Monday, January 10, 2011

1/11 The Prey Nokor News

     
    The Prey Nokor News    
   
ខ្មែរ
January 11, 2011 at 12:15 AM
 

ថ្ងៃ​នេះ​សូម​រិះគន់​មួយ​ចុះ អ្នក​ចាត់​កម្មវិធី​មួយ​នៅ​ស្រុក​អាគាំង ពី​ភាព​មិន​យក​ចិត្ត​ទុក​ដាក់ (ឬ​ក៏​ពួក​គាត់​មិន​ចេះ​អក្សរ​ខ្មែរ​មែន?) នៃ​សមាគម​មួយ គឺ​សមាគម​ពុទ្ធ​សាសនា និង​វប្បធម៌​ខ្មែរ ដែល​បាន​រៀប​ចំ​កម្មវិធី​ធំ​ដុំ​ផង ដ្បិត​ឃើញ​មាន​សិល្បករ​ល្បី​ៗ​ពី​ស្រុក​ខ្មែរ​សម្ដែង​ផង​ទៀត តែ​ទី​បំផុត​នៅ​លើ​វេទិកា បែរ​ជា​បិទ​អក្សរ​ខុស បញ្ច្រាស​ទៅ​វិញ។ ចំពោះ​តួ​ព្យញ្ជនៈ​ដែល​បិទ​ខុស ទៅ​ទៀត​នោះ គឺ​ពាក្យ​ថា​ «ខ្មែរ» ដែល​ជា​សញ្ជាតិ​ខ្លួន​ទៅ​ទៀត sic

អក្សរ «ខ» ដែល​នៅ​ក្នុង​ពាក្យ​ ខ្មែរ នោះ គឺ​ពួក​គាត់​បាន​បិទ​បញ្ច្រាស​ខាង។ ថាអ្នក​ដែល​បិទ​នោះ​ចុះ​គាត់​អាច​ច្រឡំ តែ​ខ្ញុំ​ជឿ​ថា​មាន​អ្នក​មើល​ពេល​គាត់​បិទ​ដើម្បី​ផ្ទៀង​ផ្ទាត់​ហើយ ហើយ​កម្មវិធី​ទៀត​សោត​ក៏​ធំ​ដុំ មាន​អ្នក​មាន​ច្រើន​រយ​នាក់ រួម​ឃើញ​ទាំង​មាន​ព្រះ​សង្ឃ​ផង តែ​បែរ​ជា​គ្មាន​នរណា​ដាស់​តឿន​សោះ ឬ​ថា​ម្នាក់​ៗ​មើល​មិន​ឃើញ ឬ​មិន​ចេះ ឬ​ថា រឿង​តូច​តាច ខ្ជិល​ខ្វល់? បើ​ច្នេះ​មែន​ចប់​ហើយ។

នេះ​គឺ​ជា​ភាព​មិន​យក​ចិត្ត​ទុក​ដាក់ ខ្ជី​ខ្ជា និង​ធ្វេស​ប្រហែល​របស់​អ្នក​រៀប​ចំ​កម្មវិធី​ រួម​អ្នក​ចូល​រួម​ទាំង​អស់ ដែល​មិន​បាន​ជួយ​ប្រាប់​គ្នា។

អ្នក​សម្ដែង​ សម្ដែង​លើ​ឆាក​ដែល​មាន​បិទ​អក្សរ​សញ្ជាតិ​ខ្លួន បញ្ច្រាស

កម្មវិធី​មាន​អ្នក​ចូល​រួម​សម្បើម មាន​ទាំង​ព្រះ​សង្ឃ​ផង ដែល​ខ្មែរ​តែង​សម្គាល់​ថា​ជា​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ តែ​ម្នាក់​ៗ​មិន​បាន​ឃើញ​ពី​ការ​បិទ​អក្សរ​បញ្ច្រាស​លើ​វេទិកា (រូប​ស្រង់​ចេញ​ពី​ហ្វេស​ប៊ុគ)

អត្ថបទកំណត់ហេតុសុភ័ក្ត្រ

   
   
ពិសពុលវល្លិខ្ញែរ
January 10, 2011 at 9:52 AM
 

និពន្ធដោយ ថាច់ សំណរ

រុក្ខជាតិទាំងឡាយដុះពេញព្រឹក្សា

សម្រស់លាស់លូតថ្លាគ្រប់វេលា

ចេះថ្នមស្រឡាញ់រាល់ទិន្នទិវា

ប្លែកតែខ្ញែរនាមាពូជទុច្ចរិត

បំពានរំលោភជិះជាន់ឋានទី

ស្ទើរសូន្យជន្មជីវីរុក្ខជាតិជិត

ពូជវល្លិ៏ខ្ញែរសាមាន្យគ្មានចេះគិត

រឹតរួតម្ចាស់សាមិ៍ពិតឥតខ្លាចក្រែង

វារព័ទ្ធពន្ធ័ជុំរុំឈើជាម្ចាស់

ភ័ក្រ្តឃ្មឹកក្រាស់ពុំចេះខ្មាស់គេឯង

វាយឫកសង្កត់គៀបម្ចាស់ក្រៃលែង

អាពូជខ្ញែរខែងរែងនឹងស្លាប់ថ្ងៃណា

ចេះមានគំនិតធ្វើពុតផ្ញើខ្លួន

ខុសច្បាប់ត្រាប់ឃ្លៀងក្បួនឲ្យមេត្តា

រុក្ខជាតិទាំងឡាយក្នុងដែនករុណា

ឲ្យខ្ញែរផ្ញើសង្ខាររស់ជាមួយ

ព្រោះឈើសព្វទីភេទស្លូតចិត្តជា

មិននឹកស្មានខ្ញែរមារពាលរលួយ

រស់ពឹងសាសន៏គេហារេបង្អួយ

ជាតិម្ចាស់កើតទុក្ខព្រួយអាប់សិរី

ហៃអស់រុក្ខជាតិខ្មីឃ្មាតព្រួតដៃ

ស្ម័គ្រគ្រប់កាយប្រល័យខ្ញែរអប្រិយ

កុំឲ្យជិះជាន់បំបាត់សិរី

ឲ្យពូជខ្ញែរក្សិណក្ស័យយើងមានសិទ្ធិ

ប្រៀបមកសង្គមខ្មែរយំរាល់ថ្ងៃ

ទឹកដីវែងអន្លាយកេរកាលពិត

មត៌កដូនតាខេមរាសុចរិត

ខ្មែរក្រោមម្ចាស់ដីពិតយួនត្រួតត្រា

យួនរស់ជិតក្បែរខ្មែរសុទ្ធចិត្តជា

បុករុក​​ទុក្ខវេទនាគ្រប់គេហា

មិនក្រែងរអែងម្ចាស់ដីដូនតា

កំពូជយួនឫស្យាចិត្តចោលម្សៀត

អាណិតខ្មែរក្រោមតស៊ូសិក្សា

បញ្ចប់ថ្នាក់បរិញ្ញាច្រើនព្រោងព្រាត

ដើម្បីបំរើខ្មែរនិងថែជាតិ

តែយួនប្រើល្បិចស្នៀតខ្មែរគ្មានការ

បិទសិទ្ធិសិក្សាអក្សរសាស្រ្តខ្មែរ

ឲ្យរៀនដែរតែកែប្រែវិញ្ញាសា

បិទទាំងទំនៀមទម្លាប់ខេមរា

តើខ្មែរប្ដឹងនរណាជួយដោះស្រាយ?

ច្នេះហើយសូមខ្មែរប្រុសស្រីទាំងអស់

ខ្មែរក្រោម កណ្ដាល រស់ក្រៅឯអាយ

ក្រោកឡើងស្រុះគ្នាឲ្យបានគ្រប់កាយ

ទាមទារនូវតម្លៃសិទ្ធិមកវិញ

ពូជខ្ញែរមិនខុសពីចោរយួនឡើយ

សូមខ្មែរកុំកន្តើយប្ដឹងយ៉ៀកមិញ

ពីបទរំលោភសិទ្ធិខ្មែរជុំវិញ

នោះខ្មែរផុតទោម្នេញរស់សុខសាន្ត

   
   
The Prey Nokor News Vol.2 No.20
January 10, 2011 at 12:11 PM
 
   
   
Identity Documents Key to Democracy: Mam Sonando on VOA
January 10, 2011 at 11:28 AM
 
Part 1
Part 2
   
   
Buddhist Monk 'Robes' Trees to Save Them
January 10, 2011 at 11:12 AM
 

   
   
ខ្មែរ​ក្រោម​គ្រោង​តវ៉ា​ជា​ថ្មី
January 10, 2011 at 9:36 AM
 
ដោយ សុខ សេរី/RFA
2011-01-09

ខ្មែរ​កម្ពុជា​ក្រោម​ដែល​រង​គ្រោះ​ដោយ​បាត់​បង់​ដី​ស្រែ​ចម្ការ​កន្លង​មក កំពុង​តែ​រៀបចំ​ផែនការ​ថ្មី​មួយ ដើម្បី​ងើប​តវ៉ា​ជា​ថ្មី​ទៀត បើ​ទោះ​បី​ជា​គេ​ដឹង​ថា ការ​តវ៉ា​នោះ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ។

ទីក្រុងបឹងកក់ ប្រទេសថៃ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១០
លោក ចៅ ហេន ត្រុវអាជ្ញាធរយួនចាប់ដាក់គុកកាលពីថ្ងៃ
ទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ចោទពីបទបំផ្លាញទ្រព្យសម្បតិ [រដ្ឋ]
និងបង្កអសន្តិសុខក្នុងទីសាធារណៈ ដោយលោកជាអ្នកធ្វើ
បាតុកម្មទាមទារដីកេរដូនតារបស់ខ្លួនដែលអាជ្ញាធរយួន
បានរឹបយកយជនជាតិយួន ។
-----------------------------------------------------------------

ប្រភព​ពី​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ជាង ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​មាត់​ជ្រូក ឬ​ខេត្ត​អាន​យ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​វៀតណាម មាន​គម្រោង​ការ​ទៅ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ នា​ពេល​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ដោះ​ស្រាយ​ប្រគល់​ដី​ស្រែ​ជា​ច្រើន​រយ​ហិកតារ​ឲ្យ​ពួក​គាត់​វិញ ក្រោយ​ពី​បាន​រង​ការ​រឹប​យក​កាល​ពី​ឆ្នាំ​១៩៧៩ មក។

កាល​បរិច្ឆេទ​សម្រាប់​ការ​តវ៉ា​នេះ គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​សុំ​មិន​ឲ្យ​ដឹង​ជា​សាធារណ​ទេ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​វៀតណាម មាន​វិធានការណ៍​រារាំង។ សកម្ម​ជន​ទាម​ទារ​ដីធ្លី​កំពុង​តែ​ប្រមូល​កម្លាំង​ឲ្យ​បាន​ច្រើន ដើម្បី​ទៅ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​នា​ពេល​ខាង​មុខ​នេះ។

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក សុំ​មិន​ឲ្យ​ប្រាប់​ឈ្មោះ ក្នុង​ការ​ផ្សាយ ដើម្បី​ហេតុ​ផល​សុវត្ថិភាព បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ការ​ងើប​តវ៉ា​ច្រើន​លើក​កន្លង​មក មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​គិត​គូរ​ដោះ​ស្រាយ​ឲ្យ​ទេ ៖ "២០០៩ គឺ​ថា​បង​ប្អូន​ឈឺ​ចិត្ត​ពេក បាន​ចុះ​ទៅ​ធ្វើ​លើ​ដី​ស្រែ​ខ្លួន​ឯង​ហ្នឹង។ ប្រមូល​ផល​ហើយ ស្រាប់​តែ​បង​ប្អូន​វៀតណាម​គេ​លើក​ទ័ព​មក​ច្រូត​កាត់ យក​ម៉ាស៊ីន​គេ​មក​ច្រូត​កាត់។ ជំពាក់​ជី​គេ ឥឡូវ​ហ្នឹង​រដ្ឋ​អំណាច​មក​ឲ្យ​យើង​សង​ជី​គេ​រាល់​ថ្ងៃ។ ឥឡូវ​នេះ បង​ប្អូន​កំពុង​តែ​ពិបាក​ចិត្ត ឥឡូវ​គិត​ទៅ​ប្ដឹង​ទៀត"

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត បាន​ថ្លែង​ថា​លោក​បាត់​បង់​ដី​ស្រែ​ចំនួន ២​ហិកតារ​កន្លះ តាំង​បី​ឆ្នាំ​១៩៧៩ មក។ គ្រួសារ​របស់​លោក​តែង​តែ​ស៊ី​ឈ្នួល​ភ្ជួរ​រាស់​ឲ្យ​គ្រួសារ​វៀតណាម ទទួល​បាន​កម្រៃ​តិច​តួច ស្មើ​និង ១៥០០០​រៀល គឺ​ធ្វើ​ការ​ងារ​តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​ពេល​យប់។ លោក​បន្ត​ថា ៖ "ស៊ី​ឈ្នួល​ភ្ជួរ​ច្រូត តវ៉ា​សុំ​ដី​ស្រែ ដី​ចម្ការ​វិញ។ គ្មាន​អ្វី​ជា​ទី​ពឹង​ទេ មាន​តែ​ដី​ស្រែ ដី​ចម្ការ​ហ្នឹង។ មិន​តវ៉ា​អ៊ីចឹង​យើង​ត្រូវ​អត់"

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ពួក​គាត់​បាន​ងើប​តវ៉ា​ច្រើន​លើក​រួច​មក​ហើយ តាំង​ពី​ឆ្នាំ​២០០៦ មក ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទេ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក ដោយ​អាជ្ញាធរ​វៀតណាម មាន​ដូច​ជា​ឈ្មោះ នាង ស្រី ឈ្មោះ ចៅ សារិន ឈ្មោះ នាង ចាន់​ថន ឈ្មោះ ចៅ វឿន និង​ឈ្មោះ ចន្ថា។

ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សាង បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​តែង​តែ​រង​គ្រោះ និង​រង​ទុក្ខ​លំបាក ៖ "ជា​ភារៈ​វៀតណាម​ខ្លួន​ឯង ជា​អ្នក​យល់​ច្បាប់ ហើយ​ជា​អ្នក​រៀម​ច្បង​ដែរ មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ គឺ​ថា​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ អត់​គាំទ្រ​ទេ​រឿង​អស់​ទាំង​ហ្នឹង"

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់​ទង​ទៅ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សុំ​សេចក្ដី​ប្រតិកម្ម ប៉ុន្តែ​ពុំ​មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​អាទិត្យ។

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​រវាង ៣០០​ទៅ​៤០០​គ្រួសារ បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ពី​ដូន​តា តាំង​ពី​ឆ្នាំ​១៩៧៩ មក ដោយ​សារ​តែ​បាន​រត់​ភៀស​ខ្លួន​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កង​ទ័ព​វៀតណាម និង​ខ្មែរ​ក្រហម នៅ​ពេល​នោះ ប៉ុន្តែ​ដី​ស្រែ​ច្រើន​ពាន់​ហិកតារ​នោះ ត្រូវ​បាន​គ្រួសារ​វៀតណាម និង​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​បាន​រឹប​យក ឬ​កាន់​កាប់​ជា​កម្មសិទ្ធិ​នៅ​ពេល​ពួក​គាត់​បាន​វិល​ត្រឡប់​ទៅ​វិញ៕

Media Files
38551_1309519711988_1650452563_729483_5811314_n.jpg (JPEG Image)
   
   
ខួប ៣ ឆ្នាំ នៃការផ្សាយរបស់ សារព័ត៌មាន ព្រៃនគរ
January 10, 2011 at 9:25 AM
 

ចាប់តាំងពីធ្វើផ្សព្វតាមប្រព័ន្ធ អិនធើណិត កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ មកដល់ថ្ងៃ

ទី ០១ ខែមករា ឆ្នាំ ២០១១នេះ សារព័ត៌មាន ព្រៃនគរមានអាយុកាល ៣ឆ្នាំ ហើយតែចំពោះ

ការបោះពុម្ពជាកាសែតប្រចាំសប្តាហ៍នៅ​ព្រះរាជាណាចក្រកម្ពុជាវិញ ទើបតែបានមួយឆ្នាំទេ ។

ការផ្សព្វផ្សាយរបស់សារព័ត៌មាន ព្រៃនគរ នេះ ក្នុងគោលបំណងចែករំលែកនូវដំណឹងផ្សេងៗទាក់

ទងនឹង​ជីវភាពរបស់ពលរដ្ឋខ្មែរ ដែលកំពុងរបស់នៅឯដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូងនៃប្រ

ទេសវៀតណាមសព្វថ្ងៃ និងនៅជុំវិញពិភពលោក ដើម្បីឲ្យជនរួមជាតិខ្មែរ​នៅប្រទេសកម្ពុជា និង

ក្រៅប្រទេសបាន​ជ្រាបជាព័ត៌មាន ជាពិសេស គឺចង់បង្ហាញឲ្យមតិជាតិនិងអន្តរជាតិបានជ្រាប

​ថា«ខ្មែរក្រោមជានរណា ?»

ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន

ព្រៃនគរ ចេញផ្សាយប្រចាំសប្តាហ៍ តាមប្រព័ន្ធអិនធើ ណិត បានចំនួន ១០២ លេខ និងចាប់ពី

ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១១ បានបោះពុម្ពជា កាសែតប្

រចាំសប្តាហ៍នៅប្រទេសកម្ពុជាបានចំនួន ១៩ លេខ ក្រោយពី សារព័ត៌មាន ព្រៃនគរ បានទទួល

អាជ្ញា ប័ណ្ណពីក្រសួងព័ត៌មានខ្មែរកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ កន្លងទៅនេះ ។

រយៈពេល ៣ ឆ្នាំ កន្លងមក ក្រុមបុគ្គលិកនៃ សារព័ត៌មាន ព្រៃនគរ របស់​យើងខ្ញុំ ​បាន​ប្រឹងប្រែង

​អស់​ពី​កម្លាំង​កាយ​ចិត្ត មិន​ខ្លាច​ការ​នឿយហត់ សុទ្ធតែជាអ្នកស្ម័គ្រចិត្ត ធ្វើការមិនគិតពីកម្រៃឡើយ

ដើម្បី​ផ្សាយ​ជូន​លោក​អ្នក​នូវ​ដំណឹង និង​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន និង​ជា​ព័ត៌មាន​ដែល

លោក​អ្នក​ត្រូវការស្តីអំពីជីវភាពជនជាតិដើមខ្មែរ ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ

​ក្នុងនោះរួមមាន ការរើសអើងពូជសាសន៍ការរំលោភសិទ្ធិមនុស្ស និងការបំបិទសិទ្ធិសេរីភាព

ក្នុងការប្រតិបត្កិព្រះពុទ្ធសាសនារបស់ជនជាតិដើមខ្មែរក្រោម ពី​សំណាក់អាជ្ញាធរបក្សកុម្មុយនិស្ត

វៀតណាម សព្វថ្ងៃ ។ ក្រៅពីនេះ សារព័ត៌មាន ព្រៃនគរ ក៏បានណែនាំឲ្យមិត្តអ្នកអានបានជ្រាប

អំពីភូមិសាស្ត្រនៃដែនដីកម្ពុជាក្រោមដោយមានការធ្វើអត្ថាធិប្បាយ​នូវចំណុចខេត្តនីមួយៗជាដើម ។

សារព័ត៌មាន ព្រៃនគរ បានចាប់បដិសន្ធិជារូបរាងឡើងកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨

ដោយមានព្រះ​តេជព្រះគុណ សឺង យ៉ឹងរតនា នៅវត្តខេមររង្សី ទីក្រុងស្សាហូសេ រដ្ឋកាលីហ្វនៀ

សហរដ្ឋអាមេរិក ជាចាងហ្វាងការផ្សាយ និងព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន​នៅទីក្រុង

ភ្នំពេញ ប្រទេសកម្ពុជាជានិពន្ធ នាយកព្រមទាំងមានបុគ្គលិកមួយចំនួនទៀតនៅប្រទេសកម្ពុជា

និងនៅកម្ពុជា​ក្រោមបានស្ម័គ្រចិត្តជួយផងដែរ ។ ដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០

សារព័ត៌មាន ព្រៃនគរ មាន លោក លី ឈូន ជាអ្នកទទួលខុសត្រូវផ្នែកច្បាប់ ក្នុងការសុំច្បាប់

បោះពុម្ពកាសែតនៅប្រទេសកម្ពុជាធ្វើជាចាងហ្វាង ។

រយៈពេល ៣ ឆ្នាំ នៃការផ្សាយរបស់យើងកន្លងមកនេះ ទោះបីមានឧបសគ្គខ្លះ ដោយមាន​ការ

គំរាមកំហែងផ្នែកសន្តិសុខ ពីសំណាក់រដ្ឋា​ភិបាលវៀតណាម ទៅលើក្រុមការងាររបស់យើងក្តី

តែយើងនៅតែខំប្រឹងពុះពារ ដើម្បីបន្តការផ្សាយជាធម្មតា ។ ម្យ៉ាងទៀត ការផ្សាយរបស់ សារព័ត៌មាន

ព្រៃនគរ ក៏គង់មិនផុតពីមានការខ្វះខាតផ្នែក​បច្ចេកទេស និងកំ ហុសឆ្គងផ្សេងៗ ដោយអចេតនា

មិនខាន ឡើយ ។ ទុកជាយ៉ាងនេះក្តី យើងខ្ញុំក្រុម​ការផ្សាយនៃ សារព័ត៌មាន ព្រៃនគរ មាន​មោទន

ភាពខ្លាំងណាស់ ដែលបានបំរើលោកអ្នកនិងសង្គមជាតិខ្មែរ ជាពិសេសគឺជាតិខ្មែរក្រោម ដែលកំពុង

តែឋិតនៅក្រោមនឹមអាណានិគម បក្សកុម្មុយនិស្ត នៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម

សព្វថ្ងៃ ។ អ្វីដែលជាមោទនភាព និងក្តីរីករាយខ្លាំងជាងនេះទៀតនោះ គឺ ពេលដែលយើងបានដឹង

ថា សារព័ត៌មាន ព្រៃនគរ មានអ្នកនិយមចូលចិត្តអានច្រើននៅលើគេហទំព័រ ក៏ដូចជាការជួយគាំទ្រ

អានតាមកាសែតដែលបានបោះពុម្ពនៅប្រទេសកម្ពុជា ។ នេះហើយគឺជាពានរង្វាន់ដ៏ធំមួយសម្រាប់

លើកទឹកចិត្ត ដល់ក្រុមការងារយើងខ្ញុំ ដើម្បីបន្តផ្សព្វផ្សាយតទៅមុខទៀត ។ យើងខ្ញុំប្តេជ្ញាចិត្តថា

នឹង ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបន្ត​ការផ្សាយក្នុងឆ្នាំ ២០១១ នេះឲ្យកាន់តែ​ប្រសើរជាង

មុនថែមទៀត ។

ឆ្នាំថ្មី ២០១១ នេះ យើងខ្ញុំ សូមប្រសិទ្ធិពរដល់​មិត្តអ្នកអាន នៅគ្រប់ទិសទីបានជួបតែសេចក្តីសុខ

សេចក្តីចម្រើន គ្រប់គ្រប់ទិនទិវារាត្រីកុំបីខាន​ ជាពិសេសបានទទួលពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ

សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយហោង ៕

សហរដ្ឋអាមេរិក ថ្ងៃទី ០១ ខែមករា ព.ស.២៥៥៤ គ.ស.២០១១

ក្រុមការផ្សាយនៃ សារព័ត៌មាន ព្រៃនគរ

Media Files
5312228250_74be71ecfa_t.jpg (JPEG Image)
   
     
 
This email was sent to samautoblog.news@blogger.com.
Delivered by Feed My Inbox
PO Box 682532 Franklin, TN 37068
Create Account
Unsubscribe Here Feed My Inbox
 
     

0 comments: