Sunday, January 9, 2011

1/10 Cambodia News | Khmer News - ពត៌មានខ្មែរ



Cambodia News | Khmer News - ពត៌មានខ្មែរ







ខ្ទឹមស អាចការពារ ប្រឆាំងនឹងរោគ ឈឺសន្លាក់ឆ្អឹង

January 10, 2011 at 8:15 AM
សរសេរដោយ ភ្នំពេញដេលីញូវ
អាទិត្យ, 09 មករា 2011


លទ្ធផលនៃការ ស្រាវជ្រាវថ្មីមួយ របស់អ្នក វិទ្យាសាស្ត្រនៅ សាកលវិទ្យាល័យ King's College London និង សាកលវិទ្យាល័យ អ៊ីស អែនគ្លៀ (East Anglia) បានគូសបញ្ជាក់ថា វាមិនត្រឹមតែ ការពារ ប្រឆាំងនឹងរោគ ឈឺសន្លាក់ឆ្អឹង ត្រគាក ប៉ុណ្ណោះ ទេ ប៉ុន្តែសារធាតុ ដែលគេរកឃើញ នៅក្នុងខ្ទឹមស អាចនឹងត្រូវបាន គេយកទៅធ្វើថ្នាំ ព្យាបាលរោគ ឈឺសន្លាក់ឆ្អឹងនេះ​ បានទៀតផង ។
ទំនាក់ទំនងរ វាងទម្ងន់ដងខ្លួន និង ជំងឺឈឺ សន្លាក់ឆ្អឹងត្រូវបាន អ្នកស្រាវជ្រាវ ទទួលស្គាល់ថា មានការញក់ព័ន្ធគ្នា បើទោះបីគេ មិនដឹងឱ្យប្រាកដ អំពីហេតុផល ក៏ដោយ ។ ការស្រាវជ្រាវនេះ គឺជាការ សិក្សាដំបូង ដែលពិនិត្យលម្អិត ទៅលើរបប អាហារ និង ឥទ្ធិពលរបស់ អាហារដែលអាច ជួយឱ្យគេអាចបង្កើត ថ្នាំព្យាបាល និង ការពាររោគនេះ ។
រោគឈឺសន្លាក់ឆ្អឹង គឺជារោគមួយ ដែលកើតឡើង ច្រើនបំផុតចំពោះ មនុស្សពេញវ័យ ហើយនៅ ក្នុងចក្រភពអង់គ្លេស មានមនុស្ស ៨ លាននាក់ កើតរោគនេះ ដែលក្នុងនោះ ស្ត្រីងាយនឹងកើតជំងឺ នេះច្រើនជាងបុរស ។ វាបង្កឱ្យមាន ការឈឺចាប់ និង មិនអាចដើរបានស្រួល ដោយវាធ្វើឱ្យ ប៉ះពាល់ ដល់ត្រគាក ជង្គង់ ឆ្អឹងខ្នង សម្រាប់មនុស្សវ័យ កណ្តាល និង វ័យចំណាស់ ។ បច្ចុប្បន្ននេះមិន ទាន់មានរបៀប ព្យាបាលដែលមាន ប្រសិទ្ធភាពជា ជាងការលេបថ្នាំ កាត់បន្ថយការ ឈឺចាប់ ឬវះកាត់ប្តូរ សន្លាក់ឆ្អឹងឡើយ ។
ការសិក្សានេះ ត្រូវបានផ្តល់ មូលនិធិដោយ អង្គការស្រាវជ្រាវ អំពីរោគសន្លាក់ របស់ចក្រភព អង់គ្លេស ។ គេបានតាមដាន ស្ត្រីដែលមានសុខភាព ល្អចំនួនជាង ១.០០០ នាក់ ដែលភាគច្រើនក្នុង ចំណោមអ្នកទាំងនោះ មិនមានរោគសញ្ញា នៃការកើត រោគសន្លាក់ឆ្អឹងឡើយ ។
ពួកគេបាន រកឃើញថា ស្ត្រីដែលហូប អាហារល្អ សម្រាប់សុខភាព ដែលមានធាតុផ្សំ នៃផ្លែឈើ និង បន្លែច្រើន ជាពិសេសការហូប ខ្ទឹមសអាចកាត់់ បន្ថយរោគឈឺ សន្លាក់ឆ្អឹងត្រគាក ។
អ្នកស្រាវជ្រាវ បានសិក្សាលើ សារធាតុដែលមាន នៅក្នុងខ្ទឹមស ។ ពួកគេបានរកឃើញថា សារធាតុម៉្យាង នៅក្នុងខ្ទឹមស ដែលមានឈ្មោះថា Diallyl Disulphide អាចទប់ស្កាត់ អង់ហ្ស៊ីម ដែលបំផ្លាញ ឆ្អឹងខ្ចីនៅពេល គេយកវាទៅ សាកល្បងដាក់ជា មួយ កោសិកាឆ្អឹងខ្ចី របស់មនុស្សនៅ ក្នុងបន្ទប់ពិសោធ ។
សាស្ត្រាចារ្យ អៀន ក្លាក នៅ សាកលវិទ្យាល័យ អ៊ីស អ៊ែនគ្លៀ បាននិយាយថា "រោគពុកឆ្អឹង គឺជាបញ្ហាសុខភាព ដែលគំរាមកំហែង ស្ត្រី ហើយការស្រាវជ្រាវនេះ បង្ហាញពីសក្តានុពល ថាអាហារមានឥទ្ធិពល កាត់បន្ថយរោគនេះ ។ ការស្រាវជ្រាវនេះ បើកផ្លូវឱ្យគេប្រើប្រាស់ អាហារ និង ថ្នាំដែលចម្រាញ់ពី សារធាតុ អាហារជាក់លាក់ ណាមួយដើម្បី ព្យាបាលរោគ ឈឺសន្លាក់ឆ្អឹង" ៕










ខ្មែរ​ក្រោម​គ្រោង​តវ៉ា​ជា​ថ្មី

January 10, 2011 at 7:41 AM
ដោយ សុខ សេរី
2011-01-09
​វិទ្យុ​អាស៊ីសេរី

ខ្មែរ​កម្ពុជា​ក្រោម​ដែល​រង​គ្រោះ​ដោយ​បាត់​បង់​ដី​ស្រែ​ចម្ការ​កន្លង​មក កំពុង​តែ​រៀបចំ​ផែនការ​ថ្មី​មួយ ដើម្បី​ងើប​តវ៉ា​ជា​ថ្មី​ទៀត បើ​ទោះ​បី​ជា​គេ​ដឹង​ថា ការ​តវ៉ា​នោះ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ។
ប្រភព​ពី​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ជាង ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​មាត់​ជ្រូក ឬ​ខេត្ត​អាន​យ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​វៀតណាម មាន​គម្រោង​ការ​ទៅ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ នា​ពេល​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ដោះ​ស្រាយ​ប្រគល់​ដី​ស្រែ​ជា​ច្រើន​រយ​ហិកតារ​ឲ្យ​ពួក​គាត់​វិញ ក្រោយ​ពី​បាន​រង​ការ​រឹប​យក​កាល​ពី​ឆ្នាំ​១៩៧៩ មក។
កាល​បរិច្ឆេទ​សម្រាប់​ការ​តវ៉ា​នេះ គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​សុំ​មិន​ឲ្យ​ដឹង​ជា​សាធារណ​ទេ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​វៀតណាម មាន​វិធានការណ៍​រារាំង។ សកម្ម​ជន​ទាម​ទារ​ដីធ្លី​កំពុង​តែ​ប្រមូល​កម្លាំង​ឲ្យ​បាន​ច្រើន ដើម្បី​ទៅ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​នា​ពេល​ខាង​មុខ​នេះ។
គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក សុំ​មិន​ឲ្យ​ប្រាប់​ឈ្មោះ ក្នុង​ការ​ផ្សាយ ដើម្បី​ហេតុ​ផល​សុវត្ថិភាព បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ការ​ងើប​តវ៉ា​ច្រើន​លើក​កន្លង​មក មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​គិត​គូរ​ដោះ​ស្រាយ​ឲ្យ​ទេ ៖ “២០០៩ គឺ​ថា​បង​ប្អូន​ឈឺ​ចិត្ត​ពេក បាន​ចុះ​ទៅ​ធ្វើ​លើ​ដី​ស្រែ​ខ្លួន​ឯង​ហ្នឹង។ ប្រមូល​ផល​ហើយ ស្រាប់​តែ​បង​ប្អូន​វៀតណាម​គេ​លើក​ទ័ព​មក​ច្រូត​កាត់ យក​ម៉ាស៊ីន​គេ​មក​ច្រូត​កាត់។ ជំពាក់​ជី​គេ ឥឡូវ​ហ្នឹង​រដ្ឋ​អំណាច​មក​ឲ្យ​យើង​សង​ជី​គេ​រាល់​ថ្ងៃ។ ឥឡូវ​នេះ បង​ប្អូន​កំពុង​តែ​ពិបាក​ចិត្ត ឥឡូវ​គិត​ទៅ​ប្ដឹង​ទៀត“។
ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត បាន​ថ្លែង​ថា​លោក​បាត់​បង់​ដី​ស្រែ​ចំនួន ២​ហិកតារ​កន្លះ តាំង​បី​ឆ្នាំ​១៩៧៩ មក។ គ្រួសារ​របស់​លោក​តែង​តែ​ស៊ី​ឈ្នួល​ភ្ជួរ​រាស់​ឲ្យ​គ្រួសារ​វៀតណាម ទទួល​បាន​កម្រៃ​តិច​តួច ស្មើ​និង ១៥០០០​រៀល គឺ​ធ្វើ​ការ​ងារ​តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​ពេល​យប់។ លោក​បន្ត​ថា ៖ “ស៊ី​ឈ្នួល​ភ្ជួរ​ច្រូត តវ៉ា​សុំ​ដី​ស្រែ ដី​ចម្ការ​វិញ។ គ្មាន​អ្វី​ជា​ទី​ពឹង​ទេ មាន​តែ​ដី​ស្រែ ដី​ចម្ការ​ហ្នឹង។ មិន​តវ៉ា​អ៊ីចឹង​យើង​ត្រូវ​អត់“។
គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ពួក​គាត់​បាន​ងើប​តវ៉ា​ច្រើន​លើក​រួច​មក​ហើយ តាំង​ពី​ឆ្នាំ​២០០៦ មក ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទេ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក ដោយ​អាជ្ញាធរ​វៀតណាម មាន​ដូច​ជា​ឈ្មោះ នាង ស្រី ឈ្មោះ ចៅ សារិន ឈ្មោះ នាង ចាន់​ថន ឈ្មោះ ចៅ វឿន និង​ឈ្មោះ ចន្ថា។
ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សាង បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​តែង​តែ​រង​គ្រោះ និង​រង​ទុក្ខ​លំបាក ៖ “ជា​ភារៈ​វៀតណាម​ខ្លួន​ឯង ជា​អ្នក​យល់​ច្បាប់ ហើយ​ជា​អ្នក​រៀម​ច្បង​ដែរ មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ គឺ​ថា​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ អត់​គាំទ្រ​ទេ​រឿង​អស់​ទាំង​ហ្នឹង“។
វិទ្យុ​អាស៊ី​សេរី​បាន​ទាក់​ទង​ទៅ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សុំ​សេចក្ដី​ប្រតិកម្ម ប៉ុន្តែ​ពុំ​មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​អាទិត្យ។
គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​រវាង ៣០០​ទៅ​៤០០​គ្រួសារ បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ពី​ដូន​តា តាំង​ពី​ឆ្នាំ​១៩៧៩ មក ដោយ​សារ​តែ​បាន​រត់​ភៀស​ខ្លួន​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កង​ទ័ព​វៀតណាម និង​ខ្មែរ​ក្រហម នៅ​ពេល​នោះ ប៉ុន្តែ​ដី​ស្រែ​ច្រើន​ពាន់​ហិកតារ​នោះ ត្រូវ​បាន​គ្រួសារ​វៀតណាម និង​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​បាន​រឹប​យក ឬ​កាន់​កាប់​ជា​កម្មសិទ្ធិ​នៅ​ពេល​ពួក​គាត់​បាន​វិល​ត្រឡប់​ទៅ​វិញ៕










មក​ពី​អូស្ត្រាលី​ដើម្បី​ជួប​គូ​ដណ្តឹង​នៅ​ភ្នំពេញ​ត្រូវ​គេ​បាញ់​ស្លាប់​

January 10, 2011 at 7:33 AM
ដោយ : សុពិសិដ្ឋ
ថ្ងៃទី 9 មករា 2011
CEN

ភ្នំពេញ: ​បុរស​ជនជាតិ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ម្នាក់​អាយុ​៤៥​ឆ្នាំ​ត្រូវបាន​ឃាតករ​មិន​ស្គាល់​មុខ​បាញ់សម្លាប់​កាលពី វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៨​មករា​ម្សិលមិញ​នៅ​ពីមុខ​ផ្ទះសំណាក់​រស្មី​ឋានសួគ៌ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​។

ប៉ូលិស​ឲ្យដឹងថា បុរស​រូប​នោះ​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​គូ​ដណ្តឹង​។ គាត់​បាន​មកដល់​ពោធិចិនតុង​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​រួច​ហើយ​គ្រួសារ​ខាង​គូ​ដណ្តឹង​ទៅ​ទទួល​ដោយ​ដឹក​ទៅ​សំណាក់​នៅ​ផ្ទះសំណាក់​ខាងលើ​។

លុះ​ទៅ​ដល់​ផ្ទះសំណាក់​ក៏​ចុះ​ពីលើ​ឡាន​ស្រាប់តែ​ត្រូវ​ឃាតករ​មិន​ស្កាល់​ឈ្មោះ​ដក​កាំភ្លើង​បាញ់​ពីរ​គ្រាប់​ចំ​ដើមទ្រូង​និង​ដើម​ដៃ​ខាងឆ្វេង​បណ្តាលឲ្យ​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​រុស្ស៊ី​។​
ប៉ូលិស​សន្និដ្ឋានថា​ជា​អំពើ​មនុស្សឃាត​ដោយ​មិនមែន​ជា​ករណី​ប្លន់​ឡើយ​ពីព្រោះ​ជនដៃដល់​មិន​បាន​យក​ទ្រព្យសម្បត្តិ​ទេ​។ ជនដៃដល់​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ឈប់​ពីមុខ​ផ្ទះសំណាក់​។ ពេល​បាញ់​ហើយ​ក៏​រត់​គេ​ខ្លួន​បាត់​៕










ទូតថៃ​គ្រោង​សុំ​ដោះលែង​ថៃ​៧នាក់ ខណៈ​កម្ពុជា​ត្រៀម​ធ្វើ​កំណត់ទូត​តវ៉ា

January 10, 2011 at 12:43 AM
ដោយ ប៉ែន បូណា
ថ្ងៃ អាទិត្យ 09 មករា 2011
RFI

មេធាវី​និង​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ត្រៀម​រួច​ហើយ​នៅ​ថ្ងៃ​នេះ​ ដើម្បី​ដាក់​ឯកសារ​សុំ​ធានា​ជនជាតិ​ថៃ​ទាំង​៧​នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ ក្រុម​គ្រួសារ​ជនជាតិ​ថៃ​ទាំង​៧​នាក់​បាន​មក​ដល់​កម្ពុជា​ម្តង​ទៀត​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ចូល​សួរសុខទុក្ខ​សាច់​ញាតិ​របស់​ខ្លួន​ជា​លើក​ទី​២ ​នៅ​ថ្ងៃ​ច័ន្ទស្អែក។ ​ដោយ​ឡែក ​ក្រសួង​ការបរទេស​កម្ពុជា​ក៏​កំពុង​ត្រៀម​ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​ក្រសួង​ការបរទេស​ថៃ ​អំពី​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជាយ​ដែន។
សំណុំ​បែបបទ​ស្តីពី​ការ​ធានា​ខ្លួន​ជនជាតិ​ថៃ​ទាំង​៧​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នឹង​ត្រូវ​គេ​គ្រោង​ដាក់​ជូន​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។ ​មេធាវី​ការពារ​ក្តី​ជនជាតិ​ថៃ​ទាំង ៧​នាក់ ​និង​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ត្រៀម​រួច​រាល់​ហើយ​នៅ​ថ្ងៃ​នេះ។
ក្រុម​គ្រូសារ​ជនជាតិ​ថៃ​ទាំង​៧​នាក់ក៏​បាន​មក​ដល់​ភ្នំពេញ​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ ដើម្បី​ពិភាក្សា​អំពី​រឿងសុំធានាខ្លួន ​និង​ត្រៀម​ចូល​សួរ​សុខទុក្ខ​សាច់​ញាតិ​ក្នុង​មន្ទីរ​ឃុំឃាំង​ម្តង​ទៀត។ ​លោក​កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ សាច់​ញាតិ ​រួម​ទាំង​មន្ត្រី​ទូត​ថៃ ​ដែល​មាន​គ្នា​១១​នាក់ ​នឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​ជនជាតិ​ថៃ​ទាំង​៧​នាក់​ជា​លើក​ទី​២​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។ ​ជនជាតិ​ថៃ​ទាំង​៧​នាក់ ​ក្នុង​នោះ​មាន​សមាជិក​សភា​ម្នាក់​ផង ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​២៩​ធ្នូ​ឆ្នាំ​២០១០​ ខណៈ​ដែល​ពួកគេ​បាន​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់​និង​ដោយ​ចេតនា។
ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​កំពុង​ដុត​ដៃជើង​ក្នុង​ការ​ស្វះស្វែង​រក​ការ​ដោះលែង​ជនជាតិ​ថៃ​ទាំង​នោះ​ ទាហាន​ការពារ​ព្រំដែន​ថៃ​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ នៅ​ថ្ងៃ​ទី​៦​មករា។ ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង ​នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​១០​នាក់​បាន​នាំគ្នា​ឡើងទៅ​កាប់​ឈើ​ក្រញូង​នៅ​លើ​ភ្នំ​ដងរែក​ ត្រង់​បង្គោល​ព្រំដែន​លេខ​២៦​។

រហូត​មក​ទល់​នឹង​ថ្ងៃ​អាទិត្យ​នេះ​ ក្រសួង​ការបរទេស​កម្ពុជា​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ ឡើយ​ទេ​ ដោយ​រង់​ចាំ​ការ​ប្រមូល​ព័ត៌មាន​ជា​ផ្លូវការ​សិន។ ​លោក​កុយ គួង ​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ​ក្រសួង​ការបរទេស​នៅ​មិន​ទាន់​បាន​ទទួល​របាយការណ៍​ផ្លូវការ​ ស្តីពី​ការ​បាញ់​ប្រហារ​នេះ​នៅ​ឡើយ​ទេ។ ​យ៉ាង​ណាក៏​ដោយ ​ក្រសួង​​នឹង​ធ្វើ​កំណត់​ទូត​តវ៉ា​មួយ ​បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​​ជាក់​លាក់។

ទំនាក់​ទំនង​ការទូត​ខ្មែរ​និង​ថៃ​បាន​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ចាប់​តាំង​ពី​ទាហាន​ថៃ​បាន​ចូល​ឈ្លានពាន​ទឹកដី​ព្រះវិហារ​របស់​ខ្មែរ​ កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០០៨​មក។​ នៅ​ពេល​ដែល​ចំណង​ការទូត​ប្រទេស​ទាំង​២​វិល​ទៅ​រក​ប្រក្រតីភាព​ ឡើង​វិញ​រយៈពេល​ចុងក្រោយ​នេះ ​ជនជាតិ​ថៃ​៧​នាក់​ដែល​ហាក់​ដូច​ជា​កំពុង​សម្តែង​ល្ខោន​ បាន​ដើរ​ចូល​ទឹកដី​ខ្មែរ​យ៉ាង​បំពាន ​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន។
បន្ថែម​ពី​លើ​នេះ ​ទាហាន​ថៃ​បាន​បាញ់​សម្លាប់​ពលរដ្ឋខ្មែរ​ម្នាក់​ទៀត​ ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​តានតឹង​ឡើង។ ​ប្រសិន​បើ​សំណុំ​រឿង​ទាំងពីរ​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប​ទេ​នោះ ​ទំនាក់ទំនង​ការទូត​ខ្មែរថៃ​អាច​នឹង​ឈាន​ទៅ​រក​ស្ថានភាព​អាក្រក់​ឡើង​វិញ​ជា​មិន​ខាន​ឡើយ៕










លោក​រ៉ុង ឈុន ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ដោយ​គ្មាន​ការ​រំខាន

January 10, 2011 at 12:34 AM
ដោយ គី សុខលីម
ថ្ងៃ អាទិត្យ 09 មករា 2011
RFI

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ចំនួន​ជាង​២០​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ចំនួន​ពីរ ​នៅក្នុង​ខេត្ត​ពីរ​ផ្សេងគ្នា​ នៅ​ថ្ងៃ​អាទិត្យ​នេះ។ បន្ទាប់​ពី​ពិនិត្យ​រួច​ហើយ ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​បាន​បាត់បង់​ទឹកដី​ខ្លះ​ដោយសារ​ការ​បោះ​​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។
ថ្លែង​តាម​ទូរស័ព្ទ​ពី​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម​ នៅ​ថ្ងៃ​អាទិត្យ​នេះ លោក រ៉ុង ឈុន ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បាន​និយាយ​ប្រាប់​ដោយ​ដក​ស្រង់​សម្ដី​ប្រជាជន​មួយ​ចំនួន​មក​បញ្ជាក់​ថា កម្ពុជា​បាន​បាត់បង់​ទឹកដី​ខ្លះ​ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន។
នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ចំនួន​ជាង​២០​នាក់ ​រួម​ទាំង​អ្នកកាសែត​បី​រូប​នាក់​ផង​នោះ ​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​ចំនួន​ពីរ ​នៅក្នុង​ខេត្ត​ពីរ​ផ្សេងគ្នា។ បង្គោល​ព្រំដែន​លេខ​១៣១(១) ស្ថិតនៅ​ក្នុង​ស្រុក​កំចាយមារ​ ខេត្ត​ព្រៃវែង ​និង​បង្គោល​ព្រំដែន​លេខ​១២៥ ​ស្ថិត​នៅក្នុង​ស្រុក​ពញាក្រែក​ ខេត្ត​កំពង់ចាម។
លោក រ៉ុង ឈុន បាន​បន្ត​បញ្ជាក់​ទៀត​ថា ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​១២៥​នេះ​ ប្រជាជន​បាន​រាយការណ៍​ប្រាប់​គាត់​ថា​ ភូមិ​ខ្មែរ​មួយ​អាច​ត្រូវ​បាន​បាត់បង់។ សកម្មជន​ការពារ​ព្រំដែន​រូប​នេះ​បាន​បន្ត​ទៀត​ថា លោក​នឹង​សរសេរ​របាយការណ៍​លម្អិត​ស្តី​ពី​ការ​បាត់បង់​ទឹកដី​ទៅកាន់​រាជរដ្ឋាភិបាល​នៅពេល​ឆាប់​ៗ​ខាងមុខ​នេះ។
លោក រ៉ុង ឈុន ​បាន​និយាយ​បន្ត​ទៀត​ថា ការ​ចុះ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន ​ដើម្បី​ស្វែងរក​ការពិត​ ​នៅក្នុង​ខេត្ត​ព្រៃវែង ​និង​កំពង់ចាម​ នៅថ្ងៃ​អាទិត្យនេះ ​មិន​មាន​ការ​រំខាន​ពី​អាជ្ញាធរ​នោះ​ទេ។ លោក បាន​រម្លឹក​ថា លើកលែង​តែ​ការ​ចុះ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​តាកែវ​មួយ​ចេញ រាល់​ការ​ចុះ​ពិនិត្យ​លើក​មុន​ៗ ​ក្នុង​ខេត្ត​មួយ​ចំនួន​ផ្សេងទៀត​មិន​មាន​ការ​រំខាន​អ្វី​ពី​អាជ្ញាធរ​ដែន​ដី​នោះ​ទេ។
ជា​រឿយ​ៗ​លោក រ៉ុង ឈុន បាន​ប្រកាស​ពី​ការ​បាត់បង់​ទឹកដី​មួយ​ចំនួន​ដោយសារ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ច្រានចោល​រាល់​លើក​ដោយ​មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា។
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក រ៉ុង ឈុន មិនមែន​ជា​អ្នកជំនាញ​ខាង​ព្រំដែន​ទេ ហើយ​គេ​មិន​គួរ​ផ្តល់​សារៈសំខាន់​ទៅ​អោយ​លោក រ៉ុង ឈុន ច្រើន​ពេក​នោះ​ទេ។ សកម្មភាព​លោក រ៉ុង ឈុន ត្រូវ​បាន​មន្ត្រី​ក្នុង​គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា ជា​សកម្មភាព​មាន​និន្នាការ​នយោបាយ​នៅ​ពី​ក្រោយខ្នង៕










បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ ១២៥ បោះ​ចូល​ដី​ខ្មែរ

January 10, 2011 at 12:29 AM
ដោយ អួន ឈិន
2011-01-09
វិទ្យុ​អាស៊ីសេរី

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​សន្និដ្ឋាន​ថា បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ ១២៥ ត្រូវ​បាន​គេ​បោះ​ចូល​ក្នុង​ដី​កម្ពុជា​នា​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ដែល​ធ្វើ​ឲ្យ​បាត់បង់​ដី​ស្រែ​និង​ភូមិ​ខ្មែរ​ចំនួន​បី​ភូមិ។
ការ​សន្និដ្ឋាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា មាន​គ្នា ២៣រូប បាន​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​ព្រៃវែង​និង​ខេត្ត​កំពង់​ចាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១១ ។
ភូមិ​ទាំង​បី​ដែល​ត្រូវ​បាត់បង់​នោះ គឺ​ភូមិ​អន្លង់ជ្រៃ ​ភូមិ​តាអាំ និងភូមិ​ថ្លុក​ត្រាច នៃ​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម៕










​សង្ឃ​លួច​សឹក​មក​រួមភេទ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​ប្រាំ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

January 9, 2011 at 12:48 PM
ដោយ : សូផុន
ថ្ងៃទី 8 មករា 2011
CEN

បន្ទាយមានជ័យ: ​លោកសង្ឃ​មួយអង្គ​កាមតណ្ហា​ឡើង​ចង់​ផ្ទុះ​បាន​លួច​សឹក​លាចាក​សិក្ខាបទ​ដោយ​ គ្មាន​គ្រូ​ឧបជ្ឈា​តាម​ដំបូក​ដូចជា (នេន​ទុំ​និង​នាង​ទាវ​លួចលាក់​ចាស់ទុំ) ព្រោះ​មាន​ស្នេហា​តាម​ទូរស័ព្ទ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​ប្រាំ ត្រូវ​ប៉ូលិស​ក្រុង​ប៉ោយប៉ែតឃាត់ខ្លួន​ពីបទ​បង្ក​អុកឡុក កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ​អូរ​នាង សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក អ៊ុំ សុផល អធិការ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​គេហទំព័រ CEN កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១១​ថា អន្ទិត​មួយអង្គ​នេះ​មានឈ្មោះ ខៀវ សុខ​ហឿន ហៅ​ង៉ែត អាយុ ២៤​ឆ្នាំ នៅ​ខេត្តកណ្ដាល បាន​បួស​នៅ​វត្ត​កំពុង​សំបូរ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ទៅ​បួស​រៀន​នៅ​ប្រទេស​សៀម ហើយ​ទើប​ត្រឡប់​មកពី​ប្រទេស​សៀម​មកដល់​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ ប៉ោយប៉ែត ដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១១ ក៏បាន​ធ្វើការ​ទំនាក់ទំនង​ទូរស័ព្ទ​ជួប​និង​ស្ត្រី​ម្នាក់​មេម៉ាយ​មានកូន​ ប្រាំ​នាក់ ឈ្មោះ ឆេង សាវុន អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​នាង ក្រុង​ប៉ោយប៉ែត បាន​ណាត់គ្នា​បបួលគ្នា​ទៅផ្ទះ​ខ្លួន ។​
តាម​ស្ត្រី​មេម៉ាយ​មានឈ្មោះ ឆេង សាវុន បាន​និយាយប្រាប់​ប៉ូលិស​ថា ពួកគេ​មុនពេល​ដែល​ជួបគ្នា​នោះបាន​ស្នេហា​គ្នា​តាម​ទូរស័ព្ទ​ទើប​ណាត់គ្នា​ ជួប​ក៏​បបួលគ្នា​ទៅផ្ទះ​ទាំង​ខ្លួន​នៅ​ជា​ព្រះសង្ឃ​បាន​លួច​សឹក​តាម​ដំបូក​ គ្មាន​គ្រូ​ឧបជ្ឈា​ក៏​បានមក​រួមភេទ អស់​រយៈពេល ៥​ថ្ងៃ ហើយ​គាត់​បាន​ដើរ​បង្ក​អុកឡុក​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកភូមិ​ បណ្ដាល​ឲ្យ​អ្នកភូមិ​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន ។​
លោក អ៊ុំ សុផល បាន​បន្តទៀតថា​មូលហេតុ​បណ្ដាល​ឲ្យ​ចាប់ខ្លួន​អន្ទិត​សង្ឃ​មួយអង្គ​នេះ​ដូចជា ឆ្កួត​វង្វេង​ដោយ​វិកល​ច​រិ​ក​ហើយ​ដើរ​បង្ក​អុកឡុក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ ឡើង​បើក​គោយន្ត​អ្នកភូមិ ហើយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកភូមិ​អូរ​នាង​ក៏បាន​ប្ដឹង​មក​ សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ។ ដកហូត​ថង់យាម​និង​ស្បង់​ជីពរ ថង់​ស័​ក្ត​និង​សំភារៈ​មួយចំនួនទៀត​មក​អធិការដ្ឋាន ។
យោងទៅតាម​ព្រះ​វិន័យ​សង្ឃ​ខេត្តបន្ទាយមានជ័យ​វិញ​ថា តាម​វិន័យ​សង្ឃ ព្រះសង្ឃ​បើសិន​ចង់​សឹក​បួស​កន្លែង​ណា​សឹក​កន្លែង​នោះ លុះត្រាតែ​ទៅដល់​ទីកន្លែង​វត្ត​ដែល​ខ្លួន​ធ្លាប់​បួស​ទើប​មានការ​អនុញ្ញាត​ ពី​គ្រូ​ឧបជ្ឈា​បាន​បំបួស ទើប​អាច​សឹក​បាន បើសិន​សឹក​បែបនេះ​ហៅថា សឹក​ក្បាលដំបូក​ខុសពី​វិន័យ​សង្ឃ​ដែល​នាំ​ឲ្យ​សង្ឃ​ទាំងនោះ​ចង់​បួស​វិញ ហើយ​ព្រះសង្ឃ​ដែល​សឹក​ក្បាលដំបូក​តែងតែមាន​គ្រោះថ្នាក់​កើតឡើង​ចំពោះ​ខ្លួន​ តែងតែ​រវើរវាយ​ដូចជា​មនុស្ស​ឆ្កួត​វង្វេង​ដូចជា​ញៀន​ថ្នាំ​៕










​កុល ​ដាវី ធ្វើ​ខួបកំណើត​នៅ​សិង្ហ​បុរី​គម្រប់​២៦​ឆ្នាំ​

January 9, 2011 at 12:21 PM
ដោយ : សាវរក្ស
ថ្ងៃទី 8 មករា 2011
CEN


ភ្នំពេញ: កុល ដារី មានការ​ចាប់អារម្មណ៍​ពី​ផលិតកម្ម និង​ស្ថានីយទូរទស្សន៍​ផ្សេងៗ អំឡុង​ពេលនេះ កុល ដាវី កំពុង​មមាញឹក​ថត​រឿង​ភាគ​ឱ្យ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន មាន​ចំណងជើង​ថា ' ប្រើ​ជីវិត​គិតដល់​អូន​" ដោយ​នាង​សម្ដែង​ជា​តួ​ឆ្នាស ។ គេ​មិនដែល​ឃើញ​នាង​រៀបចំ​កម្មវិធី​ជប់លៀង ឬ​ធ្វើ​ខួបកំណើត ដើម្បី​ជួបជុំ​មិ​ត្ដ​ភក្ដិ​រួម​អាជីព​សិល្បៈ​ទេ ដោយ​នាង​និយាយថា នាង​មិន​ចង់​ធ្វើ​ពិធី​ខួបកំណើត​ទេ ព្រោះ​ចំ​ថ្ងៃបុណ្យ​សកល ដែលជា​ថ្ងៃ​ឈប់សម្រាក ហើយ​មិ​ត្ដ​ភក្ដិ​ក៏​គេ​រវល់​ដើរ​កម្សាន្ដ​ក្នុង​ថ្ងៃ​នោះដែរ ។ ប៉ុន្ដែ​យ៉ាងណា​ក៏ កុល ដាវី បានធ្វើ​ខួបកំណើត​គម្រប់​២៦​ឆ្នាំ​របស់​នាង​ក្នុងឆ្នាំនេះ ដោយ​នាំ​ម៉ាក់​របស់​នាង​ដើរ​កម្សាន្ដ​នៅ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ៕




This email was sent to samautoblog.news@blogger.com.
Delivered by Feed My Inbox
PO Box 682532 Franklin, TN 37068
Create Account
Unsubscribe Here Feed My Inbox

0 comments: