្រ្គោះនៅរាជធានីភ្នំពេញ ហើយ​រហូតមកដល់ព្រឹកថ្ងៃទី១៤ មករា ២០១១ គេ​នៅ​មិនទាន់ស្គាល់អត្តសញ្ញាណ​នៅ​ឡើយ​ ។ តាមមន្ត្រីសមត្ថកិច្ចបានប្រាប់ថា នៅដើម ឆ្នាំ២០១១នេះ ក្នុង១យប់ៗមានរថយន្តកាមរី​​ដឹកឈើ​គ្រញូង​ប្រមាណ៣ទៅ៤គ្រឿងបានបើក​ឆ្លងកាត់ស្ពាន​គីហ្ស៊ុណាចេញពី​ត្រើយ​ខាង​លិច​ឆ្ពោះ​ទៅ​​ត្រើយ​ខាង​​កើតទន្លេមេគង្គ​ យកទៅ​លក់​​នៅ​ព្រំដែនប្រទេសវៀតណាម ហើយ​​មិន​ដែល​​​ឃើញ​សមត្ថ​កិច្ច​​ណា​ចុះ​ចាប់ទេ ។ ប្រហែល​ជា​កន្លះ​ខែ​មុននេះ មាន​រថ​យន្តប្រភេទយីឌុបធុន​យក្ស១គ្រឿងបានផ្ទុកឈើ​គ្រញូងចេញពី​ត្រើយ​ខាងលិចឆ្លងស្ពានទៅត្រើយខាង​​​កើតត្រូវបានគេ​បង្ហើបប្រាប់​ថា​ មាន​ឈ្មួញល្បីឈ្មោះម្នាក់​ចេញ​មុខ​រត់ការ​ដែល​ជន​នោះធ្លាប់ត្រូវ​បានសាលា​ដំបូង​​ខេត្ត ចេញ​ដីកាតាមស្វែងរកចាប់ខ្លួន​នៅ​ក្នុង​ឆ្នាំ២០១០​ផង​ដែរ ៕​

   
   
ទាហាន​ឈុតខ្មៅ​សៀម​​តវ៉ា​ឱ្យរើ​​ទំនប់​ដែលធ្វើកាត់អូរព្រំដែន​​​ទប់ទឹកហូរបុក
January 16, 2011 at 9:10 AM
 
ការ​ពិនិត្យ​ទំនប់​នៅ​ក្នុង​អូរ​ដែល​ភាគី​ថៃ​តវ៉ា
ការ​ពិនិត្យ​ទំនប់​នៅ​ក្នុង​អូរ​ដែល​ភាគី​ថៃ​តវ៉ា
ការ​ពិនិត្យ​ទំនប់​នៅ​ក្នុង​អូរ​ដែល​ភាគី​ថៃ​តវ៉ា
ការ​ពិនិត្យ​ទំនប់​នៅ​ក្នុង​អូរ​ដែល​ភាគី​ថៃ​តវ៉ា

ក្រុងប៉ោយប៉ែត ៖ ​កំលាំង​ទាហាន​ឈុត​ខ្មៅ​​សៀម​ដែល​​មាន​​ទាំង​ឯកសណ្ឋាន​​ និង​ស៊ីវិល​​ កាលពី​វេលាម៉ោង​​​៩​និង​​៤៥​នាទី​​ព្រឹកថ្ងៃទី​១៤ មករា បាន​​នាំ​កម្មករ​​​មាន​ខ្មែរ​មាន​សៀម​​ជាង​​​១០​នាក់ មកតវ៉ា​​សុំ​ឱ្យ​មានការ​​​រើ​ទំនប់​​ដ៏តូច​​មួយ​ដែលបានធ្វើ​​កាត់អូរ​​ព្រំដែន ។​​​ ទំនប់​​មួយ​នេះ​​ត្រូវ​បាន​​ធ្វើឡើង​​​ដោយ​ក្រុម​​ហ៊ុន​កាស៊ីណូ​​ ដើម្បី​​​​ការ​ពារទឹក​ជំនន់​​ដែល​​បានបុក​ខ្លាំង​​បណ្តាល​​ឱ្យ​​​​បាក់​ច្រាំង​​អូរខាង​ទឹក​ដី​កម្ពុជា​​នា​ពេលកន្លង​មក​ ។ ការចូលមក​របស់ទាហាន​​ឈុត​ខ្មៅ​​សៀម​​នា​ព្រឹក​នោះ​​ពុំ​មាន​អាវុធ​ទេ ប៉ុន្តែ​​ក្រុម​កម្មករ​​​​មាន​​ចប​ជីក​មកជាមួយ​ក្នុងបំណង​​រើ​ទំនប់​​​ឱ្យមាន​​ស្ថាន​ភាព​​​ដូច​​ដើម​វិញ ។ ​​ទាហាន​​​ឈុត​ខ្មៅ​​សៀម​បាន​និយាយ​​ថា ​ការបិទ​​អូរព្រំដែន​​ជា​រឿង​​មិន​ត្រឹម​​ត្រូវ​​ ។ ​អូរ​ព្រំដែន​​នេះជា​អូរ​​​រួម​នៃប្រទេស​​​ទាំង​ពីរ​ហើយ​​ក៏​ចង់​ឱ្យ​អូរ​ព្រំដែន​​មួយនេះ​មាន​ទឹក​​​ហូរ​ដូច​​​​​ដើម​វិញ តាមធម្មជាតិ​ ។

ទោះ​​​បីជា​​បែប​ណា​ ​ការ​ចូល​មក​អូរព្រំដែន​​ ដើម្បី​តវ៉ា​នោះ​ពុំ​បាន​សំរេច​​​ទេ ដោយ​​សមត្ថ​កិច្ច​​និងមន្ត្រី​​កម្ពុជា​បាន​ប្រាប់​​ឱ្យ​ខាង​ថៃ​ធ្វើ​​​​ឯកសារ​​តាម​ផ្លូវ​​ច្បាប់​មក ​នោះ​​​ខាង​​កម្ពុជា នឹងធ្វើ​ការ​រុះរើ​​ទំនប់​​ភ្លាម ។ ​​ទំនប់​​​ដែលបង្ក​​​​ឱ្យ​មានការ​​​តវ៉ា​នេះ បើ​តាម​​​តំណាង​ក្រុម​​ហ៊ុន​កាស៊ីណូ​ហ្គោ​ល​ឌិនក្រោន​ បាន​ឱ្យ​​ដឹង​ថា ការធ្វើ​ទំនប់​​នេះគឺ​​តាំង​ពី​​មុន​រដូវ​​ទឹក​ជំនន់​​មក​ម្លេះ ហើយ​​ការធ្វើនេះ​ក៏​មិនមាន​​បំណង​អ្វី​ឱ្យប៉ះពាល់​​ដល់ទំនាក់ទំនង​រវាង​ប្រទេស​​ទាំង​ពីរ​​​ទេ ។ ផ្ទុយទៅវិញ​​​គឺធ្វើ​​​​គ្រាន់តែ​​ការពារ​កុំ​ឱ្យ​ទឹក​​បុក​​ខ្លាំង​​បាក់ច្រាំង​ខាង​កម្ពុជា​​ប៉ុណ្ណោះ ព្រោះ​ចំណុច​​នោះ​​ជា​ចំណុច​​កែង​ ហើយ​​​បើ​​បណ្តោយ​​ឱ្យ​​​ទឹកហូរ​បុកពេញទំហឹង​យូរៗ​ទៅ វា​នឹង​​បាក់ច្រាំង​ ។

ដោយ​​​ឡែក ​ចំណុចកែង​ត្រង់​​​​​ទប់​ទំនប់​​តូច​ដែល​​​ធ្វើឡើង​ពី​​ដីច្រក​​ក្នុងការ៉ុង​នេះគឺ​​នៅ​​​ខាង​មុខ​​ទំនប់​ប្រហែលជិត​​៥ម៉ែត្រ គេ​ជីក​​​កូន​ប្រឡាយ​​តូចមួយ​វាង​ម្ខាង​​អូរ​ពីខាង​សៀម​ដែល​ជាហេតុធ្វើ​ឱ្យ​​កំលាំង​ឈុតខ្មៅ​​សៀម​​មានប្រតិ​កម្ម​​​​មក​ទាមទារ​​សុំ​ឱ្យ​លុប​វិញ​ផងដែរ ។ ជុំវិញ​​​​ការជីក​កូនប្រឡាយ​តូចនេះ ​ត្រូវ​​បាន​តំណាង​​ក្រុមហ៊ុន​​កាស៊ីណូ​​ខាងលើ​​បដិសេធ​​ថា ខាងក្រុម​​ហ៊ុន​​អត់​ដឹង​ទេ ។ ទោះបីជាបែប​ណា​ កំលាំង​ឈុត​ខ្មៅ​​​សៀម​ និង​កម្មករ​​ដែលមា​នទាំង​​ខ្មែរ​ទាំងសៀម​​​បានវិលត្រឡប់​​ទៅវិញ ​​ក្រោយ​​​ពី​ស្តាប់​ហេតុ​​ផលពី​មន្ត្រី ​និងសមត្ថ​កិច្ច​​​​កម្ពុជា​​ថា នឹងធ្វើ​ការរុះរើ​​ទំនប់​នេះវិញ​​ប្រសិនបើ​ភាគី​ថៃ​​ដាក់ឯកសារ​​​មក​តាម​ផ្លូវច្បាប់នោះ ៕​

   
   
ប៉ូលិស​ម្នាក់បាញ់​ផ្អើល​ពេល​ផឹកស៊ី​ លស់ព្រលឹង​​ទាំង​នាយ​ក្រឹម
January 16, 2011 at 9:03 AM
 
លោក​ស័ក្តិ​៤កន្លះ សុខ សុគន្ធ និង​កាំភ្លើងដែលដកហូត
មន្ដ្រី​កងរាជអាវុធហត្ថ​ពិនិត្យ​អាវុធ​ដែល​ដកហូត
រថយន្ដ​ម្ចាស់​ហាង​ដែល​ត្រូវ​វាយ​បំផ្លាញ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​​ប៉ូលិស​ស័ក្តិ​៤ កន្លះ​ម្នាក់ ​ជា​នាយ​​ការិយា​ល័យ​​ប្រឆាំង​ភេរវ​កម្ម​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​​ប្រើ​​ប្រាស់​អាវុធ​​​ខុសច្បាប់ និង​ធ្វើ​សកម្ម​ភាព​​ដេញ​បាញ់​ម្ចាស់​ភោជនីយ​ដ្ឋាន​​ជំនោរ​សែ​សិន ដែល​ជា​ភោជនីយ​ដ្ឋាន​មួយ​​ទំនើប​ជាង​គេ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ កាល​ពី​វេលា​ម៉ោង​១០​​និង​៣០​នាទី​​យប់ ថ្ងៃ​ទី​១៣ មករា បង្ក​ឱ្យ​​មាន​ការ​លស់​ព្រលឹង​មនុស្ស​មិន​តិច​នាក់​ទេ រាប់​ទាំង​អស់​​លោក​ឧកញ៉ា​ មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ខេត្ត និង​ក្នុង​នោះ​ក៏​មាន​វត្ត​មាន​លោក​អ៊ូ ប៉ុណ្ណា​រ៉ាក់ ហៅ​នាយ​ក្រឹម ផង​ដែរ ។ បន្ទាប់​ពី​កើត​ហេតុ​ការណ៍​នេះ​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា ហាក់​បី​ដូច​ជា​មាន​បញ្ហា​មិន​ឈប់​ឈរ​ទាក់​ទិន​នឹង​មន្ត្រី​ប៉ូលិស​​ខេត្ត បន្ទាប់​ពី​អតីត​ស្នង​ការ​ ស្នង​ការ​រង ប្រធាន​​ពន្ធ​​នា​គារ និង​ប្រធាន​ការិយា​ល័យ​គ្រឿង​ញៀន​បាន​ក្លាយ​ជា​ជន​ជាប់​ចោទ​ជា​បន្ត​បន្ទាប់​​ដោយ​សារ​បញ្ហា​​អាស្រូវ​នៃ​សំណុំ​រឿង​គ្រឿង​ញៀន​ និង​​ពុក​រលួយ​ ហើយ​ពេល​នេះ​ទៀត​ប្រធាន​ការិយា​ល័យ​មួយ​ទៀត​ក៏​ជួប​បញ្ហា​ដែល​​ខ្លួន​ឯង​បាន​បង្ក​ការ​បាញ់​​បោះ​ដោយ​អាវុធ​ផ្អើល​​ពេញ​ភោជនីយ​ដ្ឋាន​ ។

សកម្ម​ភាព​បាញ់​​បោះ​នេះ​​​កើត​ឡើង​បន្ទាប់​ពី​មាន​កម្ម​វិធី​ជប់​លៀង​ថ្ងៃ​​ឡើង​កាន់​មុខ​តំណែង​ថ្មី​របស់​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវ​ជន និង​កីឡា​ខេត្ត​​នៅ​ឯ​មន្ទីរ​អប់រំ យុវ​ជន និង​កីឡា​រួច​មក​ហើយ​ក៏​មាន​ការ​បន្ត​រៀប​ចំ​កម្ម​វិធី​មួយ​កន្លែង​ទៀត​នៅ​ភោជនីយ​ដ្ឋាន​ជំនោរ​សែ​​សិន ដែល​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​អស់​លោក​ឧកញ៉ា​ មន្ត្រី​អប់រំ​ មន្ត្រី​គយ ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ និង​បុគ្គ​លិក​​ភោជនីយ​ដ្ឋាន​​ជា​ច្រើន​នាក់​ទៀត និង​ក្នុង​នោះ​ក៏​មាន​វត្ត​មាន​នាយ​ក្រឹម​ជា​តារា​កំប្លែង​​មួយ​រូប​ផង​ដែរ ។ ​នៅ​ក្នុង​ហេតុ​ការណ៍​​នោះ​បាន​ធ្វើ​​ឱ្យ​អ្នក​ខ្លះ​លូន​ចូល​​ក្រោម​តុ​ ខ្លះ​រត់​បាត​​ជើង​ស​ព្រាត​ហើយ​​សូម្បី​តែ​តារា​កំប្លែង​​នាយ​ក្រឹម​ក៏​រត់​ស្ទើរ​តែ​លស់​ព្រលឹង​ផង​ដែរ ។ លោក​នាយ​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ដែល​បាន​ធ្វើ​អន្តរា​គមន៍​ក្នុង​បាតុ​ភាព​​ផ្ទះ​អាវុធ​នេះ​បាន​ឱ្យ​ដឹង​ថា មន្ត្រី​​ប៉ូលិស​ដែល​ប្រើ​ប្រាស់​អាវុធ និង​បាញ់​ប្រហារ​ប៉ុន​ប៉ង​​ធ្វើ​មនុស្ស​ឃាត​​ផង​ដែរ​នោះ ឈ្មោះ​​សុខ សុគន្ធ មាន​ឋាន​ន្តរ​ស័ក្តិ​​វរ​សេនីយ៍​ទោ និង​មាន​តួ​​នាទី​​​ជា​នាយ​ការិយា​ល័យ​​ប្រឆាំង​ភេរវ​​កម្ម​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត ។

តាម​​សាក្សី​ជាច្រើន​នាក់​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ដំបូង​ជន​សង្ស័យ​​មន្ត្រី​​ប៉ូលិស​រូប​នេះ​បាន​មក​ពី​ជប់​លៀង​នៅ​មន្ទីរ​អប់រំ យុវ​ជន និង​កីឡា​ខេត្ត​ ក្នុង​​អាការ​ស្រវឹង​ខ្លាំង ដោយ​បើក​បរ​រថយន្ត​១​បាំង​កន្លះ​ ម៉ាក​តូយ៉ូតា តា​កូម៉ា ពណ៌​ស្លែរ តែ​ម្នាក់​ឯង ​មក​កាន់​​ភោជនីយ​ដ្ឋាន​ជំនោរ​សែ​សិន ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ​ដើម្បី​​បន្ត​ការ​ផឹក​ស៊ី​តទៅ​ទៀត ។ តាម​ប្រភព​​បាន​ឱ្យ​ដឹង​ថា ក្នុង​អាការ​​ស្រវឹង​ធ្លាក់​ភ្នែក​​ មន្ត្រី​ប៉ូលិស​​រូប​នេះ​បាន​យក​កែវ​ស្រា​បៀរ​ដើរ​ចូល​ទៅ​ជល់​នឹង​មន្ត្រី​អប់រំ​​មួយ​ចំនួន​ក្នុង​នោះ​មាន​លោក​ឧកញ៉ា​ម្នាក់​​ដែល​រួម​តុ​ជា​មួយ​លោក​អ៊ូ ប៊ុណ្ណា​រ៉ាត់ហៅ​នាយ​ក្រឹម ។ ក្នុង​​​តុ​នោះ​ក៏​មាន​នាយ​ចយ ព្រម​ទាំង​ក្រុម​អ្នក​កំប្លែង​ជា​ច្រើន​នាក់​ទៀត ដែល​គេ​បាន​រៀប​ចំ​តុ​មួយ​នៅ​មុខ​វេទិកា​តន្ត្រី​របស់​ហាង ។

តាម​ប្រភព​ព័ត៌​មាន​បន្ត​ថា ​មន្ត្រី​ប៉ូលិស​​រូប​នេះ​ពេល​នោះ​បាន​ហៅ​នាយ​ក្រឹម​ថា អាម៉ាក និង​វាយ​ក្បាល​លេង​ផង ​បើ​ទោះ​បី​ជា​នាយ​ក្រឹម​មាន​អាយុ​បង​គេ​ដល់​ទៅ​២០​ឆ្នាំ និង​មិន​ចូល​ចិត្ត​​ឫក​ពារ​បែប​នេះ​ក្តី ។ ពេល​នោះ​ដែរ ក៏ជួប​ម្ចាស់​​ភោជនីយ​ដ្ឋាន​​ជំនោរ​សែ​សិន លោក​ឈុន ម៉ៅ ហើយ​សួរ​រក​ម្ចាស់​រថយន្ត​មួយ​គ្រឿង​​ដែល​ម្ចាស់​កំពុង​ផឹក​​ស៊ីនៅ​​ក្យុស​មួយ និង​បាន​ដឹក​ដៃ​ទៅ​កាន់​​ទី​នោះ​ដែល​មាន​លោក​វរ​សេនីយ៍​​ឯក វង្ស ធី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត លោក​ហែម ម៉ានិត អនុ​ប្រធាន​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត លោក​ប៉ាម ឡាត់ លោក​នី ជា​មន្ត្រី​គយ និង​លោក​អ៊ាក់ ផល្លា ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​​ ។ ជា​មួយ​គ្នា​នេះ​ដែរ​ ម្ចាស់​​ហាង​បាន​សុំ​ទោស​ថា ខ្លួន​ឈឺ​ពុំ​​អាច​​ផឹក​បាន​ទេ ពេល​នោះ​មន្ត្រី​ប៉ូលិស​ដែល​ស្រវឹង​​ធ្លាក់​ភ្នែក​បាន​ដើរ​ចូល​ទៅ​ក្នុង​​ក្យូស​នោះ ព្រោះ​ស្គាល់​​លោក​អនុ​​ប្រធាន​សាខា​គយ​ដែល​ជិះ​រថយន្ត​​តូយូតា​ឡិច​ស៊ីស ​ពណ៌​ស ។ ​បន្តិច​ក្រោយ​មក​ការ​ប៉ះ​ទង្គិច​ជា​​ពាក្យ​សំដី​គ្នា​​​បាន​កើត​ឡើង​ដោយ​​ឈ្មោះ​សុខ សុគន្ធ ហៅ​លោក​វង្ស ធី ថា បងៗ​តែ​លោក​វង្ស ធី បាន​ណែ​នាំ​ថា ​ឯង​​គួរ​ហៅ​ខ្ញុំ​ថា ពូ​វិញ ព្រោះ​ខ្ញុំ​រាប់​អាន​គ្នា​នឹង​លោក​ឧត្តម​សេនីយ៍​សុខ​ សារេត អតីត​ស្នង​ការ​ប៉ូលិស​​ និង​ជា​អតីត​អភិ​បាល​រង​ខេត្ត​ ដែល​បច្ចុ​ប្បន្ន​​ជា​អនុ​ប្រធាន​​សាលា​បណ្ឌិត​សភា​នគរ​បាល​​កម្ពុជា ដែល​ជា​ឪពុក​​របស់​ឯង គឺ​ខ្ញុំ​ និង​គាត់​បាន​រាប់​អាន​គ្នា​ជា​បង​ និង​ប្អូន ។ ពេល​នោះ​​លោក​សុខ សុគន្ធ​ ដែល​មាន​សភាព​ស្រវឹង​ដាប​​មាន​ការ​ខឹង​សម្បារ​​​យ៉ាងខ្លាំង​ក៏​បាន​យក​កៅអី និង​​ប្រើ​ដៃ​ជើង​វាយ​បំផ្លាញ​សំភារ​ក្នុង​ក្យូស​នោះ​​ខ្ទេច​ខ្ទី ថែម​ទាំង​វាយ​ម្ចាស់​ហាង​លោក​ឈុន ម៉ៅ ត្រូវ​​មួយ​កៅអី​ និង​ទាត់​​មួយ​ជើង​ ហើយ​ក៏​​ត្រូវ​លោក​ឈុន ម៉ៅ វាយ​តប​វិញ​​ត្រូវ​១​ដៃ​ដែរ ។ ពេល​នោះ​​លោក​សុគន្ធ ​បាន​រត់​ទៅ​​​កាន់​រថយន្ត​របស់​ខ្លួន​​យក​កាំភ្លើង​​ខ្លី​មួយ​ដើម​​ម៉ាក​ឡុក ផលិត​នៅ​ប្រទេស​​ចិន មក​ដេញ​បាញ់​លោក​​​ឈុន ម៉ៅ ជា​ច្រើន​គ្រាប់​ ធ្វើ​ឱ្យ​​ម្ចាស់​ភោជនីយ​ដ្ឋាន​រូប​នេះ​​ភ័យ​ព្រលឹង​​ចុង​សក់ រីឯ​មនុស្ស​​ដែល​កំពុង​ផឹក​ស៊ី​នៅ ទី​នោះ​ខ្លះ​លូន​​ក្រាប​យក​តែ​​ប្រាស​​​អាយុ​រៀង​ខ្លួន ។ បន្ទាប់​មក​លោក​សុខ សុគន្ធ បាន​យក​កៅអីវាយ​ទៅ​លើ​​​រថយន្ត​ម៉ាក​តូយ៉ូ​តា​ហៃ​ឡែន​ដឺ ពណ៌​ទឹក​មាស របស់​ម្ចាស់​ហាង​ បណ្តាល​ឱ្យ​បែក​កញ្ចក់​​​ក្រពឹត​ជញ្ជាំង​ និង​បែក​ភ្លើង​ស្តុប​ក្រោយ​ខាង​ស្តាំ​ទៀត​ផង ។

តាម​សាក្សី​ក្នុង​ហេតុ​ការណ៍​នោះ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​ខណៈ​នោះ​​មន្ត្រី​ប៉ូលិស​​រូប​នេះ​នៅ​មិន​ទាន់​អស់​ចិត្ត​ទេ ​បាន​មូរ​ជើង​ខោ​កាន់​កាំភ្លើង​ខ្លី​តាម​រក​ម្ចាស់​រថយន្ត ប៉ុន្តែ​​ពេល​នោះ​គេ​សង្កេត​ឃើញ​​នាយ​ក្រឹ​ តាម​អង្វរ​ករ និង​លួង​លោម​រហូត​​ដក​ហូត​យក​​​កាំភ្លើង​​​នោះ​បាន ។ បើ​តាម​ប្រភព​ព័ត៌​​មាន​​ពី​លោក​វរ​សេនីយ៍​​​ឯក ចាន់ កុសល ស្នង​ការ​នគរ​​បាល​​ស្តី​ទី​​​បាន​ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​​ឈ្មោះ​សុខ សុគន្ធ ត្រូវ​បាន​លោក​​បញ្ជា​ឱ្យ​ឃាត់​ខ្លួន​នៅ​ការិយា​ល័យ​បុគ្គ​លិក ដើម្បី​រៀប​ចំ​បែប​បទ​ដាក់​ពិន័យ ហើយ​នឹង​រង់​ចាំ​គោល​ការណ៍​ពីថ្នាក់​លើ​ថា តើ​ទង្វើ​បែប​នេះ​ត្រូវ​ដោះ​ស្រាយ​បែប​ណា? តាម​​មន្ត្រី​​ប៉ូលិស​ខេត្ត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា ​លោក​សុខ សុគន្ធ​ឱ្យ​តែ​ផឹក​ស៊ី​ស្រវឹង​តែង​តែ​បង្ក​​រឿង​រ៉ាវ​មិន​ដែល​ខាន។​ លើក​នេះ​ចាត់​ទុក​ថា វា​មិន​ធ្ងន់​ធ្ងរ​ប៉ុន្មាន​​ក្នុង​ការ​ដេញ​បាញ់​ម្ចាស់​​ភោជនីយ​ដ្ឋាន​​នោះ បើ​សិន​ជា​បាញ់​ស្លាប់​មនុស្ស​វិញ ប្រហែល​ជា​កាន់​តែ​ធ្ងន់​ធ្ងរ​មិន​ខាន​ ។ នេះជាកំហុសឆ្គងមួយគួរឱ្យស្តាយ ៕

   
   
ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ភ្នំ​បូកគោ​ឆ្នាំ​២០០៧ មានការ​ទាមទារ​សំណង​ដល់​គ្រួសារ​រង
January 16, 2011 at 8:43 AM
 
ទិដ្ឋភាពក្នុងអំឡុងពេលរកឃើញយន្តហោះដែលធ្លាក់
ទិដ្ឋភាពក្នុងអំឡុងពេលរកឃើញយន្តហោះដែលធ្លាក់

យោង​តាម​ទីភ្នាក់ងារ​ព័ត៌​មាន​យ៉ុនហាប​​​​របស់​កូរ៉េ​ខាងត្បូង​​កាលពីថ្ងៃទី​​១៤ មករា ​​ថា តុលាការ​ក្រុងសេអ៊ូល នា​ថ្ងៃទី​​១៤ មករា ​នោះ​បានទាមទារ​​ឱ្យក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ​​របស់​កម្ពុជា​​បង់​សំណង​​ចំនួន​​៣,២​ពាន់​លានវ៉ុន​ប្រហែល​​២,៨​លានដុល្លារ​អាមេរិក ​ដល់គ្រួសារ​​ពួក​​អ្នកដំណើរ​​​ដែលបាន​ស្លាប់​បាត់បង់ជីវិត​​ក្នុង​ឧប្បត្តិហេតុ​​ធ្លាក់​យន្តហោះ ​នៅក្នុងប្រទេស​កម្ពុជា ​កាលពី​​​ឆ្នាំ​​២០០៧ កន្លង​មក ។​ យន្តហោះ​​ប្រភេទ Antonov An-24 របស់​ក្រុមហ៊ុន PM Tair ដែល​​ដឹកអ្នក​ដំណើរ​​​៤៤នាក់ ​ក្នុងនោះ​១៤​នាក់ជា​អ្នកទេស​ចរ​ជនជាតិកូរ៉េ​​ខាង​ត្បូងបានធ្លាក់​នៅតំបន់ព្រៃ​ភ្នំបូកគោ​​​ខេត្ត​កំពត​​​ភាគខាងត្បូង​ប្រទេស​កម្ពុជា ​កាលពី​ខែ​មិថុនា ឆ្នាំ​​២០០៧ ​កន្លង​មក ដោយ​សារ​បញ្ហា​​អាកាស​ធាតុអាក្រក់​បណ្តាល​ឱ្យ​ស្លាប់អ្នក​ជិះ​​ទាំង​អស់ ។​ យន្តហោះ​​​នោះ​ហោះចេញ​ពី​ព្រលាន​យន្តហោះ​​អន្តរជាតិ​ក្រុង​សៀមរាប​​​បំណងទៅ​កាន់​ខេត្ត​​ព្រះសីហនុ​​​ ប៉ុន្តែ​​បាត់ដាន​ទៅ​ធ្លាក់​នៅ ​ខេត្ត​​​​កំពត​​​ ។​

គេនៅ​ចាំ​​បាន​ថា ក្នុង​ឧប្បត្តិហេតុ​​​ធ្លាក់​យន្ត​ហោះ ​គួរ​ឱ្យរន្ធត់​​នោះ រយៈ​ពេល​​៣ទៅ​៤​ថ្ងៃ​​ ទើបរកឃើញ​​​គឺធ្លាក់ក្នុង​​ព្រៃ​យ៉ាងក្រាស់​ដោយ​​យន្តហោះ​​ផ្ទុះឆេះ បែកទៅជា​បំណែក​ ហើយ​​សព​ខ្លះ​ទើរ​លើមែកឈើ ។ នៅ​ឆ្នាំ​​២០០៨ ​សមាជិក​គ្រួសារ​ជនរងគ្រោះ​​កូរ៉េ​ខាងត្បូង​​១១​នាក់ បាន​ដាក់ពាក្យ​​ប្តឹង​ស្វះ​ស្វែង​រក​ការបង់ប្រាក់​​សំណង​​៤,៥​ពាន់​លាន​ដុល្លារ ​ដោយអះអាង​​ថា ឧប្បត្តិហេតុ​​​ធ្លាក់​យន្ត​ហោះ​​នេះ​បង្កឡើង​​ដោយ​ការ​ធ្វេសប្រហែស​​​របស់​​​ក្រុមហ៊ុន​អាកាសចរណ៍​​នោះ ព្រម​ទាំង​​ការ​ធ្វេ​ស​ប្រហែស​​របស់អ្នកបើកបរ ។ យន្តហោះ​នេះ​​បើក​​ដោយ​​ជនជាតិកម្ពុជា ហើយ​ក៏​​បា​នស្លាប់​​បាត់បង់ជីវិត​​​ដែរ ។​

លោក​ម៉ៅ ហាវណ្ណាល់ រដ្ឋ​លេខា​ធិការ​អាកាស​ចរណ៍​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី​ព័ត៌​មាន​នេះ ។ លោក​កុយ ​គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​សំណើ​ណា​មួយ​ទាក់​ទិន​នឹង​ការ​ទាម​ទារ​សំណង​នោះ​​នៅ​ឡើយ​ទេ​ត្រឹម​ម៉ោង​នេះ ដូច្នេះ​លោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ឡើយ ។ ទាក់​ទិន​នឹង​ការ​ទាម​ទារ​សំណង​នេះ​ មិន​ទាន់​មាន​ព័ត៌​មាន​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ពី​បញ្ហា​នេះ តែ​ទោះ​បី​ជា​​បែប​ណា​ឧបទ្ទវ​ហេតុ​នោះ​ពិត​ជា​គួរ​ឱ្យ​រន្ធត់​ពន់​ពេក ដែល​ពេល​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​មាន​ការ​ស្វែង​រក​យ៉ាង​សកម្ម​បំផុត​បន្ទាប់​ពី​យន្ត​ហោះ​នោះ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ាដា ៕

   
   
រថយន្ត​កាមរី​ធ្លាក់​ប្រឡាយ​ផ្ងារ​ពោះ​ព្រោះ​អ្នក​បើក​បរ​វិលមុខ
January 15, 2011 at 2:11 PM
 
រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​​បានធ្លាក់​ប្រឡាយ​ផ្ងារ​​​ជើង​​ដោយ​​សារ​តែ​អ្នក​បើកបរ​​​វិល​មុខ​ខ្លាំង
ពេល​រថយន្ត​ធ្លាក់​ប្រឡាយ​ប្រពន្ធ​និង​ប្អូនគាត់​​ម្នាក​មិនរងរបួស​ទេ ព្រោះ​ប្រឡាយ​ពុំ​មាន​ទឹក​

រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​​បានធ្លាក់​ប្រឡាយ​ផ្ងារ​​​ជើង​​ដោយ​​សារ​តែ​អ្នក​បើកបរ​​​វិល​មុខ​ខ្លាំង ។​ នេះជា​​​ការ​អះអាង​​របស់​​ម្ចាស់​រថយន្ត ​។ ករណីនេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០នាទី​​ព្រឹក​ថ្ងៃទី​​​​​​១៤ មករា​​នៅ​តាម​ដង​​ផ្លូវ​លេខ​២០១០​​  ភូមិ​​ទឹក​ថ្លា​ សង្កាត់​​​ទឹក​ថ្លា រាជធានីភ្នំពេញ​ ។​ ពេល​រថយន្ត​ធ្លាក់​​ប្រឡាយ​នោះអ្នកជិះ​៣​នាក់​​​គេចផុត​ពីការ​រង​របួស ​ហើយ​បញ្ចៀស​បាន​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​ជាយថា​ហេតុ​ ។

យោងតាម​សំដី​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​ឃូ ឈុនម៉េង ភេទ​ប្រុស អាយុ​៤៥ឆ្នាំ ជា​អាជីវករ​រស់​នៅភូមិ​ព្រែក​តាខ្មៅ​ សង្កាត់​​ដើម​មៀន ក្រុង​តាខ្មៅ​​ ខេត្ត​កណ្តាល​ ​ឱ្យ​ដឹងថា គាត់​បើក​រថយន្ត​​កាមរី​ឆ្លាម​ ពាក់​ស្លាក​លេខ​2A-4624 ​ពី​ជើង​​ទៅត្បូង​​តាម​ដង​​ផ្លូវ២០១០ ឆ្ពោះ​ទៅ​ចូលរួមពិធី​មង្គល​ការ​បងប្អូន​ ។

ពេល​ទៅ​​ដល់​កន្លែង​កើត​ហេតុ​​គាត់​វិល​មុខ​ខ្លាំង​ ស្របពេល​​មាន​​ជំងឺ​លើស​ឈាម​​ផង​នោះ ក៏ជ្រុល​ចង្កូត​​ទៅ​ប៉ះ​ម៉ូតូ​សេ១០០ កូរ៉េ មួយគ្រឿង ហើយ​ដោយ​សារ​គាត់​ជាន់​ហ្វ្រាំង​​ខ្លាំង​ពេក​បណ្តាល​​ឱ្យ​រថយន្ត​​​ធ្លាក់​ប្រឡាយ​​ផ្ងារ​ជើង​តែម្តង ។ ចំពោះ​អ្នក​ជិះម៉ូតូ​រងរបួស​ស្រាល ។ ប្រភព​ដដែល​​បន្ត​ថា ពេល​រថយន្ត​ធ្លាក់​ប្រឡាយ​ប្រពន្ធ​និង​ប្អូនគាត់​​ម្នាក​មិនរងរបួស​ទេ ព្រោះ​ប្រឡាយ​ពុំ​មាន​ទឹក​ ។ ​ម្ចាស់​បាន​ហៅ​រថយន្ត​ទៅ​​ស្ទូច​រថយន្ត​របស់​ខ្លួន​យកទៅ​ជួសជុល​ ៕

   
   
ទិវា​ស្រែបង្ហាញ​អំពីការ​​ដាំដុះ​តាម​បែប​បច្ចេកទេស
January 15, 2011 at 10:04 AM
 
ទិវា​ស្រែបង្ហាញ​អំពីការ​​ដាំដុះ​តាម​បែប​បច្ចេកទេស​
ទិវា​ស្រែបង្ហាញ​អំពីការ​​ដាំដុះ​តាម​បែប​បច្ចេកទេស​
ទិវា​ស្រែបង្ហាញ​អំពីការ​​ដាំដុះ​តាម​បែប​បច្ចេកទេស​
ទិវា​ស្រែបង្ហាញ​អំពីការ​​ដាំដុះ​តាម​បែប​បច្ចេកទេស​

ខេត្ត​ព្រៃវែង​ ៖ កាលពី​ព្រឹក​​ថ្ងៃទី​១៣ មករា នៅវាល​ស្រែ​ក្នុង​ភូមិ​សំរោង​ ឃុំ​ល្វា​ ស្រុក​​ព្រះ​​ស្តេច​ មាន​រៀបចំ​​ពិធី​ទិវា​ស្រែ​​បង្ហាញ​​អំពី​​ការ​ដាំដុះ​​​តាម​បែប​​បច្ចេកទេស​​និង​​តាម​​ទំលាប់​ ​ដែល​រៀបចំ​​និងឧបត្ថ​ម្ភ​​ថវិកា​ដោយ​​សហភាព​​អឺរ៉ុប​​ ​ក្រោម​​អធិបតីភាព​លោក​​យស់ ​មុន្នី​ ប្រធាន​​មន្ទីរ​កសិកម្ម​ខេត្ត ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​រួម​មាន​​លោក​បណ្ឌិត​​អ៊ាន រ៉ូសែល ទីប្រឹក្សា​​​ម្ចាស់​គំរោង​​ដែល​ជា​តំណាង​ឱ្យ​ម្ចាស់​​ជំនួយ​សហភាព​អឺរ៉ុប អ្នក​ស្រី​ឃុន គីម​លន់ ប្រធាន​ការិយាល័យ​​កសិ​កម្ម​ស្រុក លោក​មេភូមិ​​​ មេឃុំ​ និង​ប្រជា​កសិករ​​​ជា​ច្រើន​នាក់​ទៀត​​ ។​

ក្រោយ​ពី​បាន​ស្តាប់​​របាយការណ៍​​របស់​លោក​​អាន ព័រ​ ជា​​​ជំទប់​ទី១ ឃុំ​ល្វា​រួច​មក​ អ្នក​ស្រី​​​ឃុន គីម​លន់ ប្រធាន​​ការិយាល័យ​​កសិកម្ម​​ស្រុក​​​បាន​​ធ្វើ​ការ​​​បក​ស្រាយ​ពន្យល់​​​ដល់​ប្រជា​កសិករ​​ស្តីពី​សញ្ញា​និង​រោគ​សញ្ញា​ថ្នាំពុល​​កសិកម្ម​ការដុះ​លូត​លាស់​របស់​ដំណាំ​​ស្រូវ​​​ និង​មតិ​របស់​​ប្រជា​កសិករ​ដែល​ជា​តំណាង​​តាម​ភូមិ​នីមួយៗ​ធ្វើ​​ការ​​ពន្យល់​និង​​ណែនាំ​បន្ថែម ។ អ្នក​ស្រី​​ឃុន គីមលន់ ​បាន​សំណូមពរ​​ដល់​ប្រជា​កសិករ​ឱ្យ​ចេះ​ប្រើ​ប្រាស់​​ថ្នាំដែល​ផ្សំ​ឡើង​ដោយ​ធម្ម​ជាតិ​ ដូចជា​ ពពួក​រុក្ខ​ជាតិ​ដែល​មាន​ជាតិ​​ល្វីង​ និង​រុក្ខជាតិ​ដែល​មាន​ជាតិ​​ពុល​បុក​បញ្ចូល​គ្នា​​ត្រាំ​ឱ្យ​បាន​កន្លះ​ខែ ទើប​យក​ទៅ​​បាញ់​ ឬប្រើ​ប្រាស់​សំរាប់​​កំចាត់​សត្វ​មមៀច​ត្នោត​និង​​សត្វ​ដង្កូវ​ជា​ដើម ។ ​នេះ​ជា​វិធី​ងាយ​មាន​​ប្រសិទ្ធភាព​​ មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ហើយ​មិន​ខាត​បង់​​ថវិកា​ផង ។

លោក​បណ្ឌិត​អ៊ាន រ៉ូសែល តំណាង​​ឱ្យ​ម្ចាស់​​​ជំនួយ​សហភាព​​អឺរ៉ុប​បាន​​​មាន​ប្រសាសន៍​ថា ជួស​មុខ​​ឱ្យ​ម្ចាស់​ជំនួយ​ក្រោយពី​បាន​ដើរ​​ពិនិត្យ​មើល​​​ការ​ធ្វើ​ស្រែ​របស់​បងប្អូន​​ប្រជាកសិករ​តាំងពី​ពេល​សាប​ ដក​ស្ទូង​​រហូត​មក​ដល់​ស្រូវ​ទុំ​ លោក​សប្បាយ​ចិត្ត​ណាស់​ព្រោះ​​​ឃើញ​ស្រូវ​មានទិន្ន​​ផល​ល្អ​​បងប្អូន​សប្បាយ​ចិត្ត​ នេះ​ដោយ​សារ​បងប្អូន​ចេះ​ងាក​មក​ធ្វើ​ស្រែ​​តាម​បច្ចេកទេស​បាន​ល្អ​ប្រសើរ ។ លោក​បន្ត​ថា លោក​នឹងពាំនាំ​សេចក្តី​​​សប្បាយ​​​រីករាយ​​របស់​​ប្រជា​កសិករ​ក៏ដូចជា​​សេចក្តី​ស្នើ​សុំ​របស់​បងប្អូន​​កសិករ​​ដែល​​មាន​ការ​ខ្វះ​ខាត​ដូចជា​ពូជ​​ល្អៗ​ ឬអ្នក​បច្ចេក​ទេស​ផ្នែក​​ដំណាំ ប្រាប់​ម្ចាស់​ជំនួយ​ឱ្យ​មក​ជួយ​ដល់​បងប្អូន​បន្ត​ទៀត ។​

លោក​យស់ មុន្នី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ព្រៃវែង​​​បាន​មាន​មតិ​សំណេះ​សំណាល​​ជាមួយ​ប្រជា​កសិករ​​ថា ការ​ធ្វើ​ស្រែ​​បាន​ផល​ល្អ​បែប​នេះ​​​ក៏ដោយ​សារ​ការ​យក​ចិត្ត​ទុកដាក់​ពីរាជរដ្ឋា​ភិ​បាល​​ដែល​មាន​សម្តេច​ទាំង៣ ជាប្រមុខ​ដឹកនាំ​ ។​សម្តេច​លោក​​បាន​ខិតខំ​​រក​វិធី​សាស្ត្រ​គ្រប់​បែប​យ៉ាង​តាំងពី​រក​អ្នក​ផ្តល់​​​ជំនួយ អ្នក​បច្ចេក​ទេស​ផ្នែក​​កសិកម្ម​ ស្រូវ​ពូជ​ជាដើម ​ដើម្បី​​ជួយ​ឱ្យ​បង​ប្អូន​ធ្វើ​ស្រែ​បាន​ផល​ច្រើន​ ។ លោក​បាន​​មាន​ប្រសាសន៍​​​បន្ត​ថា ឥឡូវ​នេះ​លោក​ហ៊ី បាវី​ ​ប្រធាន​​កំពង់​ផែ​រាជធានីភ្នំពេញ ក៏​បាន​ជួយ​ជ្រោម​ជ្រែង​គ្រប់​បែប​យ៉ាង​តាំងពី​​ប្រឡាយ​មេ ទឹក​ បង្គោល​​ភ្លើង​ តភ្លើង​ពី​ប្រទេស​វៀតណាម​មក​ឱ្យ​បងប្អូន​ប្រើ​ប្រាស់ ​។ ​ក្នុងនោះ​​ដែរ លោក​បញ្ជាក់​ថា ស្រូវ​​យើង​ឆ្នាំនេះ​ក្នុង​ទឹកដី​​ខេត្ត​ព្រៃវែង​ វ៉ាដាច់​ខេត្ត​តាកែវ និង​បាត់​ដំបង​ ​ដោយ​សារ​ខេត្ត​​​បាត់​ដំបង​ត្រូវ​បាន​​ចែកជា​ពីរ​ផ្នែក​ ទៅជា​ខេត្ត​បន្ទាយ​មាន​ជ័យមួយ​ទៀត ។

លោក​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រៅពីទុក​ហូប​និង​ការ​នាំចេញ​ទៅ​លក់​​​នៅ​ប្រទេស​​វៀត​ណាម​ដែល​ក្នុង​១ឆ្នាំៗ​ ក្នុង​ខេត្ត​​ព្រៃវែង​នាំ​ស្រូវ​ចេញ​ទៅ​លក់​​បានពី១លាន​ទៅ​២​លាន​តោន ហើយ​នៅ​សល់​ស្រូវ​​រាប់​ពាន់តោន​ទៀត ​។ លោក​បាន​ឱ្យ​ដឹងថា ​ស្រូវ​ដែល​យើង​ធ្វើ​បាន​​ផល​ល្អ​ច្រើន​មាន​៣​ប្រភេទ គឺ១-​ពូជស្រូវ​ស្រាល មាន​អ៊ីអ៊ែរ​ 66 ​សែន​ពិដោរ​ ជលសារ​ ២-ពូជ​ស្រូវ​កណ្តាល​មាន​ ផ្កា​រំដួល ផ្ការំដេង ផ្កា​រមាត់ ផ្កាចន្ទ​សែនស (ហៅ​ផ្កា​ខ្ញី​) និង​៣-ស្រូវ​​ធ្ងន់​ មាន រាំងជ័យ​ ៥៤,៥៦ សំរាប់​ឱ្យ​បងប្អូន​ជ្រើស​រើស​​​យក​មក​ធ្វើ​ទៅ​តាម​​លក្ខណៈ​​នៃដី​និង​ពេល​វេលា ។ ​លោក​បាន​ផ្តាំ​ផ្ញើ​​ឱ្យ​បងប្អូន​​ប្រជាកសិករ​ទាំង​​អស់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ធ្វើ​ស្រែ​​តាម​​បែប​បច្ចេកទេស​ទើប​បាន​ផល​ច្រើន​ និងត្រូវ​ចេះ​ប្រមូល​ផល​ស្រូវ​ឱ្យ​បានទាន់​ពេល​​វេលា​ដូ​ច​ពាក្យ​​ចាស់​លោក​ថា «ច្រូត​ស្រូវ​ទុំ​បាន​៣ ច្រូត​​ស្រូវ​ខ្ចី​បាន​៤» ៕

   
   
មន្ត្រី​ប៉ូលិស២៣៤នាក់ បាន​ទទួល​វិញ្ញា​បន​បត្រ​​ក្រោយ​ការ​សិក្សា​អំពី​​ក្រម​​ព្រហ្ម​ទ
January 15, 2011 at 8:54 AM
 
ពិធី​នេះ​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃ​​ទី​១៤ មករា នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ
​មន្ត្រី​ប៉ូលិស២៣៤នាក់ បាន​ទទួល​វិញ្ញា​បន​បត្រ​​ក្រោយ​ការ​សិក្សា​អំពី​​ក្រម​​ព្រហ្ម​ទណ្ឌ​​ថ្មី

រាជធានីភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ចំនួន​២៣៤​នាក់ បាន​ទទួល​វិញ្ញា​បន​បត្រ​ពី​លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​កណ្តាល យុត្តិ​ធម៌​​ តំណាង​​ឱ្យ​លោក​​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​​ជាតិ​ ដែល​បាន​ចូល​រួម​បិទ​វគ្គ​​គ្រូ​បង្គោល​ស្តី​ពី​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​វគ្គ​២ ដែល​បាន​​សិក្សា​​​អស់​រយៈ​ពេល​៥​ថ្ងៃ​កន្លង​មក ។ ពិធី​នេះ​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃ​​ទី​១៤ មករា នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ។

លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ ជំនួស​មុខ​ឱ្យ​​​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​មាន​ប្រសាសន៍​​ថា ក្រម​ព្រហ្ម​ទណ្ឌ​​​ជា​អត្ថ​បទ​​ច្បាប់​មួយ​ដែល​ប្រមូល​ផ្តុំ​នូវ​បទ​​ប្បញ្ញត្តិ​​​ព្រហ្ម​ទណ្ឌ​សម្ព័ន្ធ​ត្រឹម​ត្រូវ​ មាន​ភាព​រលូន និង​ស៊ី​សង្វាក់​គ្នា​​ ជា​ឧបករណ៍​​ជំនួយ​ដ៏​មាន​សារ​សំខាន់​​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​សំរាប់​កំលាំង​​អនុ​វត្ត​ច្បាប់ ។ លោក​ឧត្តម​សេនីយ៍​ បាន​​សំណូម​ពរ​ដល់​សិក្ខា​កាម​ទាំង​​អស់​ដែល​បាន​សិក្សា​​យល់​ដឹង​អំពី​គោល​​ការណ៍​ទូទៅ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ត្រូវ​បន្ត​ធ្វើ​​​ស្វ័យ​សិក្សា​ឱ្យ​​បាន​ចាំ​ស្ទាត់​នូវ​មាត្រា​ដែល​ចែង​អំពី​​ទោស​ទណ្ឌ ដើម្បី​​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អនុ​វត្ត ។

លោក​ឧត្តម​សេនីយ៍​​បន្ត​ថា ដើម្បី​ធានា​ឱ្យ​មាន​​​ប្រសិទ្ធ​​ភាព​នៃ​ការ​អនុ​វត្ត​ច្បាប់​​នេះ ការ​ងារ​អប់រំ​​ផ្សព្វ​ផ្សាយ និង​បណ្តុះ​បណ្តាល​​ជា​​កិច្ច​ការ​បន្ទាន់ ​ហេតុ​នេះ​ទើប​លោក​នាយ​ឧត្តម​សេនីយ៍​​នេត សាវឿន បាន​​ដាក់​បញ្ជា​ឱ្យ​​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​​ជា​លក្ខណៈ​បន្ទាន់​ ដើម្បី​ឱ្យ​គ្រូ​បង្គោល​ទាំង​អស់​មាន​លទ្ធ​ភាព​យក​ចំណេះ​ដឹង​​ដែល​​ទទួល​បាន​​ពី​ការ​សិក្សា​នេះ ទៅ​បណ្តុះ​បណ្តាល​​បន្ត​ដល់​មន្ត្រី​នៅ​ក្នុង​អង្គ​ភាព​របស់​ខ្លួន​តាម​បណ្តា​​មូល​ដ្ឋាន​ឱ្យ​បាន​ឆាប់​រហ័ស ។

គួរ​បញ្ជាក់​​ថា ក្នុង​ពិធី​បិទ​វគ្គ​នេះ​ក៏​មាន​ការ​​ចូល​រួម​ពី​លោក​​ប៊ុន ហុន ​អនុ​រដ្ឋ​​លេខា​ធិការ​​ក្រសួង​យុត្តិ​ធម៌​ និង​លោក​ផូវ សុភី អគ្គ​នាយក​នៃ​​អគ្គ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​​អភិ​វឌ្ឍន៍​វិស័យ​យុត្តិ​​ធម៌​ និង​​ជា​គ្រូ​ឧទ្ទេស​នាម​ផង​ដែរ ។ នេះ​ក៏​ជា​វគ្គ​ទី​២ ​ផង​ដែរ បន្ទាប់​ពី​វគ្គ​សិក្សា​​គ្រូ​បង្គោល​​ស្តី​អំពី​​ក្រម​ព្រហ្ម​ទណ្ឌ​​ថ្មី​ទី​១ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១០ កន្លង​​ទៅ​នេះ ៕

   
     
 
This email was sent to samautoblog.news@blogger.com.
Delivered by Feed My Inbox
PO Box 682532 Franklin, TN 37068
Create Account
Unsubscribe Here Feed My Inbox
 
     

0 comments: