Monday, January 10, 2011

1/11 Cambodia News | Khmer News - ពត៌មានខ្មែរ

     
    Cambodia News | Khmer News - ពត៌មានខ្មែរ    
   
វត្ត​កែវ​​សិក្ខា​គិរី​ស្វារៈ​ជាទី​កន្លែង​សៀម​ឈ្លានពាន​ត្រូវ​បាន​ចារឹតទុក
January 11, 2011 at 2:49 AM
 

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ១០ ខែ មករា ឆ្នាំ ២០១១
Koh Santepheap Daily

ផ្ទាំងថ្ម​នៅ​កណ្ដាល​វត្ដ​កែវ​សិក្ខា​គិរីស្វា​រៈជាទី​កន្លែង​សៀម​ឈ្លានពាន​ត្រូវ​បាន​ចារឹតទុក (​រូបថត ត្បែងមានជ័យ)

ផ្ទាំងថ្ម នៅ កណ្ដាល វត្ដ កែវ សិក្ខា គិរីស្វា រៈជាទី កន្លែង សៀម ឈ្លានពាន ត្រូវ បាន ចារឹតទុក ( រូបថត ត្បែងមានជ័យ)

ខេត្តព្រះវិហារ ៖ វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ ហៅ​វត្ដ​ប្រាសាទព្រះវិហារ ​ស្ថិតនៅ​ក្នុង​ទឹកដី​របស់​ខ្មែរ​ត្រូវ​បាន​កត់​​ត្រា​ទុក​ពីមហិច្ឆ​តា​ឈ្លាន​ពាន​​របស់​សៀម​កាលពី​ជាង​២​ឆ្នាំមុន ។ នៅ​ទី​នោះមានផ្ទាំងថ្ម​មួយ​ដុំ​ធំ​ជា​កន្លែង​​ដែល​ឧត្ដម​សេនីយ៍មេបញ្ជាការ​ទ័ព​សៀម​ម្នាក់​ឈ្មោះកា​ណុ​ក បាន​ដឹកនាំ​ទាហាន​សៀម​ប្រមាណ​ពី៤៥០​ ​ទៅ​​៧០០​នាក់ ចូល​ឈ្លានពាន​ឈរជើង​កាន់កាប់​ក្នុង​ទី​អា​រាម​ខ្មែរ ​កាលពី​វេលា​ម៉ោង​១២​ និង៣៥​នាទី​​រសៀលថ្ងៃ​ទី​១៥​ កក្កដា​ ឆ្នាំ​២០០៨​កន្លង​ទៅ ​ខណៈ​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​​អង្គកំពុង​គង់នៅ​ទី​នោះជា​ប្រចាំ ។​

(​រូបថត ត្បែងមានជ័យ)

( រូបថត ត្បែងមានជ័យ)

ចំណុច​នេះគឺជា​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា ដែល​នៅ​​ថ្ងៃ្ង​ទី​១៥ កក្កដា ២០០៨​ បាន​ត្រូវ​មេដឹកនាំ​សៀម​វង្វេង​ប្រវត្ដិសាស្ដ្របាន​បញ្ជា​ឱ្យ​ឧត្ដម​សេ​នីយ៍​មេទ័ព​ថ្មើ​រជើង​​របស់​ខ្លួនឈ្មោះកា​ណុ​ក​កែន​ប្រមូល​ទ័ព​ឈុត​ខ្មៅ​របស់​ពួក​គេចូល​ឈ្លានពាន​ក្នុង​ទឹកដី​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ ។ ​ពេល​នោះ​កង​ទ័ព​ខ្មែរ​ដ៏អង់អាចក្លា​ហាន​បាន​ធ្វើការ​ប្រឈម​មុខ​តប​វិញ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ទ័ព​សៀមឈរ​ជើង​ទីនោះ​បាន​យូរ​ឡើយ គឺត្រូវ​ចាក​ចេញ​ជា​បន្ទាន់​ពី​ក្នុង​អធិប​តេយ្យភាព​របស់​ខ្មែរ ។​ តែ​នៅ​ពេល​នោះ​តាម​ការ​សង្កេត ​ទោះកង​ទ័ព​​សៀមដកចេញពី​ក្នុងទឹកដី​ខ្មែរ​ស្ទើរតែ​១០០%​ក៏​ពិតមែន​ តែ​ពួក​ជ្រុលនិយម​សៀមនៅ​ធ្វើមុខ​ក្រាស់​ដោយ​រក្សា​កម្លាំង​ទ័ព​របស់​ខ្លួន​ឱ្យ​ឈរជើង​នៅ​លើ​ផ្ទាំងថ្ម​ដ៏ធំ ​ដែល​ស្ថិតនៅ​កណ្ដាល​បរិវេណ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ចំនួន​១០​នាក់ចាប់តាំងពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ រហូត​ដល់​ថ្ងៃ​ទី​១ ធ្នូ ២០១០ ទើប​ពួក​គេ​​បង្ខំចិត្ដ​ចាកចេញ​អស់ពី​ក្នុង​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈរបស់​ខ្មែរ ។

(​រូបថត ត្បែងមានជ័យ)

( រូបថត ត្បែងមានជ័យ)

​ពេល​នេះ​ទោះ​បី​ទ័ព​សៀម​ បាន​ដកចេញ​អស់​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ​ហើយ​ក្ដី ក៏អ្វី​ដែលជា​ស្លាក​ស្នាម​​នៃការប្រឈម​មុខ​នឹង​គ្នា​រវាង​ខ្មែរ ​និង​សៀម​នៅ​លើ​​ផ្ទាំងថ្ម​​ក្នុង​បរិ​វេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈដែល​ឧត្ដម​សេ​នីយ៍កា​ណុ​ក មេទ័ព​សៀម​បាន​ចូល​ឈ្លានពាន​ត្រូវ​បាន​ប្រមុខ​ដឹកនាំនៃ​រាជរដ្ឋាភិបាល​កម្ពុជាសំរេច​​ឱ្យ​អាជ្ញាធរខេត្ដព្រះវិហារ​ចារឹក​ជាស្លាក​សញ្ញា​សំគាល់​សំរាប់បង្ហាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរ​ជាតិដែល​ចូល​ទៅ​ទស្សនា​ប្រាង្គ​ប្រា​សាទ​ព្រះ​វិហារ​របស់​ខ្មែរនៅ​លើ​កំពូលភ្នំ​ដងរែក​បាន​ឃើញ​​បាន​ជ្រាបនូវរាល់​អ្វី​ដែល​ជា​សច្ចភាព និង​សម្រាប់​ឱ្យ​កូន​ខ្មែរជំនាន់​ក្រោយបានដឹង​ពី​​ប្រវត្ដិសាស្ដ្រ​ថ្មីៗ​របស់​ជាតិខ្លួន​ ។

(​រូបថត ត្បែងមានជ័យ)

( រូបថត ត្បែងមានជ័យ)

លោក ស ថា​វី អភិបាលរង​ខេត្ដព្រះវិហារ ប្រចាំការ​តំបន់​ប្រាសាទព្រះវិហារដែល​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​សាងសង់​ស្លាក​សញ្ញា​សំគាល់​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ មក​រា កន្លង​ទៅ​ថ្មី​ៗ​នេះ ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ស្លាក​សញ្ញា​ដែល​បាន​សាង​សង់​នៅ​លើ​​ផ្ទាំងថ្ម​នៅ​កណ្ដាល​វត្ដ​កែវ​សិក្ខា​គិរីស្វា​រៈ ដែល​មាន​ឆ្លាក់​អក្ស​រដាក់​ចំណងជើង​ថា «ទី​នេះ​ជា​កន្លែង​សៀម​ឈ្លានពាន​» នោះគឺ​មាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​ដឹកនាំ​នៃរាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​មានការ​ឯកភាព​ពី​សំណាក់​គណៈ​មេបញ្ជាការ​ឯកភាព​សមរភូមិទិស​យោធភូមិ​ភាគ​ទី​៤ និង​មេបញ្ជាការ​សមរភូមិ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ ។ ស្លាក​សំគាល់​ទីកន្លែង​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១១ អំពី​ថ្ម​ម៉ា​ប ទំហំ ០,៩០​ម៉ែត្រ×១,៨០​ម៉ែត្រ​ចារឹក​អក្សរធំ​ៗ​ពណ៌​មាស បែរមុខ​ទៅ​ទិស​ខាងកើតចំ​គោ​បុ​រៈ​ទី​៥ ។ លោកស ថា​វី បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ស្លាក​សំគាល់​នោះ​បាន​សាងសង់​រួចរាល់​ហើយ ប៉ុន្ដែ​បច្ចុប្បន្ន​កំពុង​តែ​រៀបចំធ្វើ​របង​ហ៊ុម​ព័ទ្ធ​ជុំវិញ​បរិវេណ​​ផ្ទាំង​ថ្ម​នោះ ដើម្បីការពារ​ទៀតផង ៕

   
   
​ការចាប់ខ្លួន​ឧ​ត្ត​ម​សេនីយ៍ ​សា​មិត្ត វីរៈ ពាក់ព័ន្ធ​រឿង​ដីធ្លី​
January 11, 2011 at 2:34 AM
 

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 10 មករា 2011
CEN

លោក​ឧ​ត្ត​ម​សេនីយ៍​ សា​មិត្ត វីរៈ

លោក ឧ ត្ត ម សេនីយ៍ សា មិត្ត វីរៈ

ភ្នំពេញ: ​ឧ​ត្ត​ម​សេនីយ៍ត្រី សា​មិត្ត វីរៈ ត្រូវបាន​គេ​ចាប់​បញ្ជូនទៅ​ឃុំខ្លួន​ហើយ​នៅ​រសៀលថ្ងៃនេះ ។ សមត្ថកិច្ច​ប៉េអឹម​ផ្ទៃ​ប្រទេស ​និង​រាជធានី​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ឈ្មោះ សា​មិត្ត វីរៈ ដែលមាន​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​នាយរង​នាយកដ្ឋាន​បច្ចេកទេស​ភស្តុភា​ ក្រសួងការពារជាតិ ក្រោម​បទ​សង្ស័យ​ពាក់​ព​ន្ធ័​រឿង​ដីធ្លី ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ ​សា​មិត្ត វីរៈ រូបកណ្តាលត្រូវបាន​គេ​ចាប់​បញ្ជូនទៅ​ឃុំខ្លួន​ហើយ​នៅ​ប៉េអឹម​ផ្ទៃ​ប្រទេស

លោក ឧ ត្ត ម សេនីយ៍ សា មិត្ត វីរៈ រូបកណ្តាលត្រូវបាន គេ ចាប់ បញ្ជូនទៅ ឃុំខ្លួន ហើយ នៅ ប៉េអឹម ផ្ទៃ ប្រទេស

​ការឆែកឆេរ​បានចាប់ផ្តើម​តាំងពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១០​មករា​នេះ​នៅផ្ទះ​ លេខ​១៣១​ ផ្លូវ​បេតុង​ ស្ថិតក្នុងបុរី​សាន់វ៉េ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមាន​ដីការ​ពី​អយ្យការ​យោធា លេខ​០១​ចុះ​ថ្ងៃទី​១០ ១ ១១ អយ ដោយ​ម៉ក សីហា ព្រះរាជអាជ្ញារង​នៃ​តុលាការយោធា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​សៀរ សម្បត្តិ ស្នងការ​ព័ត៌មាន​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​ឧ​ត្ត​ម​សេនីយ៍​ហុង វិ​ណុល ស្នងការ​ស្រាវជ្រាវ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​ប៉េអឹម​ក្រុងភ្នំពេញ និង​ប៉េអឹម​មូលដ្ឋាន បាន​ចុះ​ឆែកឆេរ​ផ្ទះ​លោក​ឧ​ត្ត​ម​សេនីយ៍​​សា​មិត្ត វីរៈ បាន​រកឃើញ​វត្ថុតាង​ជាច្រើន​ដូចជា​កាំភ្លើង ៥​ដើម​ក្នុងនោះ​មាន អាកា​មួយ​ដើម និង​កាំភ្លើងខ្លី​៤​ដើម រថយន្ត​ ៤​គ្រឿង ក្នុង​នោះ​មាន​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ២​គ្រឿង សេរី​ឆ្នាំ​៩៨ (​ទី​១- ស្លាក​លេខ​ខេមរភូមិន្ទ​០១.២.១៦៦៦​និង​ទី​២-​ស្លាក​លេខ​ខេមរភូមិន្ទ​ ០១.២.៣៦៦៦) ឡិច​ស៊ិ​ស​មួយគ្រឿង ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2E 4145 និង​ស៊ី​អវីមួយ​គ្រឿង ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2E 7459 រួមទាំង​ឯកសារ​ដីធ្លី​រាប់ពាន់​ហិច​តា​នៅ​ទូទាំងប្រទេស និង​ឃាត់ខ្លួន​អង្គរក្ស​ចំនួន​៣​នាក់​ទៀត ។​

​ជាមួយគ្នា​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​សា​មិត្ត វីរៈ ឋានន្តរស័ក្កិ​ផ្កាយ​មួយ ប៉ុន្តែ​គាត់​បាន​ថតរូប​ពាក់ស័ក្កិ​ផ្កាយ​បី ហើយ​ជនសង្ស័យ​រូបនេះ​បាន​និយាយ​បែប​នៅមាន​អំនួត​ថា​ការថតរូប​ពាក់​ ស័ក្តិផ្កាយ​បី​នេះ គឺ​ថត​ឲ្យ​ហើយ​ទៅ​ទាន់​ខ្លួន​ក្មេង​ស្អាត គង់តែ​ឡើង​ដំណែង​ទេ​​ ៕

   
   
​ដា​ញ់ ម៉ូ​នី​កា នឹង​សម្រាល​បុត្រី​នៅក្នុង​ខែមករា​នេះ​
January 11, 2011 at 2:27 AM
 

ដោយ : សុខុម
ថ្ងៃទី 10 មករា 2011
CEN

ដា​ញ់ ម៉ូ​នី​កា

ដា ញ់ ម៉ូ នី កា

ភ្នំពេញ: ​បាន​ឲ្យ​ដឹង​ពី​ប្រភព​ស្និទ្ធ​និង​សាច់​ញ​តិ​របស់​អតីត​តារា​សម្តែង​ខាង​ ទឹកភ្នែក ដា​ញ់ ម៉ូ​នី​កា ថា ពេលដែល​នាង​ចេញទៅ​រស់នៅ​អូស្ត្រាលី​ជាមួយ​ប្តី​នាង​នោះ នាង​បាន​ត្រៀម​សម្រាលកូន នៅក្នុង​ខែមករា​នេះ ហើយ​នាង​ក៏បាន​ធានា​ម្តាយ​របស់​នាង ដើម្បី​ទៅ​កំដរ​មើលថែ​នាង​ក្នុងពេល​សម្រាល ។​

​ ​អតីត​តារា​សម្តែង ដា​ញ់ ម៉ូ​នី​កា កំពុងស្ថិត​នៅក្នុង​ភាព​ដ៏​កក់ក្តៅ​មួយ បន្ទាប់ពី​នាង​បានសម្រេច​ចិត្ត​ចាក​ចេញពី​ពិភព​សិល្បៈ ហើយ​ប្រគល់​បេះដូង និង​រាងកាយ​ផូរផង់​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដល់​បុរស​អូស្ត្រាលី ដែលមាន​វ័យ​ច្រើនជាង​នាង​ដល់​ទៅ​ពីរ​ជួរ តែ​នៅពេលនេះ​នាង​ក៏បាន​ត្រៀម​ខួ​ន​ដើម្បី​ផ្តល់កំណើត​ដល់​កូន​ជាទី​ស្រឡាញ់ របស់​នាង​ផងដែរ ។ ប៉ុន្តែ​ក៏មាន​ពាក្យ​និយាយ​ឡើង​ដែរ​ថា នាង​គឺជា​មនុស្ស​ដែលមាន​សំណាង​ជាង​តារាៗ​ដទៃៗ​ឯទៀត ដែលមាន​ប្តី​ជា​អនិកជន ហើយ​បែរជា​ត្រឡប់​មកជា​អ្នករកស៊ី​ដូចជា លក់​បន្លែ លក់​ថាស​ចម្រៀង និង​មាន​អ្នក​ខ្លះទៀត ជា​កម្មករ​រោងចក្រ ។

ថ្វីត្បិតតែ​ស្វាមី​នាង​លោក ផុន ប៊ុន​ថែ​ល មាន​វ័យ ៤០ ឆ្នាំ​មែន តែ​ប្តី​នាង​មិនដែល​ឲ្យ​នាង​ធ្វើ​អ្វី​នោះទេ គឺ​នៅតែ​ផ្ទះ​និង​រៀន​បើកបរ​ដើម្បី​យក​លិខិតបញ្ជាក់​តែប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ នាង​ក៏​ទទួលបាន​ការយកចិត្ត​ដុក​ដាក់ ដុតដៃដុតជើង​មើលថែ​នាង​ពី​សំណាក់​បងប្អូន​ខាង​ប្តី​របស់​នាង ពេលដែល​នាង​ជិត​សម្រាល​បុត្រ​ផងដែរ ។​

​ ​អ្នកស្រី ម៉ែន ចាន់ណា​រី បាន​អះអាង​កន្លងមក​ថា គាត់​តែងតែ​ទៅណា​មក​ណា​ជាមួយ​កូនស្រី​របស់គាត់ ហើយ​គាត់​ធ្លាប់​និយាយថា កូន​ម៉ូ​នី​កា​និង​សម្រាល​បុត្រី នៅក្នុង​ខែមករា ឆ្នាំ​២០១១ ។ ហើយ​អ្នកស្រី​នឹង​ចំណាយពេល​យ៉ាងតិច ៦​ខែ ដើម្បី​មើលថែ​កូន និង ចៅ​របស់គាត់ ទម្រាំ​តែ​នាង​រឹង​ដៃ​រឹង​ជើង​វិញ ។ មិនតែប៉ុណ្ណោះ ម៉ូ​នី​កា បាន​ព្យាយាម​ចង់​ឲ្យ​ម្តាយ​របស់​នាង​មក​នៅ​ជិត​នាង ហើយ​ត្រូវបាន​ស្វាមី​របស់​នាង​ព្រម​ធ្វើតាម ក៏បាន​មកលេង​ស្រុក​ខ្មែរ​ក្នុង​រយៈពេល​ខ្លី ដើម្បី​ធានា​ម្តាយក្មេក​យកទៅ​មើលថែ​ប្រពន្ធ ដែល​ជិត​សម្រាលកូន ។​

​ ​ប្រភព​មួយ​ពី​មិត្តភក្តិ របស់​តារា​ល្បីឈ្មោះ​រូបនេះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ស្វាមី​អាកា​ទើបតែ​មកលេង​ស្រុក​យើង​កាលពី​ថ្ងៃទី​១៩ ធ្នូ​កន្លងទៅ ដោយ​ប្រថុចញ៉ុច គឺ​គាត់​មកលេង​បានតែ​ប៉ុន្មាន​ថ្ងៃ ដោយ​ឆ្លៀត​ប៉ុន្មាន​ថ្ងៃនេះ គាត់​ក៏បាន​ធានា​ម្តាយក្មេក​យកទៅ​អូស្ត្រាលី ព្រោះថា​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត អាកា​សម្រាលកូន​ហើយ ។

ពេលនេះ​គាត់​ប្រហែលជា​នាំ​ម្តាយក្មេក​គាត់​ទៅដល់​អូស្ត្រាលី​ហើយក៏​មិនដឹង ពួកយើង​ទាំងអស់​ដែលជា​មិត្តភក្តិ​ក៏​មិនដឹង​ដំណឹង​នេះ​ផង កុំ​តែ​ស្វាមី​អាកា​គាត់ Call មកលេង ពេលដែល​គាត់​មកដល់​ស្រុក​យើង កុំ​អី​យើង​ក៏​មិនដឹងថា ម៉ាក់​អាកា ទៅណា​ដែរ ។​

​ ​អ្នកនាង​ដ៏​តូច​ច្រឡឹង​រូបនេះ​បាន​ត្រៀម​ប្រសូត្រ​បុត្រី​ម្នាក់​ជា​ចំណង​ ស្នេហ៍​ដ៏​កក់ក្តៅ​ជាមួយ​ស្វាមី​នាង ៕

   
   
​ថន លក្ខិណា​ ត្រៀម​ឡើងផ្ទះ​ល្វែង​ថ្មី​តម្លៃ​ជាង​១០​ម៉ឺន​
January 11, 2011 at 2:23 AM
 

ដោយ : សាវរក្ស
ថ្ងៃទី 10 មករា 2011
CEN

ភ្នំពេញ: ​ដោយ​បានទទួល​ព័ត៌មាន​មក​ថា ថន លក្ខិណា បាន​ចែក​លិខិតអញ្ជើញ​ឡើងផ្ទះ​ល្វែង​ថ្មី​នៅ​ពាក់ កណ្ដាល​ខែមករា​ខាង​មុននេះ ។ ហើយ​នាង​បាន​បដិសេធ​នូវ​ព័ត៌មាន​ផ្ដេសផ្ដាស​មិន​ពិត​ថា ផ្ទះល្វែង​ថ្មី​ដែល មានតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​នៅ​ម្ដុំ​ដេ​អិន ត្រូវ​ម្ចាស់​ស្នេហ៍​នាង​ជា​អ្នកទិញ​ឱ្យ ។ នៅ​ព្រឹក​ថ្ងៃទី​៧​ខែមករា ២០១១ វេលា​ម៉ោង​៩​ព្រឹក​ខាង​ស៊ី​អ៊ី​អិន​បានធ្វើការ​ទំនាក់ទំនង​ទៅ​លក្ខិណា ដើម្បី​សាកសួរ​ព័ត៌មាន​ខ្លះៗ ដែល​ទាក់ទង​នឹង​ការ​ឡើងផ្ទះ​ថ្មី​នេះ តែ​ត្រូវ​នាង​ប្រាប់ថា នាង​កំពុង​ជាប់រវល់ ៕

   
   
រដ្ឋាភិបាល​និង​អង្គការ​សង្គមស៊ីវិល​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​�
January 11, 2011 at 2:16 AM
 

ដោយ ជន សក្តា
វីអូអេ​ ខ្មែរ | ភ្នំពេញ
ថ្ងៃច័ន្ទ, 10 ខែមករា 2011

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។ (រូបថត៖ វីអូអេ​ ខ្មែរ)

ក្រុម អង្គការ សង្គម ស៊ីវិល ធ្វើ ការ ប្រជុំ ក្នុង វេទិកា សាធារណៈ។ (រូបថត៖ វីអូអេ ខ្មែរ)

តំណាង​រដ្ឋាភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ពិភាក្សា​គ្នា​យ៉ាង​តឹងតែង​លើ​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ពិពណ៌នា​ហៅថា​ ​ជាការ​គំរាមកំហែង​ និង​គាប​សង្កត់​លើ​សកម្មភាព​ និង​សិទ្ធិ​សេរីភាព​របស់​ពួកគេ។

លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ទឹកចិត្ត​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ចូលរួម​ផ្តល់​មតិ​យោបល់​នានា ​ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​ឱ្យ​ច្បាប់​នេះ​កាន់តែ​ល្អ​ប្រសើរ​មុន​នឹង​ដាក់​ជូន​រដ្ឋាភិបាល​ និង​រដ្ឋសភា។

នៅ​ថ្ងៃច័ន្ទ​នេះ​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បាន​បដិសេធ​ការ​លើក​ឡើង​ ការព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ថា​ ​សេចក្តី​ព្រាងច្បាប់​អំពី​សមាគម​និង​អង្គការ​ក្រៅ​​រដ្ឋាភិ​បាល​​មាន​គោលដៅ​គំរាមកំហែង​ និង​បំភិតបំភ័យ​ប្រឆាំង​នឹង​អង្គកា​រសង្គម​ស៊ីវិល។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការគំរាម​កំហែង​នៃ​ការព្យួរ ​ឬ​ការ​ បញ្ចប់​សកម្មភាព​របស់​ពួកគេ​ ​ការ​រឹតបន្តឹង​សេរីភាព​ និង​សិទ្ធិបុគ្គល​ នីតិ​វិធី​ចុះបញ្ចី​ ​កាតព្វកិច្ច​របស់ អង្គការ​សង្គមស៊ីវិល​ ដើម្បី​រាយការណ៍​ពី​សកម្មភាព​នានា​ ​លក្ខខណ្ឌ​នៃ​ថវិកា​ និង​ផែនការ​សកម្មភាព​ នៅ​ក្រោម​ច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្មី​នេះ។

មនុស្ស​ប្រមាណ​៣០០នាក់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​បរទេស​ ព្រមទាំង​តំណាង​អង្គទូត​បរទេស​ប្រចាំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ បាន​ចូលរួម​នៅក្នុង​ការ​ពិគ្រោះ​យោបល់​សាធារណៈ​លើ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ធ្វើការ​ពិភាក្សា​រវាង​តំណាង​ក្រសួង​មហាផ្ទៃ​ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​នេះ​ថា​ ​បើ រដ្ឋាភិបាល​មាន​ផែនការ​គំរាមកំហែង ​ឬ​គាបសង្កត់​លើ​អង្គការ​សង្គមស៊ីវិល​នោះ​ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​៣០០០​ដែល​បាន​ចុះបញ្ចី​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ក្រសួង​មហាផ្ទៃ​នោះទេ​ ​ហើយ​ច្បាប់​នេះ​ក៏​មិនត្រូវ​បាន​យកមក​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្ងៃ​នេះ​ដែរ។

«អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​មាន​បំណង​ដើម្បី​គំរាមកំហែង​ និង​គាបសង្កត់​ទៅ​លើ​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ ជំហរ​របស់​រដ្ឋាភិបាល​មិនមាន​ជំហរ​បែប​នេះ​ទេ​ ​ហើយ​សុំ​ជំទាស់​ទៅនឹង​អ្វី​ដែល​បាន​លើក​ឡើង​នេះ។​ មាន​មូលហេតុ​ពីរ​យក​មក​អះអាង​ថា​ ​រដ្ឋាភិបាល​​គ្មាន​ការ​គំរាមកំហែង​ ឬ​គ្មាន​បំណង​គំរាមកំហែង»។

លោក​ឧប​នាយក​រដ្ឋមន្ត្រីស ខេង​បាន​បញ្ជាក់ថា​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ ​និង​បរទេស​នៅ​ក្នុង ប្រទេស​កម្ពុជា​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​គ្រប់ផ្នែក​លើ​ការ​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​សង្គម កិច្ច​ព្រមទាំង​ការ​កសាង​ និង​ការពង្រឹង​លទ្ធិប្រជាធិប​តេយ្យ​និង​ការតស៊ូ​មតិ​ដែល​រដ្ឋាភិបាល​ចាត់ទុក​ ថា​ ​ជា​សកម្មភាព​រួម​ចំណែក​យ៉ាង​សំខាន់​ដែល​មិន​អាច​ខ្វះបាន​ដល់​ការអភិវឌ្ឍន៍​កម្ពុជា។

លោក ស៊ិន សុមុន្នី ​ប្រធាន​អង្គការ​ Medicam ​បាន​បញ្ជាក់ថា​ ​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​មិន​ច្បាស់​លាស់​នៃ​និយមន័យ​ ​ដំណើរ​ការ​នីតិវិធី​ចុះ​បញ្ចី​ ដើម្បី​អនុវត្ត​សកម្មភាព​ការ​ងារ​ និង​លក្ខន្តិកៈ​បង្កើត​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​បច្ចុប្បន្ន​រឹត​បន្តឹង​ដល់​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ទាំងអស់​នេះ​ ​ពីព្រោះ​វា​បង្កើត​ជា​ឧបសគ្គ​ចម្បង​នៅ​ក្នុង​ការ​ចុះបញ្ជី​ និង​ការ​អនុវត្ត​សកម្ម​ភាព​របស់​ពួកគេ។​ សេចក្តីថ្លែង​ការណ៍​បាន​បន្ត​ថា​ ​ផលវិបាក​ដែល​កើតចេញ​ពីច្បាប់​នេះ​បាន​ធ្វើឱ្យ​ថយចុះ​នូវការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​សំខាន់ៗ​ជាច្រើន​ ដែល​បាន​នឹង​កំពុង​អនុវត្ត​ដោយ​សហការ​ជាមួយ​រាជ​រដ្ឋាភិ​បាល​នៅពេល​បច្ចុប្បន្ន​ ​ហើយ​កាត់​បន្ថយ​ប្រភព​មូលនិធិ​ ដែល​គ្រោងនឹង​ផ្តល់​ឱ្យ​ថ្មី​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​រយៈ​ពេល​យូរ​អង្វែង​ផង​ដែរ។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា​ ​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ក្នុងស្រុក ​និងអន្តរ​ជាតិ​ទាំងអស់​មាន​ការ​ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ផលវិបាក​​ ដែល​អាចនឹង​កើតមាន​ឡើង​នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ និង​ចូល​ជាធរមាន​ ​ប្រសិន​បើ​គ្មាន​ការ​កែប្រែ​ទេ​នោះ។

លោក នុត សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ​បាន​ថ្លែង​ថា​ ​លោក​នឹង​ទទួល​យក​អនុសាសន៍​ទាំង​អស់​របស់​អង្គការ​សង្គមស៊ីវិល​ទៅ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការ​បរទេស​ដើម្បី​ពិចារណា​ និង​សម្រេច៕

   
   
នាយករដ្ឋមន្ត្រី​​ប្រកាស​មិន​លូក​ដៃ​ចូល​ក្នុ​​​ង​បញ្ហា​​ជនជាតិ​ថៃ​៧​នាក់
January 11, 2011 at 2:02 AM
 

ដោយ វោហារ ជាតិ
2011-01-10
​វិទ្យុ​អាស៊ីសេរី

ជា​ថ្មី​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​កម្ពុជា ក្នុង​រឿង​ក្ដី​ជនជាតិ​ថៃ ៧​នាក់ ដែល​កំពុង​ជាប់​ចោទ​ពី​បទ​បាន​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់​នោះ​ទេ។

ជនជាតិ​ថៃ ៣​នាក់ (ឯកសណ្ឋាន​អ្នក​ទោស) ក្នុង​ចំណោម ៧​នាក់ ដើរ​ចេញ​ពី​តុលាការ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១១ បន្ទាប់​ពី​តុលាការ​សាកសួរ​ជា​លើក​ទី​២។ (RFA/Mom Sophon)

ជនជាតិ ថៃ ៣ នាក់ (ឯកសណ្ឋាន អ្នក ទោស) ក្នុង ចំណោម ៧ នាក់ ដើរ ចេញ ពី តុលាការ រាជធានី ភ្នំពេញ នៅ យប់ ថ្ងៃ ទី ៦ ខែ មករា ឆ្នាំ ២០១១ បន្ទាប់ ពី តុលាការ សាកសួរ ជា លើក ទី ២។ (RFA/Mom Sophon)

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឲ្យ​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មករា លោក​នាយករដ្ឋមន្ត្រី​បាន​សុំ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង កុំ​ឲ្យ​លូក​ដៃ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​ថៃ ជាប់​ទោស​នេះ រួម​ទាំង​ថ្នាក់​ដឹកនាំ​ភាគី​រដ្ឋាភិបាល​ថៃ​ផង។

លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ៖ «ហើយ​បំផុស​ពាក្យ​ចចាមអារ៉ាម​ថា ថាក់ស៊ីន ឬ​បក្ស​ភឿ​ថៃ ចង់​ធ្វើ​អន្តរាគមន៍។ សុំ​ប្រាប់​ទៅ​ថា អត់​បាន​ទេ! មក​ពី​ជ្រុង​ណា​ក៏​អត់​បាន​ដែរ មក​ពី​អង្គការ​សហប្រជាជាតិ​ក៏​អត់​បាន​ដែរ ហើយ​សាលក្រម​ចូល​ស្ថាពរ​ហើយ ត្រូវ ២ ភាគ ៣ ជាប់​គុក​សិន បាន​ពិនិត្យ​លើកលែង​ទោស​យ៉ាង​ណា​នោះ?»។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី​៨ ខែ​មករា​ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស ហើយ​ដែល​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ជួយ​ធ្វើ​អន្តរាគមន៍​ដោះលែង​ជន​ជាតិ​ថៃ​ទាំង ៧​នាក់ ដែល​ជាប់​ឃុំ​នៅ​គុក​ព្រៃស ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​រួច​ទោស​វិញ។

ជនជាតិ​ថៃ ៧​នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​តំណាងរាស្ត្រ​ថៃ ម្នាក់​ផង​ដែរ​នោះ ត្រូវ​បាន​កង​ការពារ​ព្រំដែន​កម្ពុជា ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ បន្ទាប់​ពី​បាន​ឆ្លង​ចូល​ក្នុង​ដែនដី​ខ្មែរ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ថា នៅ​យប់​ថ្ងៃ​ចាប់​ខ្លួន​ជនជាតិ​ថៃ​ទាំង ៧​នាក់​នោះ ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​មាន​លេខ​ហៅ​ចូល​ពី​ក្រៅ​ប្រទេស ១០​លើក តែ​លោក​ខកខាន​មិន​បាន​ទទួល ដោយសារ​តែ​លោក​មិន​បាន​ដឹង ព្រោះ​ទូរស័ព្ទ​មិន​ដាក់​សំឡេង​រោទ៍ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​អ្នក​ដែល​ហៅ​ចូល​នោះ​ទេ។ លោក​ក៏​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ផង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​ជនជាតិ​ថៃ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ មាន​លេខ​ទូរស័ព្ទ​ដៃ​របស់​លោក​ជាប់​នឹង​ខ្លួន?

យ៉ាង​ណា​ក្ដី លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា លេខ​ទូរស័ព្ទ​ដៃ​របស់​លោក​បាន​ផ្តល់​ឲ្យ​មន្ត្រី​ថៃ​ម្នាក់ ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ កាល​ពី​ឆ្នាំ​ទៅ​មិញ ដើម្បី​សន្ទនា​គ្នា​ពី​រឿង​សង់​ផ្លូវ​ក្បែរ​ព្រំដែន​ខ្មែរ-​ថៃ ៖ «ដូច​បង្កប់​យ៉ាង​ម៉េច ផ្គត់ផ្គង់​អី​យ៉ាង​ម៉េច សរសេរ​ដោយ​ពិរុទ្ធជន​ម្នាក់​នៅ​មន្ទីរ​ព្រៃ​ស ហើយ​សរសេរ​ផ្ញើ​ចេញ​ក្រៅ​លេខ​ទូរស័ព្ទ​ខ្ញុំ​សុទ្ធ។ ងាប់​តែម្ដង! អ៊ីចឹង​មាន​ន័យ​ថា ការ​ចូល​មក​នេះ​មាន​ការ​រៀបចំ​ដោយ​ច្បាស់ ឲ្យ​ទាំង​លេខ​របស់ ហ៊ុន សែន មក​ជាមួយ ហើយ​លេខ​ទូរស័ព្ទ​ហ្នឹង​ត្រូវ​បាន​ប្ដូរ​គ្នា​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ទាក់​ទង​អា​រឿង​ផ្លូវ​លេខ​៦៨ អ៊ីចឹង! រឿង​នេះ​អត់​ធម្មតា​ប៉ុន្មាន»។

ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ដូច្នេះ ជនជាតិ​ថៃ​មួយ​ក្រុម ដែល​គេ​ហៅ​ថា បណ្ដាញ​អ្នក​ស្នេហា​ជាតិ​ថៃ កំពុង​ស្វះស្វែង​រក​វិធី​ច្បាប់​ដើម្បី​សុំ​ដោះលែង​ជន​ជាប់​ចោទ​ថៃ ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ។

លោក ខារួន សៃង៉ាំ (Karoon, Sai-ngam) អតី​ព្រឹទ្ធ​សភា​ថៃ និង​បច្ចុប្បន្ន​ជា​អ្នក​ច្បាប់​ថៃ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ខ្មែរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា​ថា ការ​ប្រឹងប្រែង​របស់​ក្រុម​លោក​នៅ​ថ្ងៃ​ដំបូង​នេះ មិន​បាន​លទ្ធផល​អ្វី​ទេ។

លោក ខារួន សៃង៉ាំ បញ្ជាក់​ជា​ភាសា​ខ្មែរ​ថា ៖ «ឥឡូវ​នេះ​ឡើង​តុលាការ​ហើយ។ ពួក​ខ្ញុំ​មក​នេះ​អាច​ជួយ​អ្វី​បាន​ខ្លះ ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​បង​ប្អូន​បាន​ហក់​(ទៅ)​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព»។

តុលាការ​កម្ពុជា បាន​បញ្ចប់​ការ​សាកសួរ​ជន​ជាប់​ចោទ​ទាំង ៧​នាក់ ហើយ​បាន​ចោទ​ថា ពួកគេ​បាន​បំពាន​ចូល​ដែន​ដី​កម្ពុជា ខុស​ច្បាប់ និង​បាន​ចូល​មូលដ្ឋាន​យោធា​ខ្មែរ​ដោយ​មិន​មាន​ការ​អនុញ្ញាត ដែល​ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ពួកគេ​ត្រូវ​ជាប់​គុក​ពី ៦​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ប្រាក់​ចាប់​ពី ២​លាន​រៀល ដល់ ៤​លាន​រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ឆ្គង​របស់​ពួកគេ​ដូច​ការ​ចោទ​ប្រកាន់​ពិត​មែន។

លោក កែ សាខន អនុ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ជនជាតិ​ថៃ ៧​នាក់​នោះ បាន​សារភាព​ថា ពួកគេ​បាន​ចូល​ដី​ខ្មែរ​ខុស​ច្បាប់​មែន។ លោក​បន្ត​ថា តុលាការ​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​សវនាការ​ជន​ជាតិ​ថៃ​ទាំង ៧​នាក់​នោះ​នៅ​ឡើយ​ទេ ហើយ​ចៅក្រម​កំពុង​ដំណើរការ​ស៊ើប​អង្កេត​រឿង​នេះ​បន្ថែម​ទៀត៕

   
   
លោក ហ៊ុន សែន មិន​ទទួល​ការ​ស្នើ​អន្តរាគមន៍​សម្រាប់​​ជនជាតិ​ថៃ​ទាំង​៧​នាក់​ឡើយ
January 11, 2011 at 1:56 AM
 

ដោយ លាង ដឺលុច
ថ្ងៃ ចន្ទ 10 មករា 2011
RFI

សំណុំ​រឿង​ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ឃុំ​ ខ្លួន​នោះ នៅ​តែ​ជា​ព័ត៌មាន​ក្តៅ​គគុក​សំរាប់​កម្ពុជា និង​ថៃ។ មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង៧​នាក់​នោះ បាន​ដាក់​លិខិត​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ស្នើ​សុំ​ធានា​កូនក្តី​ របស់​ពួកគេ​អោយ​នៅក្រៅឃុំ​បណ្តោះអាសន្ន​ហើយ។ នេះជា​ការសុំ​ធានា​តាម​ផ្លូវច្បាប់។ ប៉ុន្តែ ប្រសិន​បើមាន​ការ​ស្នើ​អន្តរាគម​ពី​ភាគី​ថៃ​នោះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​មុខ​ប្រកាស​សាជាថ្មី​រួចហើយ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ ច្រាន​​​ចោលរាល់​បំណង​ស្នើ​អន្តរាគមន៍​នានា ក្នុង​ការ​ធានា​ជន​ជាតិ​ថៃទាំង​៧​នាក់​នៅ​ក្រៅឃុំ។

លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា (© សុវណ្ណារ៉ា)

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (© សុវណ្ណារ៉ា)

កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី​១០​មករា​នេះ មេធាវី​ជនជាតិ​ថៃ​ទាំង​៧​នាក់ ​បាន​ដាក់​លិខិត​​​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​តុលាការ​ដោះលែង​កូនក្តី​របស់​ពួកគេ​អោយ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។ មេធាវីមួយរូបក្នុងចំណោមមេធាវី២រូបរបស់ជនជាតិថៃគឺលោក ពេជ្រ វិច្ឆិកាបានបញ្ជាក់​​អោយ​ដឹង​ថា​ តាម​នីតិវិធី​​​ ចៅក្រម​​នឹង​​ត្រូវ​ឆ្លើយ​តបពាក្យស្នើសុំនេះ​ក្នុងរង្វង់រយៈពេល៥ថ្ងៃ។

ការ​ស្នើសុំ​របស់​មេធាវី​របស់​ជន​ជាប់ចោទ​ជនជាតិ​ថៃ​ទាំង​៧​នាក់ ធ្វើឡើង​ចំ​ពេល​ដែល​កាសែត​ថៃ​​បាន​ផ្សព្វផ្សាយ​ផងដែរ​ថា ប្រមុខ​ការ​ទូតថៃ លោក​កាស៊ីត ភិរម្យ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ស្នើ​អន្តរាគមន៍ អោយ​មាន​ការ​ដោះលែង​ជនជាតិ​ថៃ​ទាំង​៧​នាក់​អោយ​នៅ​ក្រៅឃុំ។ កាល​ពី​ព្រឹក​ថ្ងៃ​​ចន្ទ​នេះដែរ មាន​វត្តមាន​ក្រុមអាវ​លឿង​៣​នាក់ និង​អ្នកកាសែត​ថៃ​ផង​បាន​ព្យាយាម​ចូល​ជួប​មន្ត្រី​តុលាការ​ខ្មែរ​ដើម្បី​ស្វែងរក​ដោះលែង​ជនជាតិ​ថៃ​អោយ​នៅ​ក្រៅឃុំ។

មិនទាន់​ដឹង​ថា តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​យ៉ាងណា​ចំពោះ​ការ​ស្នើ​របស់​មេធាវីនៅ​ឡើយទេ។ ប៉ុន្តែ នៅក្នុង​បំណង​ស្វែងរក​ការដោះលែង​ជនជាតិ​ថៃទាំង​៧នាក់​នេះ​ដដែល​បើ​ទោះ​​ជា​នឹង​អាច​មាន​អន្តរាគមន៍​ពី​ភាគី​ថៃ ពីខាង​រដ្ឋាភិបាល​ថៃ និង​ពី​ខាងភាគី​ថៃ​ដែល​គាំទ្រ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ មក​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ​នោះ សំណើនេះ​នឹង​មិន​ទទួល​បាន​ផលល្អ​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន​បាន​ចេញ​មុខ​ប្រកាស​ជាថ្មីម្តង​ទៀត​កាល​ពី​ព្រឹកមិញ​នេះ ប្រកាស​ច្រានចោល​រាល់​សំណើ​អន្តរាគមន៍​ទាំងឡាយ ទោះ​មក​ពី​ទិស​ណា​​ក៏​ដោយ។ ហេតុផលគឺមាន​តែ​មួយ សម្រាប់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ ពោលគឺរដ្ឋាភិបាល​មិនអាច​លូកដៃ​ចូលក្នុង​ឯករាជ្​ភាព​របស់​តុលាការ​បានឡើយ។

នៅឯ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ឯណោះ​វិញ ភាគី​ទាហាន​ថៃ​នៅតែ​មាន​បំណង​ចង់​បញ្ជូន​ទាហាន​របស់​ខ្លួន​អោយ​ចូលមក​ឈរ​ជើង​នៅក្នុង​វត្តកែវសិក្ខាគិរីស្វារៈ​វិញ។ នៅក្នុង​ន័យ​បដិសេធ​បំណង​របស់​ទាហាន​ថៃ​យ៉ាងនេះ លោក​ឧត្តមសេនីយទោ ស្រី ឌឹក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ៣ ប្រចាំការ​ទិសប្រាសាទ​ព្រះវិហារ​បានថ្លែង​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃចន្ទនេះថា អ្វីៗមិន​អាច​វិល​ត្រឡប់ទៅក្រោយវិញបានឡើយ៕

   
   
ក្បួនហាត់ប្រាណ ៨ យ៉ាង ជួយបង្កើន គុណភាព ជីវិតផ្លូវភេទ
January 11, 2011 at 1:46 AM
 

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 10 មករា 2011

ប្រសិនបើអាច ធ្វើឱ្យរាងកាយ មានភាព ស្វិតស្វាញ បង្កើននូវភាព អំណត់ និង ហ្វឹកហាត់ ប្រជុំសាច់ដុំ ឱ្យបានរឹងមាំនោះ គឺពិតជាមាន អំណោយផលល្អ​ ដល់ជីវិតផ្លូវភេទ ជាក់ជាមិនខាន ។ ខាង​ក្រោមនេះ គឺជាក្បួន ហាត់ប្រាណ ៨ យ៉ាង ដើម្បីជួយ បង្កើនគុណភាព ជីវិតផ្លូវភេទ ៖

ក្បួនហាត់ប្រាណ ផ្នែកដងខ្លួនខាងលើ

កាលបើអវយវៈ ផ្នែកខាងលើ កាន់តែមាន កម្លាំងមាំមួន រយៈពេលនៃ ការរួមភេទ ក៏អាចបន្ត បានកាន់តែយូរ ហើយអារម្មណ៍ សប្បាយរីករាយ ក៏កាន់តែ ពុះកញ្ជ្រោល ផងដែរ ។

១- ធ្វើចលនា ងើបចុះងើបឡើង
ត្រូវដេកផ្កាប់មុខ ដោយសណ្តូក ជើងឱ្យត្រង់ ដោយចុងជើង ដាក់គងនៅពីលើ បាល់មូលមួយ និង ច្រត់បាតដៃទាំង ២ លើកម្រាល បន្ទាប់មកត្រូវធ្វើ ចលនាងើបចុះ ងើបឡើង ដែលគេនិយម ហៅថា ចលនា "អាវ៉ង់" ។ ចលនានេះគឺជា លំហាត់ប្រាណ ផ្នែកស្មា និង ទ្រូង ជាពិសេស វាស័ក្តិសមទៅនឹង បុរសដែលនិយម ចូលចិត្តប្រើក្បាច់ ប្រុសនៅលើ ។ នៅពេលដែល សង្កេតឃើញថា ដៃទាំងគូ ហាក់ដូចជា ថមថយកម្លាំងបន្តិច ទៅហើយនោះ អាចឈប់សម្រាក បន្តិចដោយរក្សា ឥរិយាបថ ដូចដើម ដដែល ហើយរង់ចាំពេល មានកម្លាំង ឡើងវិញ ទើបធ្វើចលនា ងើបចុះងើបឡើង សាជាថ្មី ។

២-ធ្វើចលនាដេកផ្ងារ ដោយចំកោង ក្បាលជង្គង់មកមុខ
ត្រូវដេកផ្ងារ ដោយចំកោង ក្បាលជង្គង់ មកមុខ ប្រើដៃទាំង ២ ដាក់ត្រង់ គន្លាក់ជង្គង់បត់ និង ប្រឹង ទាញជង្គង់ ឱ្យមកប៉ះត្រង់ ដើមទ្រូង ជាច្រើនលើក ច្រើនសា ហើយមួយលើកៗ ត្រូវរក្សាឱ្យបាន ៣០ វិនាទី ។ ការធ្វើ ចលនាបែបនេះ កាន់តែច្រើនដង គឺកាន់តែល្អ ។

៣- ចលនា អង្គុយលុតជង្គង់ ទម្រេតដងខ្លួន មកក្រោយ
នៅក្នុងជីវិតផ្លូវភេទ បុរសពេលខ្លះ អាចប្រើ ក្បាច់លុតជង្គង់ និង នៅពេលដែល ភាគីខាងស្រី ដេកផ្ងារដោយ បង្ហើបត្រគាក ឡើងលើ ។ ដូច្នេះខាង បុរសគឺពិតជា ត្រូវការប្រើថាមពល ចេញពីចំណុចផ្នែក ខាងក្រោម នៃឆ្អឹងខ្នង និង សាច់ដុំភ្លៅ ។

ដើម្បីបង្កើន ថាមពលនេះ ឱ្យកាន់តែខ្លាំង គឺអាចលុតជង្គង់ នៅពីលើកម្រាលទន់ ដោយបញ្ឈរដងខ្លួន ត្រង់ទៅលើ និង ប្រឹងទម្រេតខ្លួន មកក្រោយ ។ ចលនាបែបនេះ ត្រូវរក្សាឱ្យបានពី ២ ទៅ ៣ វិនាទី ដោយធ្វើ សាចុះសាឡើង ឱ្យបានច្រើនលើកច្រើន សាទៀតផង ។

៤- ចលនាបន្ទន់ជើង ទៅមុខ និង ចុចចុះក្រោម
ពេលខ្លះ លោកប្តីអាច ឈរនៅគែមគ្រែ ដើម្បីប្រើក្បាច់ ប្រយុទ្ធជាមួយ នឹងប្រពន្ធ ។ ការហ្វឹកហាត់ ចលនាមួយនេះ គឺអាចបង្កើនជីវិត ផ្លូវភេទឱ្យកាន់តែ ពុះកញ្ជ្រោលខ្លាំងឡើង ។ ដំបូងត្រូវបោះ ជំហានជើងឆ្វេង ទៅមុខដោយ បន្ទន់ក្បាលជង្គង់ និង ចុចចុះក្រោម រហូតទាល់តែ សាច់ដុំភ្លៅ ផ្នែកខាងក្រោយ លាតត្រង់ ។ ក្រោយពីរក្សា ចលនានេះបាន ៣០ វិនាទី ត្រូវផ្លាស់ពីជើងម្ខាង ទៅជើងម្ខាងទៀត ។

ក្បួនលំហាត់ប្រាណ ដើម្បីបង្កើន ភាពអំណត់

បង្កើនថាមពល សាច់ដុំពេញទាំង រាងកាយ ឱ្យកាន់តែមាំមួន ដើម្បីអូសបន្លាយ ពេលវេលា នៃការរួមភេទ កាន់តែយូរ ។

៥- ចលនាដេកផ្ងារ បង្ហើបកំប៉េះគូទ
ចំពោះបុរស ដែលនិយមចូលចិត្ត ប្រើក្បាច់ស្រីលើ ប្រុសក្រោម គឺត្រូវហ្វឹកហាត់ លំហាត់ប្រាណ ឱ្យបានច្រើន ។
ដំបូងត្រូវដេកផ្ងារ ដោយបញ្ឈរ ក្បាលជង្គង់ ទាំង គូ និង ប្រឹងបង្ហើបគូទ ឱ្យផុតពីកម្រាល និង ប្រឹងបង្រួញសាច់ដុំពោះ គឺធ្វើយ៉ាងណា រក្សាដងខ្លួនឱ្យ ស្ថិតក្នុងបន្ទាត់ខ្សែត្រង់ ។

៦- ចលនាដេកផ្កាប់មុខ និង រុលទៅមុខ
វាត្រូវទៅនឹង បុរសដែលចូលចិត្ត ស្នៀតប្រយុទ្ធ ប្រុសនៅពីលើ ។ កន្ធែកដើមដៃ និង ស្មា ហើយបាតដៃ ទាំងគូច្រត់លើកម្រាល ដោយធ្វើចលនា កម្រើកដងខ្លួន និង រុលទៅមុខយឺតៗ ប្រៀបដូចជា សត្វក្រពើវារ នៅលើគោក ។

៧- ចលនាដេកផ្ងារ និង លូកដៃទាញ ជើងម្ខាង
ការឧស្សាហ៍ ហ្វឹកហាត់ក្បួន លំហាត់នេះ គឺអាចកែសម្រួល ចរន្តឈាមរត់ នៃសាច់ដុំត្រគាក និង មានភាពរឹងមាំ ហើយអាចទប់ទល់ ស្នៀតប្រយុទ្ធ គ្រប់បែបយ៉ាង ។

ដំបូងត្រូវដេកផ្ងារ បញ្ឈរជង្គង់ ដោយប្រើដៃឆ្វេង ប្រឹងទាញជើងស្តាំ ទាល់តែក្បាលជង្គង់ មកនៅកៀកនឹង ដើមទ្រូង ។ ចលនាបែបនេះ គឺត្រូវផ្លាស់ប្តូរ ពីម្ខាងទៅម្ខាងទៀត ។

៨- ចលនាជើងម្ខាង ធាក់ថយក្រោយ
បាតដៃទាំងគូ និង ក្បាលជង្គង់ទាំងគូ ផ្អឹបជាប់ នឹងកម្រាល សណ្តូកជើងស្តាំ ត្រង់មកក្រោយ និង បង្ហើបឡើង ហើយធ្វើចលនា ងាកឆ្វេងងាកស្តាំ ដោយម្ខាងៗឱ្យបាន ៥ ដង ទើបដាក់ជើងចុះ ដោយថ្នមៗ និង ផ្លាស់ពីជើងស្តាំ មកជើងឆ្វេងម្តង ៕

   
   
ផលិតផលល្អឯក ទាំង៨ ក្នុងពីព័ណ៏ ឆ្នាំ ២០១១
January 11, 2011 at 1:30 AM
 

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 10 មករា 2011

កុំព្យូទ័រ tablet ប្រភេទ Motorola Xoom ត្រូវ​បាន ជ្រើសរើស​ជា ផលិតផល លេចធ្លោបំផុត ដែលនេះធ្វើ​ឧ្យ វាបានឈរ លំដាប់ខ្ពស់ជាង ផលិតផលដទៃ នៅក្នុងពិព័រណ៏ CES 2011 ។
Tablet ជាច្រើនប្រភេទ រាប់មិនអស់ ដែលមាននៅក្នុង ពិធីតាំងពិព័ណ៍ អ៊ិឡិចត្រូនិក ​ទើបបាន​បញ្ចប់ នៅឯ Las Vegas (អាមេរិក) កាលពីម្សិលមិញ ដែលរួមមាន ដូចជា BlackBerry PlayBook, Toshiba Android Tablet និង Samsung Sliding PC…។
Motorola Xoom គឺជាផលិតផល សម្បូរដោយ​ មុខងារ ចាំបាច់ជាច្រើន ជាមួយនិងគ្រឹះ Android 3.0 Honeycomb ដែលជា hardware ផ្តល់នូវតម្រូវការ របស់អ្នកប្រើប្រាស់ រួមមាន chip ប្រភេទគុណ ពីរតណរភ្ជាប់ 4G រន្ធ HDMI និង camera ផ្នែកខាងមុខ និងក្រោយ ព្រមទាំងអេក្រង់ ១០អ៊ិញ ទាំងនេះបាន បង្ហាញ​ថាវាអាច ត្រូវបានគេ​យក មកប្រៀបធៀប ជាមួយ Apple iPad ។
ក្រុមអ្នកបច្ចេកវិទ្យា សង្ឃឹមថាកុំព្យូទ័រ tablet នេះ នឹងមិនក្លាយជា "គ្រាប់បែក" នោះទេ ខណះពេលដែល ​វាត្រូវបានបញ្ចេញ ពីរោងចក្រនា ត្រីមាសទីមួយ ដូចជា Palm Pre (ដែលជា ផលិតផលល្អឯក ក្នុង CES 2009) ដែលត្រូវបាន ជ្រើសរើស ដោយ CNet អ្នកជ្រើសរើស ផលិតផល សម្រាប់ CES ។

Xoom អេក្រង់1.280 x 800 pixel, chip Nvidia Tegra 2, RAM 1 GB, camera 5 megapixel ថត video HD, អង្គចងចាំ 32 GB, មាន Wi-Fi, Bluetooth និង ថ្មអាចថត video បាន ១០ម៉ោង ជាប់ៗគ្នា ។

Razer Switchblade ជាគំរូ netbook concept, ដែលប្រើប្រាស់ chip Atom ជាមួយនិងអេក្រង់ touchcrean និងក្តារចុច ដែលអាចបញ្ជា game កំពុងលេងបាន ។ Razer អះអាងថា នេះគឺជា ផលិតផលមួយ នឹងផ្លាស់ប្តូរ ការលេង game នា ពេលអនាគត ។

ការប្រកាសដ៏គួរ ចាប់អារម្មណ៍មួយ នៅឯ CES នោះដែរគឺ Sony មានបំពាក់ ម៉ាស៊ីនបញ្ចាំង ទៅក្នុងសេរី camcorder Handycam HDR-PJ (700-1.000 USD ដែលបានបញ្ចេញ ពីឃ្លាំងកាលពី ខែមិនា) ដែលអនុញ្ញតិមើល video បន្តផ្ទាល់ជាមួយ នឹងទំហំ ៦០អ៊ិញ ជំនួសអេក្រង់ LCD ដ៏តូច នៅលើម៉ាស៊ីន ។

ឧបករណ៍កំសាន្ត ក្នុងគ្រួសារល្អឯក៖ ក្បាល Blu-ray ត្រូវបានគេផលិត ទៅជាតូច ពីមួយជំនាន់ ទៅមួយជំនាន់ ប៉ុន្តែ Samsung នៅតែអាចធ្វើឧ្យ មានការភ្ញាក់ផ្អើល ខណះរចនា BD-D7000 ស្រដៀងនឹងក្បាល DVD ភ្ជាប់ពីខាងក្រៅ រួម​ជាមួយ ក្តារ ចុចបញ្ជា touchcreen និងមានភ្ជាប់ Wi-Fi និង 3D ។

បច្ចេកវិទ្យា កុំព្យូទ័រល្អឯក៖ Sandy Bridge សេរី chip Core i របស់ Intel ត្រូវបាន ផលិតឡើង តាមរបៀប 32 nm ដែលវាមាន ល្បឿនលឿនជាង និងស៊ីភ្លើងតិច ព្រមទាំង Graphic ទាន់សម័យ ដោយមាន CPU និង GPU ស្ថិតក្នុង die តែមួយ (single-die) ។ ប្រភេទ laptop ជាច្រើនដែល ប្រើប្រាស់ chip នេះ ត្រូវបានប្រកាស ឧ្យដិងរួចហើយ ។

គំរូ prototype ល្អឯក៖ Laptop Toshiba Qosmio ជួយឧ្យអ្នក ប្រើប្រាស់អាច ស្រមៃឃើញ ការមើល 3D ដែលមិនត្រូវការ វែនតា វានឹងអស្ចារ្យ យ៉ាងណា បើទោះជាគុណភាព នៃរូបភាពមិនទាន់ បានល្អឥតខ្ជោះ ។

Smartphone ល្អឯក៖ Motorola Atrix 4G គឺជា smartphone មួយ ដែលល្អបំផុត លើពិភពលោក ជាមួយនឹង chip Nvidia Tegra 2 ប្រភេទទ្វេគុណ 1 GHz, RAM 1 GB និង ថ្ម “អស្ចារ្យ” 1.930 mAh ។ Atrix មានអេក្រង់ touchsceen 4 inch qHD 24-bit និងអង្គចងចាំ NAND Flash 16 GB, Android 2.2, camera 5 megapixel ថត video HD និង camera VGA ខាងមុខ ព្រមទាំងមាន ប្រព័ន្ធថត ក្រយៅដៃ និងប្រើប្រាស់ microphone ចំនួនពីរ ដើម្បីកាត់បន្ថយ សម្លេងរំខាន ហើយវា ក៏មាន Wi-Fi លំដាប់ N ផងដែរ ។

ផលិតផលនេះ នឹងត្រូវបានលក់ ក្នុងត្រីមាសទីមួយ ។

TV ល្អឯក៖ Vizio XVT3D6SP ត្រូវបានបំពាក់ ដោយគ្រឹះ Internet Google TV ជាមួយនឹងទំហំ 47 និង 55 inch, ភ្លើង LED ព្រមទាំងមាន ល្បឿនបង្ហាញរូ បភាព 480 Hz និងមានជំនួយ 3D ផងដែរ ៕

   
   
យន្តហោះអ៊ីរ៉ង់ធ្លាក់ ស្លាប់ ៧១ នាក់
January 11, 2011 at 12:59 AM
 

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 10 មករា 2011

យ៉ាងហោចណាស់ ៧១ នាក់ស្លាប់ ហើយរងរបួស ៣៥ នាក់ នៅក្នុងពេលដែល យន្តហោះ ប៊ូអ៊ីង ៧២៧ ១ គ្រឿង របស់អ៊ីរ៉ង់ ធ្លាក់ទៅក្នុងទឹកដី ដោយសារតែ អាកាសធាតុ ។ នៅលើយន្តហោះ មានមនុស្ស អ្នកដំណើរ ៩៤ នាក់ និង ក្រុមបើកបរ ១២ នាក់ ។ យន្តហោះ ហោះពីទីក្រុង តេអេរ៉ង់ ទៅទីក្រុង Urumiyeh ។ យន្តហោះធ្លាក់ នៅពេលចុះចត នៅទីក្រុង Urumiyeh ។

   
   
Cambodia Gets First Commercial Cow Farm
January 11, 2011 at 12:52 AM
 

BY Jenara Nerenberg
Jan 10, 2011
www.fastcompany.com

The country’s current supply of fresh milk is entirely imported, but that is about to change with the introduction of New Zealand’s Holstein cows.

Cambodia is set to get its first commercial cow farm this year with construction on a 247-acre farm breaking ground this month.

Cambodia’s current supply of fresh milk is 100% imported and the cow farm is meant to change that–and as Cambodia is still largely agricultural, it’s surprising that commercial cow farms don’t already exist.

There was talk of an earlier joint cow farm venture between Cambodia’s Mong Reththy Group (MRG) and the British farming company, Lordswood Farms, last year, but it’s not clear if that panned out.

Either way, Cambodia is taking a leap in agricultural innovations this year and the farm that’s set to open is a joint venture between the Cambodian 7NG Group and Sweden's HPT Dairy Company. They entered into a $250 million deal whereby the highly productive Holstein cow breed will be imported from New Zealand with a goal of producing about 317,000 gallons of milk in the first year of operation. The farm is set to begin operating in November of 2011.

"This is the first time in history that our country will produce fresh cows' milk," said Srey Chanthou, managing director of 7NG Group. "We hope it will be successful, and that we can expand our business further."

Cambodia is looking to expand its agricultural productivity in other ways–late last year the firm Angkor Kasekam Roongroeung announced plans to operate its first rice-husk-powered generator to, you guessed it, mill rice.

Follow me, Jenara Nerenberg, on Twitter.

   
   
ក្រសួង​មាន​ផែនការ​ផលិត​ប្រហុក​ឲ្យ​បាន​៥​ទៅ​៦​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១១
January 10, 2011 at 2:58 PM
 

ដោយ សុខ សេរី
2011-01-10
​វិទ្យុ​អាស៊ីសេរី

ទោះ​បី​ជា​ស្ថានការណ៍​ទឹក​ទន្លេ​សាប និង​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​២០១០ កន្លង​មក​នេះ មាន​កម្ពស់​ទឹក​ទាប​ជាង​ឆ្នាំ​២០០៩ កន្លង​ទៅ​រវាង ១​ម៉ែត្រ ទៅ ២​ម៉ែត្រ ធ្វើ​បរិមាណ​ផល​ត្រី​ថយ​ចុះ​ក៏ដោយ ក៏​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម នៅ​តែ​មាន​ផែនការ​ផលិត​ប្រហុក​ឲ្យ​បាន​ច្រើន​ជាង​ឆ្នាំ​២០០៩ កន្លង​ទៅ។

ស្ត្រី​អ្នក​ភូមិ​ច្រាំងចំរេះ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រមូល​ត្រី​សម្រាប់​ធ្វើ​ប្រហុក កាល​ពី​ថ្ងៃ​ទី​២២ ខែ​១២ ឆ្នាំ​២០១០។ (RFA/Ouk Savborey)

ស្ត្រី អ្នក ភូមិ ច្រាំងចំរេះ ក្នុង ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ប្រមូល ត្រី សម្រាប់ ធ្វើ ប្រហុក កាល ពី ថ្ងៃ ទី ២២ ខែ ១២ ឆ្នាំ ២០១០។ (RFA/Ouk Savborey)

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ជលផល​មាន​ផែនការ​ផលិត​ប្រហុក​ឲ្យ​បាន​ចំនួន​រវាង ៥​ម៉ឺន​តោន ទៅ ៦​ម៉ឺន​តោន​សម្រាប់​ឆ្នាំ​២០១១ ក្រោយ​ពី​បាន​ប្រមូល​ផល​ត្រី​សរុប​នៅ​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​ថា ការ​បង្កើន​បរិមាណ​ផលិត​ប្រហុក​បែប​នេះ គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​កំណើន​ច្រើន និង​មាន​សេចក្ដី​ត្រូវការ​ច្រើន​ជាង​ឆ្នាំ​មុនៗ។ កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ កម្ពុជា​បាន​ផលិត​ប្រហុក​បាន​ចំនួន ៥​ម៉ឺន​តោន ដើម្បី​ផ្គត់ផ្គង់​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។

ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា លោក ណៅ ធួក បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មាន​សហគមន៍​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​ទឹក​សាប​ចំនួន ៦៥០​សហគមន៍ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ទិន្នផល​ត្រី។

លោក ណៅ ធួក មាន​ប្រសាសន៍​ទៀត​ថា ៖ «ដោយសារ​តែ​យើង​បាន​បង្រ្កាប​បទល្មើស​នេសាទ​បាន​ច្រើន ឃើញ​ថា ត្រី​នៅ​ច្រើន​ណាស់ នៅ​ក្នុង​បឹង​ទន្លេសាប គ្រាន់​តែ​ថា វា​មិន​ចុះ​មក ដោយសារ​តែ​ធាតុអាកាស​មិន​ល្អ។ រដូវ​នេះ​មិន​ភ័យ​នឹង​ខ្វះ​ប្រហុក​ទេ ហើយ​សូម​អញ្ជើញ​មក​ធ្វើ​ប្រហុក​ហ្នឹង។ បើ​មេឃ​ល្អ បើ​ធាតុអាកាស​ល្អ សូម​អញ្ជើញ​មក​ធ្វើ​ប្រហុក​ក្នុង​២ ឬ ៣​ថ្ងៃ​ទៀត។ អាច​ថា ក្នុង​ម្ដុំ​ថ្ងៃ​ទី​១១ ខែ​មករា ទៅ។ ត្រី​ហ្នឹង​អាច​នឹង​ត្រូវ​ច្រើន ចាប់​ពី​ថ្ងៃ​ទី​១១ ១២ ១៣ ១៤ ខែ​មករា»។

របាយការណ៍​បូក​សរុប​នៅ​ឆ្នាំ​២០១០ កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ប្រមូល​បាន​ផល​ត្រី​ទឹក​សាប​សរុប​ចំនួន ៤៥០​ពាន់​តោន កើន​លើស​ឆ្នាំ​២០០៩ កន្លង​ទៅ ដែល​មាន​ចំនួន ៣៩៥​ពាន់​តោន ដោយសារ​តែ​រដ្ឋបាល​ជលផល បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បង្កើត​ស្រះ​ចិញ្ចឹម​ត្រី​បាន​ចំនួន​ជាង ៦​ម៉ឺន​ស្រះ តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៩​មក ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ត្រី​ក្នុង​បឹង​ធម្មជាតិ ដូច​ជា​បឹង​ទន្លេ​សាប និង​ទន្លេ​មេគង្គ។

ប្រធាន​ស្ដីទី​នៃ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ឱម សាវ៉ាត បាន​មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ឯកភាព​ទាំង​ស្រុង​លើ​ការ​គ្រោង​ទុក​នេះ​បាន​ទេ ដោយសារ​តែ​ភាព​ជាក់​ស្ដែង ផល​ត្រី​ទឹប​សាប​កំពុង​តែ​ខ្សត់​ជាង​ឆ្នាំ​មុនៗ ៖ «ឆ្នាំ​នេះ​ដោយសារ​មាន​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ច្រើន ហើយ​ត្រី​មាន​មួយ​ចំនួន​ដែរ ក៏​ប៉ុន្តែ​យើង​មិន​រំពឹង​ថា មាន​ច្រើន​រហូត​ទៅ​ដល់​ដូច​ការ​ប៉ាន់​ប្រមាណ​ទុក​របស់​នាយកដ្ឋាន​ជលផល»។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ កន្លង​មក​នេះ បាន​បង្ហាញ​ថា អាជ្ញាធរ​រដ្ឋបាល​ជលផល​បាន​បង្រ្កាប​បទល្មើស​នេសាទ​បាន​ចំនួន​ជាង ៦.៦០០​ករណី ច្រើន​ជាង​ឆ្នាំ​២០០៩ កន្លង​ទៅ ហើយ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​កំពុង​តែ​បន្ត​នៅ​ទ្បើយ។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ តំណាង​សហគមន៍​អ្នក​នេសាទ​ចំនួន​ជាង ៥០០​នាក់ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ជលផល បាន​ឯកភាព​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នានា នៅ​ឆ្នាំ​ក្រោយៗ​ទៀត ដើម្បី​រក្សា​ផល​ត្រី​ទឹក​សាប និង​ទឹក​ប្រៃ ឲ្យ​បាន​ច្រើន នៅ​គ្រា​ដែល​កម្ពស់​ទឹក​ទន្លេ​សាប និង​ទន្លេ​មេគង្គ មាន​កម្រិត​ទាប​ជាង​ឆ្នាំ​មុនៗ​រវាង ១​ម៉ែត្រ ទៅ ២​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ត្រី​មិន​អាច​ពង​កូន​បាន​ច្រើន។

សេចក្ដី​រាយការណ៍ និង​ការ​សិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សកម្មជន​ការពារ​បរិស្ថាន​បាន​បន្ទោស​ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​ទាប គឺ​បណ្ដាល​មក​ពី​ប្រទេស​ចិន បាន​សាងសង់​ទំនប់​ទឹក​វារីអគ្គិសនី​ជាង ១០​កន្លែង នៅ​ភាគ​ខាង​លើ​នៃ​ទន្លេ​មេគង្គ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​បន្ទោស​ថា គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​សាកល៕

   
   
ថ្ងៃ​តវ៉ា​ចុង​ក្រោយ​របស់​អ្នក​ភូមិ​បឹង​កក់​នៅ​ទីលាន​សេរីភាព
January 10, 2011 at 2:53 PM
 

ដោយ ទីន ហ្សាការីយ៉ា
2011-01-09
​វិទ្យុ​អាស៊ីសេរី

កម្មករ​វាយ​កម្ទេច​ផ្ទះ​នៅ​តំបន់​បឹង​កក់​ត្រូវ​បាន​ផ្ទាំង​ថ្ម​ដួល​រំលំ​លើ បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់ធ្ងរ ខណៈ​ដែល​អ្នក​ភូមិ​បឹង​កក់​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត កំពុង​តែ​តវ៉ា​នៅ​ទី​លាន​សេរីភាព។

០៩-មករា-២០១១: អ្នក​ភូមិ​បឹងកក់ តវ៉ា​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​បញ្ចប់ បន្ទាប់​ពី​ពួកគេ​បាន​តវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក មិន​មាន​ដំណោះស្រាយ។ (RFA/Tin Zakariya)

០៩-មករា-២០១១: អ្នក ភូមិ បឹងកក់ តវ៉ា នៅ ទីលាន សេរីភាព នៅ ថ្ងៃ បញ្ចប់ បន្ទាប់ ពី ពួកគេ បាន តវ៉ា អស់ រយៈ ពេល ជា ច្រើន ថ្ងៃ កន្លង មក មិន មាន ដំណោះស្រាយ។ (RFA/Tin Zakariya)

យុវ​និស្សិត​មួយ​រួប​នៅ​តំបន់​បឹង​កក់ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មករា ឆ្នាំ​២០១១ ថា​កម្មករ​ស៊ី​ស្នូល​វាយ​កម្ទេច​ផ្ទះ​នៅ​តំបន់​បឹង​កក់​ម្នាក់​រង​របួស​ ក្បាល​ធ្ងន់ធ្ងរ ដោយ​សារ​តែ​បំណែក​ថ្ម​ដួល​រំលំ​សង្កត់​លើ នៅ​ខណៈ​ដែល​គេ​កំពុង​វាយ​ផ្ទះ​របស់​អ្នក​ភូមិ​បឹង​កក់​តាម​បញ្ជា​របស់​ ក្រុមហ៊ុន​ស៊ួកាគួ (Shukaku)។

យុវ​សិស្ស​ឈ្មោះ សួង សុភ័ណ្ឌ និង​ជា​ប្រធាន​សហ​សម្ព័ន្ធ​មិត្ត​កុលបុត្រ​ខ្មែរ​អ្នក​ស្នេហា​ជាតិ ដែល​បាន​ជួយ​សង្គ្រោះ​កម្មករ​រង​របួស​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ កាល់ម៉ែត្រ បន្ទាប់​ពី​រង​បួស​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មករា នេះ​ថា អ្នក​ដែល​រង​របួស​នេះ​ឈ្មោះ សៅ វណ្ណនី អាយុ ៣២​ឆ្នាំ បាន​ស៊ី​ឈ្នួល​ម្ចាស់​ផ្ទះ​ដែល​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ស៊ួកាគួ ចំនួន ៨.៥០០​ដុល្លារ និង​លុយ​ខ្មែរ ២​លាន​រៀល ដោយ​បង្ខំ ប៉ុន្តែ​ត្រូវ​គ្រោះ​ថ្នាក់​ដោយ​សារ​ជញ្ជាំង​ផ្ទះ​ថ្ម​ដួល​រំលំ​លើ​ខ្លួន ហើយ​ឥឡូវ​នេះ​ស្ថានភាព​អ្នក​ជំងឺ​នៅ​ក្នុង​ភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

យុវសិស្ស សួង សុភ័ណ្ឌ ឲ្យ​ដឹង​ទៀត​ថា ៖ «បែក​ក្បាល​ត្រូវ​លលាដ៍​ក្បាល​ពី​ក្រោយ​ផង ហើយ​បែក​ពី​មុខ​ផង ថ្នាក់​ហ្នឹង។ ឥឡូវ​ហ្នឹង​ខ្ញុំ​កំពុង​តែ​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​ពេទ្យ​ហ្នឹង​ជួយ​ឲ្យ​មែន​ទែន ប៉ុន្តែ​មិន​ដឹង​ពេទ្យ​ហ្នឹង​ជួយ​គាត់​បាន​ប៉ុណ្ណា ហើយ​ខ្ញុំ​សង្ឃឹម​ថា ជីវិត​គាត់​នឹង​ថ្លៃ»។

ការ​រង​គ្រោះ​ថ្នាក់​របស់​កម្មករ​ស៊ី​ស្នូល​គេ​វាយ​កម្ទេច​ផ្ទះ​នេះ នៅ​ខណៈ​ដែល​អ្នក​ភូមិ​បឹង​កក់​ផ្សេង​ទៀត ប្រមាណ ២០០​នាក់ កំពុង​តែ​ធ្វើ​ការ​តវ៉ា​នៅ​ទី​លាន​សេរីភាព ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ជា​ថ្ងៃ​បញ្ចប់​ការ​តវ៉ា ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជួន​ពួក​គេ​ឲ្យ​បាន​សមរម្យ​ក្នុង​ការ​អភិវឌ្ឍ​បឹង​កក់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ប៉ុន្តែ​ការ​តវ៉ា​រយៈ​ពេល ៧​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ចេញ​មុខ​ដោះ​ស្រាយ​ជួន​ពួក​គេ​នៅ​ឡើយ ដែល​អ្នក​ភូមិ​រួម​ទាំង​ក្មេងៗ​ផង​នោះ បាន​ស្រែក​អំពាវនាវ​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល។

អ្នក​ភូមិ​ជា​ច្រើន​ដែល​ធ្វើ​ការ​តវ៉ា​នៅ​ទីលាន​សេរីភាព​នេះ មក​ពី ៧​ភូមិ​នៃ​អ្នក​ភូមិ​បឹង​កក់ ក្នុង​គោល​បំណង​ទាម​ទារ​ចំនួន​ពីរ​ចំណុច គឺ​សុំ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ផ្ដល់​ដី​ឲ្យ​ពួក​គេ​ទំហំ ១៥​ហិកតារ សម្រាប់​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​ផ្ដល់​សំណង​ឲ្យ​អ្នក​ចាក​ចេញ​ចំនួន ១.៥០០​ដុល្លារ​ក្នុង​ផ្ទៃ​ដី ១​ម៉ែត្រ​ការ៉េ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះ​ស្រាយ​នោះ​ទេ ៖ «ការ​អភិវឌ្ឍ​ត្រូវ​អភិវឌ្ឍ​ជាយ​ដែន ជនជាតិ​យួន ជន​ជាតិ​សៀម លួច​ដី​ខ្មែរ​អស់​ហើយ សៀម​ចូល​ខ្មែរ ៧​នាក់ ផ្អើ​អស់​ពិភពលោក ហេតុ​អី​មក​យក​ដី​ខ្ញុំ​នៅ​បឹងកក់? ខ្ញុំ​មិន​ព្រម​ចេញ​ពី​ផ្ទះ​ខ្ញុំ​ជា​ដាច់​ខាត ខ្ញុំ​សុខ​ចិត្ដ​ស្លាប់​នៅ​ផ្ទះ​ខ្ញុំ​នៅ​បឹងកក់»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​៩ មករា។ អភិបាល​រង​ខណ្ឌ​ដូនពេញ លោក សុខ ពេញ​វុធ មិន​អធិប្បាយ​លើ​ករណី​អ្នក​ភូមិ​បឹង​កក់​តវ៉ា​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា ករណី​អ្នក​របួស​ដោយ​សារ​រំលំ​ផ្ទះ​សង្កត់​នេះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក អ៊ួច ឡេង ដែល​បាន​ឃ្លាំ​មើល​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹង​កក់​នោះ បាន​អះអាង​ថា ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ប៉ះ​ពាល់​លំនៅឋាន​ជាង ៤​ពាន់​គ្រួសារ​នេះ គឺ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ជួន​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក អ៊ួច ឡេង មាន​ប្រសាសន៍​បន្ថែម ៖ «គ្រាន់​តែ​សម្ដី​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ តែ​ការ​អនុវត្ត​ជាក់​ស្ដែង រដ្ឋាភិបាល​គាត់​បាន​ទាត់​ចោល​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​សិទ្ធិ​ដីធ្លី»។

នៅ​ថ្ងៃ​ទី​៩ មករា ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​តវ៉ា​នៅ​ទីលាន​សេរីភាព​របស់​អ្នក​ភូមិ​បឹង​កក់ ដែល​បាន​ចាប់​ផ្ដើម​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​៣ មករា មក​នោះ ពួក​គេ​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​ទី​កន្លែង​រួប​សំណាក​លោក​យាយ​ដូន​ពេញ នៅ​ខាង​ត្បូង​វត្ត​ភ្នំ នៅ​វេលា​ម៉ោង​ប្រមាណ ៤​ល្ងាច ដើម្បី​ធ្វើ​ការ​បួង​សួង​តាម​ព្រះ​ពុទ្ធ​សាសនា សុំ​ឲ្យ​ជួយ​បន្ទន់​ចិត្ត​មេ​ដឹក​នាំ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន ក្នុង​ការ​ដោះ​ស្រាយ​ជួន​ពួក​គេ។

ការ​នាំ​គ្នា​ដង្ហែ​ក្បួន​របស់​អ្នក​ភូមិ​បឹងកក់ ទៅ​ទី​កន្លែង​រួប​សំណាក​លោក​យាយ​ដូន​ពេញ នៅ​ក្រោយ​ពេល​អ្នក​ភូមិ​ទាំង​នេះ បាន​ធ្វើការ​តវ៉ា​រយៈ​ពេល ៧​ថ្ងៃ នៅ​​ឯ​ទីលាន​សេរីភាព ដែល​ពួកគាត់​បាន​ឈប់​រក​ស៊ី និង​ធ្វើ​ការងារ​របស់​ខ្លួន ដើម្បី​មក​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ពួកគេ ផ្ទុយ​ទៅ​វិញ រហូត​ដល់​ថ្ងៃ​បញ្ចប់​នេះ ក្តី​អស់​សង្ឃឹម​របស់​ពួកគាត់​នៅ​តែ​បន្ត​កើត​មាន​ដដែល។

អ្នកស្រី តុល ស្រីពៅ បាន​លើក​ឡើង​ថា អ្នកស្រី​មិន​ចង់​ឃើញ​ក្តី​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​កើត​មាន​ចំពោះ​គ្រួសារ​គាត់ និង​អ្នក​ភូមិ​បឹងកក់​ទៀត​ទេ នៅ​ក្រោយ​ពេល​ជាង ៣០​ឆ្នាំ​ដែល​ពួកគាត់​បាន​ចាប់​ផ្តើម​កសាង​ជីវិត​ថ្មី បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ ហើយ​មាន​ផ្ទះសម្បែង​រស់​នៅ​សមរម្យ​នៅ​តំបន់​បឹងកក់ នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ប៉ុន្តែ​ការ​រស់​នៅ​សុខសាន្ត​នេះ គ្មាន​ទៀត​ទេ​សម្រាប់​គ្រួសារ​ពួកគាត់ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចូល​ទៅ​ធ្វើការ​អភិវឌ្ឍ​តំបន់​បឹងកក់​នោះ​មក។

អ្នកស្រី តុល ស្រីពៅ បន្ត​ថា ៖ «កាល​ពី​ជំនាន់ ប៉ុល ពត ទេ ដែល​ជិះជាន់​ប្រជាពលរដ្ឋ តែ​ក្រុមហ៊ុន​ស៊ូកាគូ និង​សាលាក្រុង បែរ​ជា​ជិះជាន់​បំពាន​ប្រជាពលរដ្ឋ​លើស​ពី​ជំនាន់ ប៉ុល ពត ទៅ​ទៀត។ កាល​ពី​ជំនាន់ ប៉ុល ពត គេ​គ្រាន់​តែ​ជម្លៀស​ប្រជាជន​ចេញ​ទេ តែ​ជំនាន់​នេះ​គេ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ប្រជាជន​ទាំង​រស់​វិញ។ ពួក​ខ្ញុំ​យល់​ឃើញ​ថា សម័យ​នេះ​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ណាស់»។

នៅ​ឯ​ទីលាន​សេរីភាព នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក នា​ទីក្រុង​ភ្នំពេញ ដែល​ជា​ទី​កន្លែង​អ្នក​ភូមិ​ទៅ​សម្ដែង​ការ​តវ៉ា ទាមទារ​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល​នេះ គេ​ក៏​សង្កេត​ឃើញ​ក្មេងៗ ដែល​ជា​កូនៗ​របស់​អ្នក​ភូមិ​ក៏​បាន​ទៅ​ចូល​រួម​ធ្វើការ​តវ៉ា​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួកគេ​ផង​ដែរ។

កុមារី សុគន្ធ កញ្ញា រៀន​ថ្នាក់​ទី​៤ បាន​រៀបរាប់​ដូច្នេះ ៖ «ជួយ​តវ៉ា​ដើម្បី​យក​ដីធ្លី ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​ឲ្យ​សំណង​តាម​ទីផ្សារ។ ខ្ញុំ​ភ័យ​ខ្លាច​ថ្ងៃ​ណា​មួយ​ខ្សាច់​មក​សង្កត់​លើ​ផ្ទះ​ខ្ញុំ ធ្វើ​ឲ្យ​បាត់បង់​បង​ប្អូន​ខ្ញុំ ធ្វើ​ឲ្យ​បាត់បង់​ប៉ា​ម៉ាក់​ខ្ញុំ»។

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ទោះ​បី​ជា​កន្លង​មក​ពួកគេ​ធ្លាប់​ធ្វើការ​តវ៉ា និង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​លោក​នាយករដ្ឋមន្ត្រី​ជា​បន្ត​បន្ទាប់ ហើយ​គ្មាន​ដំណោះស្រាយ​ក្តី ប៉ុន្តែ​ពួកគេ​បាន​លើក​ឡើង​ថា ពួកគេ​នៅ​តែ​ធ្វើការ​តវ៉ា​ជា​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ។

លោក អ៊ួច ឡេង បាន​បញ្ជាក់​ថា មាន​ផ្ទះ​អ្នក​ភូមិ​ប្រមាណ​ជាង ១០០​ខ្នង ដែល​ក្រុមហ៊ុន​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​រហូត​មក​ទល់​ពេល​នេះ ៖ «គឺ​ជា​រូបភាព​មួយ​ដែល​សាហាវ​ព្រៃផ្សៃ​ជា​ទីបំផុត ដែល​មិន​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​រើ ប្រមូល (អីវ៉ាន់) មិន​ទាន់​មាន​ដំណោះស្រាយ​ជា​ផ្លូវការ​អ្វី​មួយ​ទាល់​តែ​សោះ មិន​ទាន់​បាន​ឆ្លើយ​តប​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ បែរ​ជា​បូម​ខ្សាច់​ស្ងាត់ៗ ពន្លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ»។

នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១១​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​ធ្វើការ​តវ៉ា​នេះ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បាន​សរសេរ​ថា ក្រុមហ៊ុន​ស៊ូកាគូ បាន​ចាប់​ផ្ដើម​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​កាល​ពី​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០០៨​មក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នូវ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ហើយ​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​គំរាមកំហែង និង​បំបិទ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ពេល​ធ្វើការ​ប្រជុំ និង​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​ធ្វើការ​តវ៉ា​នា​ពេល​កន្លង​មក​ជាដើម។

សេចក្ដី​ថ្លែងការណ៍​នេះ បាន​ទទូច​សុំ​ទៅ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ដើម្បី​ទទួល​បាន​យុត្តិធម៌ និង​តម្លាភាព​តាម​យុទ្ធសាស្ត្រ​ឈ្នះ​របស់​រដ្ឋាភិបាល។

សាលា​រាជធានី​ភ្នំពេញ បាន​ជួល​ដី​តំបន់​បឹកក់ ដែល​មាន​ផ្ទៃ​ដី​សរុប​ប្រមាណ ១៣៣​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ រយៈពេល ៩៩​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៧​មក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៤.២៥២​គ្រួសារ ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ មួយ​ចំនួន​បាន​រស់​នៅ​តំបន់​បឹងកក់ តាំង​ពី​ឆ្នាំ​១៩៧៩​មក៕

   
   
រំលោភហើយ សំឡាប់ផ្តាច់ពូជ
January 10, 2011 at 2:42 PM
 

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 10 មករា 2011

កាលពីវេលា ម៉ោង៦និង៣០ នាទីព្រឹក ក្នុងថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ នៅខាងក្រោយ វត្តស្វាយ ចម្ងាយ២០ម៉ែត្រ ក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្ត សៀមរាប មានឃាតកម្ម សាហាវ ឃោឃៅមួយ គឺចាប់រំលោភ ហើយសំឡាប់ យាយ ចាស់ នឹងចៅស្រី ។ លោកយាយ អាយុ៨០ឆ្នាំ ត្រូវក្រុមចោរ សំលាប់នឹង កាំបិតតាំងតោ ក្រោយពីពួកវា ចាប់រំលោភ ចៅស្រីអាយុ ២០ឆ្នាំ មក ។

លោកយាយ មានឈ្មោះថា អេង លី ភេទស្រី មានទីលំនៅ ភូមិស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្ត សៀមរាប ។ ចំណែកចៅស្រី មានឈ្មោះ អេង លាង អាយុ២០ឆ្នាំ ។ ក្រៅពីចៅ នឹងយាយនេះ នៅមាន ម្តាយចិញ្ចឹម ម្នាក់ទៀត ក៏ត្រូវពួកចោរ សំឡាប់ដែរ ។ អ្នកស្លាប់ទាំង៣ មានមុខរបរ លក់ចាប់ហួយ នៅផ្ទះខ្លួន ។

   
   
សុំឫស និង ដើមជ្រៃ យកទៅត្រាំទឹកហូប ព្យាបាលជំងឺ
January 10, 2011 at 2:32 PM
 

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 10 មករា 2011

ការគោរពបូជា ទៅលើ អារុក្ខអារក្ខ អ្នកតា និង វត្ថុស័ក្តិសិទ្ធិ នានា បានដិតដាម ជាប់ស្នាម ក្នុងផ្នត់ជំនឿ ខ្មែរយើងតាំងពី យូរលង់ណាស់ មកហើយ រហូតមកទល់ បច្ចុប្បន្ន ។ តួយ៉ាង ដើមជ្រៃមួយដើម ដែលមាន អាយុកាលជាង ពីរបីសតវត្សរ៍ មកហើយ នោះ ត្រូវគេកាប់រំលំ គាស់រំលើង ដើម្បីធ្វើផ្លូវ អស់រយៈពេល ជាងពីរខែ កន្លងមកហើយនោះ ស្រាប់តែងើប ឈរត្រង់វិញ ដោយឯកឯង ធ្វើឱ្យអ្នកស្រុក ភ្ញាក់ផ្អើល នាំគ្នាទៅបោច យកឫសស្ទោះសម្បក យកទៅ ត្រាំទឹកហូប និង សុំទឹកមន្ត លុបលាងមុខ ខ្លួន ប្រាណ ស្រោចក្បាល ព្រមទាំងអុជធូប ទៀន សុំសេចក្តីសុខ ចម្រើនយ៉ាងកុះករ ។

ដើមជ្រៃដែលត្រូវ គេកាប់ផ្តួល រួចងើបឈរ ដោយខ្លួនឯងវិញ ធ្វើឱ្យមនុស្សម្នា ផ្អើលឈូឆរ នាំគ្នាទៅអុជធូប បន់ស្រន់ និង បោចយកឫស និង ស្ទោះសម្បក ទៅត្រាំទឹកហូបនោះ ស្ថិតចំលើគម្រោង ផ្លូវលំមួយខ្សែ ក្នុងភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ។

លោកតា សុខ សុន វ័យ ៧១ ឆ្នាំ ជាអាចារ្យវត្ត ត្រពាំងប្រិយ ដែលកំពុងញាប់ដៃ ញាប់ជើង ច្រកទឹកមន្ត និង ចង អំបោះក្រហម ឱ្យអ្នកមានជំនឿ ក្នុងរោងក្បែរ គល់ជ្រៃ បានឆ្លៀតងាកមក រៀបរាប់ឱ្យដឹងថា ដើមជ្រៃនេះ មានអាយុ ប្រហែលពីរបី សតវត្សរ៍ មកហើយ តាំងពីកើតមក ឃើញដើមជ្រៃនេះ ធំប៉ុណ្ណឹងទៅហើយ ។ លោកតាបន្តថា ដើមជ្រៃ នេះមានអ្នកតានៅ ថែរក្សាតាំងពី ដើមរៀងមក និង មានឫទ្ធិបារមីណាស់ ឱ្យតែមាន ភ័យអាសន្ន អ្នកភូមិតែង នាំគ្នា មកបែរបន់ ហើយរមែងសុខ សប្បាយ និង សម្រេចបំណង ជានិច្ច ។

តាំងពីដើមមក ដើមជ្រៃនេះ ពុំដែលមាន នរណាហ៊ាន មកបំពានឡើយ ទើបតែកាលពី ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១០ កន្លងទៅនេះ ខាងក្រុមហ៊ុនម៉ៅការ ធ្វើផ្លូវបានកាប់ និង គាស់រំលើងរំលំ ព្រោះចំគម្រោងផ្លូវ ដោយកាត់ បន្សល់គល់ កម្ពស់បីម៉ែត្រ ។ ទម្រាំតែកាប់ រំលំ និង គាស់រំលើងបាន គឺខូចឆេះ រណារយន្ត មួយគ្រឿង និង ខូចអេស្កាវ៉ាទ័រ អស់ពីរគ្រឿង លុះទុកចោល ជិតពីរខែស្រាប់តែ ដើមជ្រៃនេះ ងើបឈរឡើងវិញ ដោយខ្លួនឯង ហើយក្នុងភូមិនេះ មានតែមនុស្ស ម្នាក់ប៉ុណ្ណោះ ដែលបាន ឃើញដើមជ្រៃនេះ ងើបឈរវិញ គឺបុរសម្នាក់ ដែលមានផ្ទះនៅ ទល់មុខដើមជ្រៃ ឈ្មោះ សាយ សុង ។

សាយ សុង ជាអ្នកមើលឃើញ ដើមជ្រៃ ងើបឈរវិញ បាននិយាយថា ដើមជ្រៃនេះ មានឫទ្ធិណាស់ កាលពីមិនទាន់កាប់ រំលំតែងមានភ្លើង អ្នកតាហោះ ចេញចូលរាល់យប់ ហើយបែរបន់ ស័ក្តិសិទ្ធិណាស់ ។ កាលពីពាក់ កណ្តាលអធ្រាត្រ ថ្ងៃទី ២៤ ធ្នូក ន្លងទៅនេះ កំពុងតែសម្រាក លង់លក់ស្រាប់តែ ឃើញលោកតា ដើមជ្រៃ មកដាស់ឱ្យចុះ ទៅជួយលើក ដើមជ្រៃឱ្យឈរវិញ ។ ខណៈនោះ ខ្លួនក៏ចុះពីផ្ទះ ទាំងមមីមមើ ស្រាប់តែឃើញ មនុស្សប្រុសបីនាក់ មាឌធំៗកម្ពស់ ប្រហែល ប្រាំម៉ែត្រ ស្លៀកក្បិន និង ជួតក្បាលក្រណាត់ ក្រហម នាំគ្នាលើក ដើមជ្រៃបញ្ឈរ ហើយលោកតា ប្រាប់ថា ទាល់តែធ្វើអ៊ីចឹង ទើបគេជឿ រួចក៏រលាយរូប បាត់ទៅ ។ គ្រានោះដោយ សំឡេងឆ្កែលូ ខ្លាំងពេក ខ្លួនក៏រត់ឡើងផ្ទះវិញ ស្រាប់តែ ភ្លឺឡើង ឃើញដើមជ្រៃ ដែលរលំងើប ឈរត្រង់វិញ ទើបអ្នកស្រុកភ្ញាក់ ផ្អើលនាំគ្នាមក បោចឫស ស្ទោះសម្បក យកទៅត្រាំទឹកហូប ហើយនិយាយតៗ គ្នាថាបាន ធូរស្បើយពីរោគា ទើបបានជាមាន មនុស្សម្នានាំគ្នា មកពីឆ្ងាយជិត កាន់តែច្រើន ។

អ៊ំប្រុស ជឹម ថុល អាយុ ៦៣ ឆ្នាំ ដែលជាអ្នកចាត់ចែង មើលខុសត្រូវម្នាក់ ដែរនោះ បានមានប្រសាសន៍ថា ដើមជ្រៃ នេះពិតជាមាន ឫទ្ធិខ្លាំងណាស់ មុននឹងកាប់រំលំ ដើមជ្រៃ នេះបានគឺត្រូវ ចំណាយពេល ជិតមួយខែឯណោះ ។ បន្ទាប់ពី ដើមជ្រៃនេះ ងើបឈរវិញនៅ ព្រឹកថ្ងៃទី ២៥ ខែធ្នូ ក្នុងភូមិរបស់គាត់ បានធ្លាក់អ័ព្ទយ៉ាងក្រាស់ ដែលតាំងពីដើមមក មិនដែលជួបនូវ ហេតុភេទដូច្នេះឡើយ រហូតដល់ម៉ោងជាង ១០ ព្រឹក ទើបអស់អព្ទ ។

តាំងពីពេលនោះ មកក៏ផ្អើលមនុស្សម្នា មកចោមរោម សុំទឹកមន្ត និង ឫស សម្បក យកទៅត្រាំទឹកហូប ហើយតែង និយាយថាបាន ជាសះស្បើយគ្រប់គ្នា ទើបបានជាមានមនុស្ស មកកាន់តែច្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ ។ មើលឃើញ ដូច្នេះហើយ ទើប ពួកគាត់ចាត់ បង្កើតជា គណៈកម្មការ ដើម្បីគ្រប់គ្រង បច្ច័យដែលញាតិញ្ញោម បូជាចំពោះដើមជ្រៃ ទុកគ្រាន់យកទៅជួយ កសាងសមិទ្ធផល ក្នុងវត្តត្រពាំងប្រិយ ។

លោកពូ មូល អួន បានអះអាងថា គាត់បានជាសះស្បើយ ពីរោគឈឺក្រពះ ដោយសារមកសុំឫសជ្រៃ នេះយកទៅត្រាំទឹក ផឹករយៈ ពេលបីថ្ងៃ ។

បងស្រី ម៉ាត់ សារី ជាជនជាតិខ្មែរ អ៊ិស្លាម បាននិយាយថា នៅពេលឮថា ដើមជ្រៃគេកាប់ដួល ហើយងើបឈរវិញ ក៏មកមើលហើយ បន្ទាប់ពីពូ អួន ប្រាប់ថា ហូបទឹកត្រាំឫសជ្រៃនេះ ទៅជាជំងឺឈឺក្រពះ បងស្រីក៏មិនភ្លេច សុំយក ទៅត្រាំទឹកហូបដែរ ក្រែងបានជា ដូចគេដែរ ។

មីង យឿន ក៏បានប្រាប់ផងដែរថា គាត់មានជំងឺ រលាកសន្លាក់ យូរមកហើយ ប៉ុន្តែក្រោយពេលកូន យកឫសជ្រៃត្រាំ ទឹកឱ្យហូបបាន ពីរថ្ងៃ ស្រាប់តែបាន ស្រួលខ្លួន អន់ឈឺទើបគាត់ ខំដើរមកបោច យកឫស នេះទៅត្រាំហូប បន្តទៀតក្រែង បានជាសះ ស្បើយ ។ ដោយឡែក បងស្រី នៅ សឺន មានទីលំនៅ ភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ឯណោះបានឱ្យដឹងថា ដោយឮល្បីថាឫស និង សម្បក ដើមជ្រៃនេះ ពូកែស័ក្តិសិទ្ធិ លើការព្យាបាល រោគឈឺសន្លាក់ឆ្អឹង ទើប គាត់ខំឱ្យកូនជូនមក ក្រែងយកទៅហូប បានជាដូចគេ ព្រោះរូបគាត់ គ្រោះថ្នាក់ចរាចរ ឈឺចង្កេះ និង ខ្នងជិតបីឆ្នាំ មកហើយ ទោះព្យាបាល យ៉ាងណាក៏មិនបាន ធូរស្បើយដែរ ។

ទន្ទឹមនឹងមាន អ្នកជឿយ៉ាងច្រើននេះក៏មានមនុស្ស មួយចំនួន ដែលទៅមើលហើយ និយាយថា នេះមិនមែនជា អច្ឆរិយៈអីទេ វាគ្រាន់ តែជាបាតុភូតធម្មជាតិ តែប៉ុណ្ណោះ តែបែរជាមានអ្នក ជឿខុសទំនងទៅវិញ ៕

   
   
ឃាត់ខ្លួន​ស្នងការ​និង​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​ពី​បទ​ពាក់​ពន្ធ័​គ្រឿងញៀន​
January 10, 2011 at 2:01 PM
 

ដោយ : មង្គល
ថ្ងៃទី 10 មករា 2011
CEN

លោក​ហ៊ុន ហ៊ាន អតីត​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ដែល​ត្រូវ​គេ​ដកហូត​ដំណែង​កាលពី​ថ្ងៃ​៧​ មករា ត្រូវបាន​សមត្ថកិច្ច​ក្រ​សួង​មហាផ្ទៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ​មករា​ម្សិលមិញ​ដោយ​វ៉ៃ​ខ្នោះដៃ​ផង

លោក ហ៊ុន ហ៊ាន អតីត ស្នងការ ខេត្ត បន្ទាយមានជ័យ ដែល ត្រូវ គេ ដកហូត ដំណែង កាលពី ថ្ងៃ ៧ មករា ត្រូវបាន សមត្ថកិច្ច ក្រ សួង មហាផ្ទៃ ចាប់ខ្លួន កាលពី ថ្ងៃ ទី ៩ មករា ម្សិលមិញ ដោយ វ៉ៃ ខ្នោះដៃ ផង

បន្ទាយមានជ័យ: លោក ហ៊ុន ហ៊ាន អតីត​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ដែល​ត្រូវ​គេ​ដកហូត​ដំណែង​កាលពី​ថ្ងៃ​៧​ មករា ត្រូវបាន​សមត្ថកិច្ច​ក្រ​សួង​មហាផ្ទៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ​មករា​ម្សិលមិញ​ដោយ​វ៉ៃ​ខ្នោះដៃ​ផង ​។

ចំណែកឯ​ស្នងការរង​ម្នាក់​ទៀត​គឺ​លោក ឈាង សុន ទទួលបន្ទុក​ផែន​មធ្យោបាយ និង​ពី​មុន​ទទួលបន្ទុក​ផែន​យុត្តិធម៌ ត្រូវបាន​គេ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១០ ​មករា​នេះ​ដោយ​ពុំ​មាន​វ៉ៃ​ខ្នោះដៃ​ទេ​ ។

គ្រឿងញឿនដែលពាក់ព័ន្ធលោក​ហ៊ុន ហ៊ាន អតីត​ស្នងការ​ខេត្ត​បន្ទាយមានជ័យ

គ្រឿងញឿនដែលពាក់ព័ន្ធលោក ហ៊ុន ហ៊ាន អតីត ស្នងការ ខេត្ត បន្ទាយមានជ័យ

អ្នកជួញគ្រឿងញឿនដែលពាក់ព័ន្ធលោក​ហ៊ុន ហ៊ាន អតីត​ស្នងការ​ខេត្ត​បន្ទាយមានជ័យនិងអតីត​ប្រធាន​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តឈ្មោះលឹម ម៉ាប់

អ្នកជួញគ្រឿងញឿនដែលពាក់ព័ន្ធលោក ហ៊ុន ហ៊ាន អតីត ស្នងការ ខេត្ត បន្ទាយមានជ័យនិងអតីត ប្រធាន ប៉ូលិស ប្រឆាំង គ្រឿងញៀន ខេត្តឈ្មោះលឹម ម៉ាប់

​ការឃាត់ខ្លួន​មន្ត្រីប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​គេ​ដឹងថា ​មាន​ជាប់​ពាក់​ពន្ធ័​នឹង​ការជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ដែល​គេ​បង្ក្រាប​បាន​កាលពី​ពេល​ថ្មីៗ​នេះ​។ ឥឡូវនេះ​សំណុំរឿង​ស្ថិតនៅក្នុង​ដៃ​ស្ថាប័ន​ប្រឆាំង​អំ​ពោះ​ពុករលួយ​និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ​។

លោក ហ៊ុន ហ៊ាន ត្រូវបាន​ដកហូត​មុខ​តំណែង​កាលពី​ថ្ងៃ​៧​ មករា ​បន្ទាប់​ពី​ដំណើរ​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ​របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​។​

​មាន​មនុស្ស​៣​នាក់​ហើយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​សំណុំរឿង​នេះ​។ អតីត​ប្រធាន​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តឈ្មោះលឹម ម៉ាប់ ត្រូវបាន​គេ​ចាប់ខ្លួន​និង​ឃុំខ្លួន​រយៈពេល​ ៦ ​ខែ​មក​ហើយ​។ តាម​ព័ត៌មាន​ថា សម្តេច​តេជោ ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកជាប់ពាក់​ពន្ធ័​គ្រឿងញៀន​ទាំងនោះ​ ៕

   
   
មក​ពី​អូស្ត្រាលី​ដើម្បី​ជួប​គូ​ដណ្តឹង​នៅ​ភ្នំពេញ​ត្រូវ​គេ​បាញ់​ស្លាប់​
January 10, 2011 at 1:51 PM
 

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 9 មករា 2011
CEN

ភ្នំពេញ: ​បុរស​ជនជាតិ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ម្នាក់​អាយុ​ ៤៥​ឆ្នាំ ​ត្រូវបាន​ឃាតករ​មិន​ស្គាល់​មុខ​បាញ់សម្លាប់​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃទី​៨ ​មករា​ ម្សិលមិញ​នៅ​ពីមុខ​ផ្ទះសំណាក់​រស្មី​ឋានសួគ៌ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ ។



​ប៉ូលិស​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ លុយ អេរិច ( Lui Eric ) អាយុ ៤៥ឆ្នាំ បុរស​រូប​នោះ​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​គូ​ដណ្តឹង​ ។ គាត់​បាន​មកដល់​ពោធិចិនតុង​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​រួច​ហើយ​គ្រួសារ​ខាង​គូ​ដណ្តឹង​ទៅ​ទទួល​ដោយ​ដឹក​ទៅ​សំណាក់​នៅ​ផ្ទះសំណាក់​ខាងលើ ​។ លុះ​ទៅ​ដល់​ផ្ទះសំណាក់​ក៏​ចុះ​ពីលើ​ឡាន​ដើរចូលដល់ក្នុងផ្ទះសំណាក់ ស្រាប់ តែ​ត្រូវ​ឃាតករ​មិន​ស្គាល់​ឈ្មោះ​ដក​កាំភ្លើង​បាញ់​ពីរ​គ្រាប់​ចំ​ដើមទ្រូង​និង​ដើម​ដៃ​ខាងឆ្វេង​បណ្តាលឲ្យ​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​រុស្ស៊ី​ ។​

​ប៉ូលិស​សន្និដ្ឋានថា ​ជា​អំពើ​មនុស្សឃាត​ដោយ​មិនមែន​ជា​ករណី​ប្លន់​ឡើយ​ ពីព្រោះ​ជនដៃដល់​មិន​បាន​យក​ទ្រព្យសម្បត្តិ​ទេ ​។ ជនដៃដល់​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ឈប់​ពីមុខ​ផ្ទះសំណាក់​ ។ ពេល​បាញ់​ហើយ​ក៏​រត់​គេ​ខ្លួន​បាត់ ​៕

   
   
កំពុងតាមដាន ករណីឃាតកម្ម លើជនជាតិអូស្រ្តាលី
January 10, 2011 at 1:50 PM
 

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 10 មករា 2011

នៅខណ្ឌមានជ័យ ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១១ មានករណី ឃាតកម្ម កើតឡើងនៅ ផ្ទះសំណាក់ លេខ២៩ ក្រុមទី១០ ភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ បង្កដោយ ជនល្មើស ចំនួន ០២នាក់ មិនស្គាល់ អត្តសញ្ញាណ ស្លៀកពាក់ស៊ីវិល ដោយអាវុធ ខ្លី K59 មួយដើម ជិះម៉ូតូ ០១គ្រឿង HONDA C125 ពណ៌ខ្មៅ ( ស្លាកលេខមិនចាំ ) បានបាញ់ចំនួន ០២គ្រាប់ មកលើជន រងគ្រោះឈ្មោះ LUI ERIC ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ អូស្រ្តាលី កាន់លិខិត ឆ្លងដែន លេខ N. ១៣៨២១៣៧ បណ្តាលឲ្យ រងរបួសធ្ងន់ (ចំដើមទ្រូង ខាងឆ្វេង ០១គ្រាប់ និងដើមដៃ ខាងឆ្វេង ០១គ្រាប់ ) ហើយបានស្លាប់ ពេលបញ្ជូនទៅ សង្គ្រោះនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។

មុនពេលកើតហេតុ ជនរងគ្រោះ បានចុះពី យន្តហោះ នៅវេលាម៉ោង ២០,៤០នាទី មកពីប្រទេស អូស្រ្តាលី តែម្នាក់ឯង ត្រូវបានគូដណ្តឹង និង ក្រុមគ្រួសារ ទៅទទួលពី ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មកសំរាកនៅ ផ្ទះសំណាក់ កើតហេតុខាងលើ ។ ពេលជនរងគ្រោះ និងគូដណ្តឹងចុះពី លើរថយន្តដើរ ចូលផ្ទះសំណាក់ ជនល្មើសបាន ដើរតាមពីក្រោយ ហើយបានបាញ់ ប្រហារលើ ជនរងគ្រោះ រួចនាំគ្នាជិះ ម៉ូតូគេចខ្លួន ។ សមត្ថកិច្ចបាន រកឃើញ សំបកគ្រាប់ ០២គ្រាប់ ( គ្រាប់ K59 កែច្នៃ ) ដើម្បី ធ្វើការស្រាវជ្រាវ ។

   
   
ម៉ា​យ៉ា​វីន​ចង់​នៅ​ម្នាក់ឯង​មាន​សិទ្ធិសេរីភាព​ជាង​មាន​ស្វាមី​
January 10, 2011 at 1:41 PM
 

ដោយ : សាវរក្ស
ថ្ងៃទី 10 មករា 2011
CEN

ភ្នំពេញ: អតីត​តារាចម្រៀង​ប្រចាំ​រង្គសាល​កញ្ញា ​ម៉ា​យ៉ា​វីន ក្រោយ​ខក​ស្នេហ៍​ជាមួយ​បុរស​អាណិកជន នាង មិន​ធ្លាប់​គិតថា​មាន​ចំណងអាពាហ៍ពិពាហ៍​កើតមាន​ចំពោះ​ខ្លួនឯង​ទេ ដោយ​នាង​យល់ថា មាន​ប្ដី​មិនមាន សំណាង​អី​ទេ គឹ​មានតែ​បាត់បង់​សិទ្ធិសេរីភាព​តែប៉ុណ្ណោះ ហើយ​មិន​ស្រួល​ត្រូវ​ប្ដី​ធ្វើបាប​ចិ​ត្ដ​ទៀត ម្ល៉ោះ ហើយ​នាង​គិតថា នៅ​ម្នាក់ឯង​ស្រួល​ជាង ។ ដើម្បី​បន្សាប​នូវ​ព័ត៌មាន​នេះ​នាង​បាន​អះអាងថា ខ្លួន​កំពុង ទទួលយក​បុរស​ម្នា​ក់មក​ពិចារណា កាលពី​ខក​ស្នេហ៍​ដំបូង​នាង​គិតថា មិន​ចង់​រៀបការ​ឬ​មាន​សង្សារ​មែន ប៉ុន្ដែ​ឥឡូវនេះ​នាង​គិតថា ដល់ពេល​គិតគូរ​ហើយ​ទើប​នាង​កំពុង​ស្វែងយល់​ចិ​ត្ដបុរ​សម្នាក់​នោះ ៕

   
   
សម ម៉ាណា ហ៊ានថត ឈុតសិចស៊ី
January 10, 2011 at 1:33 PM
 

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 10 មករា 2011

អ្នកសម្តែង និង ចម្រៀង សម ម៉ាណា បានចូលជា សមាជិកនៃក្រុម CAMBODIA SUPER MODEL កាលពីពេល ថ្មីៗមកនេះ បានប្រាប់ថា ដើម្បីស្តារ កេរ្តិ៍ឈ្មោះ សិល្បៈរបស់នាង ឡើងវិញ បន្ទាប់ពីបាត់មុខ រយៈពេលជាង ពីរឆ្នាំ កន្លងមក ។ ក្រោយពី ចូលជាសមាជិក ក្រុមនេះបាន រយៈពេលជាង មួយខែ ក្នុងនាមជាអ្នក បង្ហាញម៉ូដ សម ម៉ាណា បាននិយាយថា នាងហ៊ានថត ជាមួយនឹង ឈុតប៊ីគីនី បញ្ចោញរូបរាង សិចស៊ីរបស់នាង ព្រោះនាង អះអាងថា នេះមិនមែន ជាការងារថ្មី នោះទេ គឺធ្លាប់ថត ដូច្នេះកាលពីមុន រួចមកហើយ ។

សម ម៉ាណា បានលេចមុខ ក្នុងការ បង្ហាញម៉ូដ លើកដំបូង ក្នុងពិព័រណ៍ ដែលបានធ្វើឡើង នៅកោះពេជ្រ កាលពី ពេលថ្មីៗ មកនេះ នៅក្នុងក្រុម CAMBODIA SUPER MODEL ។ នាងមានរូបរាង ស្តើង មានទម្ងន់ ៥៣ គីឡូក្រាម និង ទើបតែចូល ជា សមាជិកថ្មី នៃក្រុមនេះ រយៈពេល ជាងមួយខែ មកនេះប៉ុណ្ណោះ ។

ការបង្ហាញម៉ូដ មិនមែនជា ការងារថ្មី របស់តារា រូបនេះទេ ព្រោះកាលពីជាង ពីរឆ្នាំមុន នាងក៏ជាអ្នក បង្ហាញម៉ូដ មួយរូបដែរ ប៉ុន្តែនាងបាន ឈប់ពីសិល្បៈ ក្រោយពីនាង អះអាងថា មានសង្សារ ជាមួយឧកញ្ញ៉ា ហើយរវល់ រៀនសូត្រ ។

ថ្មីៗនេះ នាងបានលេចមុខ ជាមួយនឹងការងារ សិល្បៈមកវិញ បន្ទាប់ពីបាត់មុខ យ៉ាងយូរ ជាពិសេស ចូលក្រុម CAMBODIA SUPER MODEL ហើយអ្វី ដែលធ្វើឱ្យ ចាប់អារម្មណ៍នោះ នៅពេលដែលសួរថា តើ សម ម៉ាណា ក្លាហានហ៊ានថត បែបសិច ស៊ី ស្លៀកប៊ីគីនីទេ ប្រសិនបើមាន ផលិតផល ណាមួយតម្រូវ ឱ្យនាងធ្វើ ?

សម ម៉ាណា បាននិយាយថា "អត់អីទេបង ! គឺខ្ញុំហ៊ានតើ ! ព្រោះការស្លៀក បែបនេះ ខ្ញុំធ្លាប់ ធ្វើរួចមកហើយ កាលពីមុន ខ្ញុំមិនហ៊ានថត ស្រាតទេ តែប៊ីគីនីប្រភេទ ណាក៏បានដែរ" ។ នាង ថែមទាំងបញ្ជាក់ ទៀតថា "ឱ្យតែអាជីពសិល្បៈ ខ្ញុំមិនប្រកាន់ទេ ខ្ញុំអាចទៅរួច ទាំងអស់ ប៉ុន្តែមិនហួសពី ប្រពៃណីខ្មែរទេ ហើយ CAMBODIA SUPER MODEL ឱ្យចូលក្នុងក្រុមនេះ គឺដោយសារតែ ខ្ញុំមានកម្ពស់ខ្ពស់ អាចដើរម៉ូដបាន ម៉្យាងកាលពីឆ្នាំ ២០០៧ កន្លងមក ខ្ញុំក៏ធ្លាប់ជាអ្នក បង្ហាញម៉ូដ ដែរ" ។

អ្នកចម្រៀង និង សម្តែង សម ម៉ាណា បានលេចមុខ មកវិញសព្វថ្ងៃនេះ មិនទាន់ត្រូវបាន គេចាប់អារម្មណ៍ ដូចមុននោះទេ ដូច្នេះនាងបាន ប្រឹងប្រែងដើម្បី ស្តារកេរ្តិ៍ឈ្មោះ របស់នាងឡើងវិញ តាមរយៈការ បង្ហាញម៉ូដ នៅក្នុងក្រុម CAMBODIA SUPER MODEL នេះតែម្តង ។

ការសម្រេចចិត្ត ចូលក្រុមបង្ហាញម៉ូដ បែបនេះត្រូវបាន អ្នកសិល្បៈមួយចំនួន និយាយថា ដោយសារ ប្រជាប្រិយភាព នៃការសម្តែង និង ចម្រៀងរបស់នាង មានការធ្លាក់ចុះ មិនទាន់អាច ស្តារឡើងវិញបានទេ ក្រោយពីនាង បាត់មុខ មួយរយៈធំរួចមក នោះ ដូច្នេះទើបនាង ប្រឹងស្តារ កេរ្តិ៍ឈ្មោះឡើងវិញ ព្រោះថាក្រុម CAMBODIA SUPER MODEL កំពុងតែមានការ ពេញនិយម ហើយថែមទាំងបាន បញ្ចូលជាមួយ ក្រុមបុរស ថែមទៀតផង ។

នាងសង្ឃឹមថា ការចាប់យកអាជីព ជាអ្នកបង្ហាញម៉ូដ ឡើងវិញនៅក្នុងក្រុម CAMBODIA SUPER MODEL នេះនឹងធ្វើឱ្យ ទទួលបាន ជោគជ័យ ជាពិសេស ចំពេលដែលនាង សម្រេចចិត្តចូល ប្រឡូកក្នុងវិស័យ សិល្បៈវិញ នាពេលនេះ ។

ទោះជាគេ មិនសូវឃើញ ការងារសិល្បៈ របស់ សម ម៉ាណា មមាញឹកក៏ដោយ តែនាងបានអះអាងថា សព្វថ្ងៃនេះ រវល់ច្រើន ជាពិសេសនៅក្នុង ខែមករានេះ រវល់ថតខារ៉ាអូខេ MTV ច្រៀង ក្នុងពិធីមង្គលការ ផ្សេងៗទៀតផង ហើយថ្មីៗមកនេះ ទើបតែ ថត ចម្រៀងចប់ឱ្យ ផលិតកម្ម បុប្ផា និង រៃមាស តោមាស ៕

   
     
 
This email was sent to samautoblog.news@blogger.com.
Delivered by Feed My Inbox
PO Box 682532 Franklin, TN 37068
Create Account
Unsubscribe Here Feed My Inbox
 
     

0 comments: